**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ

មន្ត្រីក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការប្រមូលផលស្រូវប្រាំងរបស់ប្រជាកសិករ នៅខេត្តសៀមរាប

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំមន្ត្រីជំនាញនៃមន្ទីរកសិកម្ម ខេត្តសៀមរាប មន្ត្រីកសិកម្មឃុំ និងលោក ម៉ូវ ជា អភិបាល នៃគណៈអភិបាលស្រុកជីក្រែង អាជ្ញាធរភូមិ ឃុំ ប្រជាកសិករ និងអាជីវករម្ចាស់ដេប៉ូ សរុបចំនួន៦៧នាក់ បានចុះពិនិត្យមើលការប្រមូលផលស្រូវប្រាំងរបស់ប្រជាកសិករ និងដេប៉ូធ្វើអាជីវកម្មថ្នាំ និងជីកសិកម្ម ព្រមទាំងស្វែងយល់ដំណើរការរោងម៉ាស៊ីនកិនស្រូវ នៅស្រុកជីក្រែង ខេត្តសៀមរាប។

ដំណើរនៃការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយដល់ប្រជាកសិករអំពីការជ្រើសប្រភេទពូជ ស្រូវសម្រាប់ការដាំដុះ និងស្ថានភាពតម្លៃស្រូវលើទីផ្សារ ព្រមទាំងជួយសម្របសម្រួល និងដោះស្រាយបញ្ហានានារបស់ប្រជាកសិករ។

នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន បានណែនាំឱ្យប្រជាកសិករប្រើពូជស្រូវកម្ពុជា សម្រាប់ដាំដុះដំណាំស្រូវ ដែលជាពូជស្រូវមានស្ថិរភាពតម្លៃទៅតាមទីផ្សារ និងបម្រើឱ្យការនាំចេញផងដែរ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញឱ្យប្រជាកសិករចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