**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

សម្តេចប្រធានរដ្ឋសភា ស្វាគមន៍ក្រុមប្រឹក្សាធុរកិច្ចស្រ្តី ប្រទេសហ្វីលីពីនដែលបានសម្លឹងឃើញឱកាសវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្រី្តនៃប្រទេសហ្វីលីពីន (Women Business Council of the Philippines) ដឹកនាំដោយលោកជំទាវ រូសម៉ារី រ៉ាហ្វាអ៊ែល(Rosemarie P.Rafael) នៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្រី្តនៃប្រទេសហ្វីលីពីន នៅកម្ពុជា ក្នុងការពិនិត្យសក្តានុពលថ្មីៗបន្ថែមទៀត ដើម្បីធ្វើការវិនិយោគ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា លើសពីនេះ ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ក្នុងការរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង ពិសេសការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធ និងមានការយោគយល់គ្នាកាន់តែច្រើនឡើង។

លោកជំទាវ រូសម៉ារី រ៉ាហ្វាអ៊ែល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតដល់គណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ។

លោកជំទាវ បានថ្លែងកោតសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានគោរពថ្លែងអំណរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា របស់កម្ពុជា ដែលបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានរបស់គណៈប្រតភូសហគ្រិនស្រ្តីហ្វីលីពីន។
ឆ្លៀតនៅក្នុងឱកាសនេះ លោកជំទាវ បានជម្រាបជូនសម្តេចប្រធានរដ្ឋសភា ពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ជាពិសេសលទ្ធផលនៃជំនួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយបានគូសបញ្ជាក់ថា សម្តេចនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅ និងលើកទឹកចិត្តជាខ្លំាងដល់ក្រុមប្រឹក្សាធុរកិច្ចស្រី្តនៃប្រទេសហ្វីលីពីន ក្នុងការវិនិយោគនៅកម្ពុជា។

សមាជិកគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្រី្តនៃប្រទេសហ្វីលីពីន ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ មានមកពីវិស័យជាច្រើនដូចជា វិស័យកសិកម្ម អាកាសចរណ៍ ទេសចរណ៍ យានយន្ត អប់រំ សុខាភិបាល ដឹកជញ្ជូន និងឡូជីស្ទីក ផ្នែកសេវាកម្មក្នុងវិស័យទេសចរណ៍ និងគ្រឿងសង្ហារឹមជាដើម។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថាប្រទេសកម្ពុជានិងហ្វីលីពីន នៅមានសក្តានុពលជាច្រើនទៀត ដែលត្រូវសិក្សារួមគ្នា បង្កើនកិច្ចសហការគ្នាក្នុងការវិនិយោគ ទំាងការនាំចេញនាំចូល ក៏ដូចជានៅលើវិស័យនានា មានដូចជាស្រូវអង្ករ វិស័យអប់រំ សុខាភិបាលជាដើមនោះ ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេសនិងប្រជាជនទំាងសងខាង។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា មិនខុសពីរាជរដ្ឋាភិបាល រដ្ឋសភាកម្ពុជាគាំទ្រពេញទំហឹង ចំពោះការវិនិយោគរបស់ធុរជន ពិសេសសហគ្រិនស្រ្តី នៃប្រទេសទំាងពីរ។ កម្ពុជាមានច្បាប់និងគោលនយោបាយជាច្រើនក្នុងការលើកទឹកចិត្ត និងការពារផលប្រយោជន៍អ្នកវិនិយោគបរទេស។ រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ចំពោះភាពជោគជ័យរបស់វិស័យឯកជននិងចាត់ទុកវិស័យឯកជនជាដៃគូមិនអាចខ្វះបាននៅក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ ចំពោះតួនាទី សមិទ្ធផល និងស្នាដៃសំខាន់ៗ ដែលក្រុមប្រឹក្សាធុរកិច្ចស្រ្តីនៃប្រទេសហ្វីលីពីនសម្រេចបាន នាពេលកន្លងមក ជាពិសេស គឺបាននាំមុខគេក្នុងការលើកម្ពស់សំឡេងរបស់ស្រ្តីក្នុងវិស័យពាណិជ្ជកម្ម និងផ្តល់ភាពអង់អាចដល់ស្រ្តីនៅហ្វីលីពីន។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានចែករំលែកអំពីអំពីវប្បធម៌ប្រពៃណីរបស់កម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការលើកកម្ពស់ស្រ្តីនិងសមភាពយេនឌ័រ។ សម្តេចបានគូសបញ្ជាក់ថា កម្ពុជាជាសង្គមមាតាធិបតេយ្យ ដោយយកស្រ្តីជាធំ ដែលបានឆ្លុះបញ្ចាំងតាមរយៈការប្រើប្រាស់ពាក្យពេចន៍ ជាផ្លូវការនិងក្រៅផ្លូវការ ដូចជាមេស្រុក មេឃុំ មេគ្រួសារ ជាដើម។

រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច។ រដ្ឋសភាកម្ពុជាបានអនុម័តច្បាប់ ដើម្បីលើកកម្ពស់សិទ្ធិអំណាចរបស់ស្ត្រី និងសមភាពយេនឌ័រ និងបានលើកទឹកចិត្តយ៉ាងខ្លាំងទៅដល់ភាគីពាក់ព័ន្ធទាំងរាជរដ្ឋាភិបាល និងវិស័យឯកជនឱ្យប្រកាន់យកគោលនយោបាយ និងថវិកា ដោយឆ្លើយតបទៅនឹងយេនឌ័រ។ គោលនយោបាយនេះ ក៏ជាតម្រូវការបន្ទាន់ សម្រាប់ការគាំទ្រដ៏រឹងមាំបន្ថែមទៀតសម្រាប់សហគ្រិនស្ត្រី ផងដែរ។ ជាមួយគ្នានេះ រដ្ឋសភាបានបង្កើតយន្តការសំខាន់នានា ដូចជា អ្នកនយោបាយសភាស្រ្តី (Women Parliamentarians Caucus) និងគំនិតផ្តួចផ្តើម #Girl2Leader ដើម្បីជំរុញការផ្តល់ភាពអង់អាចដល់ស្ត្រី និងសមភាពយេនឌ័រ បន្ថែមទៀតផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង