**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

ផ្លូវទៅកាន់ឯករាជ្យភាពរបស់ប៉ាឡេស្ទីន គឺស្ថិតនៅឆ្ងាយដូចជើងមេឃ

បរទេស៖ ផ្លូវទៅកាន់ឯករាជ្យភាពរបស់ប៉ាឡេស្ទីន គឺស្ថិតនៅឆ្ងាយដូចជើងមេឃ ជាមួយនឹងបញ្ហាដ៏ស្មុគស្មាញ ពោរពេញដោយបញ្ហាប្រឈម និងឧបសគ្គរាប់សិបជំពូក ទោះបីប៉ាឡេស្ទីន ត្រូវបានទទួលស្គាល់អធិបតេយ្យភាពដោយប្រទេសចំនួន១៤៦ ដែលស្មើនឹង៧៥ភាគរយនៃរដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិក៏ដោយ។

បើទោះបីជាប៉ាឡេស្ទីនមិនបានគ្រប់គ្រងពេញលេញលើទឹកដីរបស់ខ្លួន ដោយសារតែការអង្គៀមទាមទារច្បាមយករបស់អ៊ីស្រាអែលក៏ដោយ ក៏រដ្ឋកម្សត់នៅមជ្ឍឹមបូព៌ាមួយនេះនៅតែតាំងជំហរ នឹងស្រែកបំប៉ោងសំឡេងទៅកាន់ពិភពលោកជាមួយក្ដីសង្ឃឹមថា «ប៉ាឡេស្ទីនជារដ្ឋឯករាជ្យ»។

តាមពិតទៅ ទឹកដីតែមួយឈ្មោះពីរនេះ បានហែកខ្លួ នដាច់ចេញពីគ្នា ដោយមួយមានឈ្មោះថា រដ្ឋជ្វីហ្វ (អ៊ីស្រាអែល) និងរដ្ឋអារ៉ាប់ (ប៉ាឡេស្ទីន)។ ប៉ាឡេស្ទីន គឺស្ថិតនៅក្នុងចំណោមអតីតទឹកដីនៃចក្រភពអូតូម៉ង់ ធ្លាប់នៅក្រោមអាណានិគមរបស់ចក្រភពអង់គ្លេស ក្នុងឆ្នាំ១៩២២ ខណៈដែនដីទាំងអស់នោះនៅទីបំផុតបានក្លាយជារដ្ឋឯករាជ្យទាំងស្រុង លើកលែងតែប៉ាឡេស្ទីនមួយគត់។ ចន្លោះឆ្នាំ១៩២២ ដល់ឆ្នាំ១៩៤៧ ជំនន់ជនចំណាកស្រុកជនជាតិជ្វីហ្វទ្រង់ទ្រាយធំ បានធ្វើដំណើរចាកចេញពីតំបន់អឺរ៉ុបខាងកើត សម្រុករុលចូលស្ទើរគ្រប់ច្រកល្ហកនៃដែនដីមួយនេះ [ទឹកដីអ៊ីស្រាអែល និងប៉ាឡេស្ទីនសព្វថ្ងៃ] ជួនចំពេលនៃការទាមទារឯករាជ្យរបស់រដ្ឋអារ៉ាប់ (ប៉ាឡេស្ទីនសព្វថ្ងៃ) និងជំនន់ជនអន្តោប្រវេសន៍ឆ្នាំ១៩៣៧ បាននាំឱ្យរដ្ឋជ្វីហ្វ និងអារ៉ាប់ បង្កាត់ភ្លើងសង្គ្រាមជាមួយគ្នារហូតមកដល់បច្ចុប្បន្ន។ ទន្ទឹមនឹងអ៊ីស្រាអែល ច្បាមយកទឹកដីមកគ្រប់គ្រងជាច្រើន បើទោះបីជាទឹកដីទាំងនោះជាកម្មសិទ្ធិរដ្ឋប៉ាឡេស្ទីនអារ៉ាប់ក៏ដោយ។

មាគ៌ាឆ្ពោះទៅរកឯករាជ្យភាពរបស់ប៉ាឡេស្ទីន គឺកាន់តែស្មុគស្មាញដូចសំបុកពីងពាង ដោយសារតែមិនអាចរួបរួមបាននៃសង្គមប៉ាឡេស្ទីន កង្វះការរួបរួមក្នុងចំណោមបណ្តាបក្សសម្ព័ន្ធនានា កង្វះវឌ្ឍនភាពក្នុងកិច្ចចរចាសន្តិភាព និងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលកំពុងបន្តដូចភ្លៀងរលឹម ខណៈជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសក៏បានរារាំងដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវឯកភាពជាតិ និងចក្ខុវិស័យរួមនៃជោគវាសនាប៉ាឡេស្ទីនទាំងមូលផងដែរ។ យ៉ាងណា ដំណោះស្រាយរដ្ឋពីរដែលគិតគូរក្នុងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ ជាមួយអ៊ីស្រាអែល នៅតែជាក្របខណ្ឌដែលគាំទ្រដោយអន្តរជាតិសម្រាប់ការដោះស្រាយជម្លោះ និងជាមធ្យោបាយតែមួយគត់ ដើម្បីស្វែងរកសន្តិភាព និងបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

បទ ឈប់ បាញ់ ថ្មី ៗ នេះ រវាង អ៊ីស្រាអែល-ក្រុម ហាម៉ាស ប្រៀបដូចកូនពន្លឺភ្លើងទៀនសម្រាប់ប៉ាឡេស្ទីនក្នុងការប្រកាសឯករាជ្យភាព ខណៈកូនពន្លឺមួយនេះងាយផុយស្រួយនឹងរលត់បំផុត ព្រោះដំណើរដ៏ល្វតល្វន់ទន់ជ្រាយរបស់ប៉ាឡេស្ទីន នៅលើមាគ៌ាប្រកាស ឯករាជ្យ នៅតែមានឧបសគ្គជាច្រើនរួមមានទាំងជម្លោះប្រវត្តិសាស្ត្រអ៊ីស្រាអែល-ប៉ាឡេស្ទីន កង្វះការឯកភាពគ្នាលើព្រំដែន (បន្ទាត់ព្រំដែនបែងចែកមិនច្បាស់លាស់) និងបញ្ហាផ្សេងទៀត ដូចជាភាពស្ទាក់ស្ទើររបស់សហគមន៍អន្តរជាតិ ក្នុងការទទួលស្គាល់រដ្ឋឯករាជ្យភាពប៉ាឡេស្ទីនពេញលេញជាដើម ជាពិសេសបញ្ហាប្រេះស្រាំផ្ទៃក្នុងក្នុងសង្គមប៉ាឡេស្ទីនខ្លួនឯង ធ្វើឱ្យរដ្ឋឯករាជ្យពិបាកនឹងប្រសូត្រចេញជាផ្លូវការ។

យ៉ាងណា បើទោះបីជាមានស្រមោលអប្បលក្ខណ៍ជាច្រើនតាមលងបន្លាចប៉ាឡេស្ទីនក៏ដោយ ប៉ុន្តែខ្យល់ដង្ហើមនៃឱកាសទទួលបានឯករាជ្យភាពនៅតែមានសង្ឃឹម ព្រោះថា នៅឆ្នាំ២០២៥នេះ ជាគម្រប់ខួប៨០ឆ្នាំនៃការបង្កើតអង្គការសហប្រជាជាតិ ដូច្នេះ អង្គការអន្តរជាតិដ៏ធំបំផុតរបស់ពិភពលោកមួយនេះ ទំនងជាអាចធានាបាននូវដំណោះស្រាយចំពោះជម្លោះរ៉ាំរ៉ៃនៅមជ្ឈិមបូព៌ា តាមរយៈកិច្ចស្វាគមន៍រដ្ឋប៉ាឡេស្ទីនជាសមាជិកទី១៩៤របស់អង្គការសហប្រជាជាតិ។ នៅខែមិថុនា ឆ្នាំ២០២៥ ខាងមុខ អាចជាចំណុចរបត់មួយឆ្ពោះទៅរកពន្លឺសន្តិភាពនៅមជ្ឈិមបូព៌ា។

ចំពេលរដ្ឋបាលអាម៉េរិកថ្មី លោក ដូណាល់ ត្រាំ កំពុងត្របាញ់ជើងស្វែងរកដំណោះស្រាយរដ្ឋពីរ និងកិច្ចព្រមព្រៀងសន្តិភាពនៅមជ្ឈិមបូព៌ា និងស្របពេលរដ្ឋប៉ាឡេស្ទីនត្រូវបានទទួលស្គាល់ ជាប្រទេសអធិបតេយ្យភាព ដោយប្រទេសចំនួន១៤៦ តំណាងឱ្យ៧៥ភាគរយនៃរដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិកាលពីឆ្នាំ២០២៤កន្លងទៅ៕

អត្ថបទដែលជាប់ទាក់ទង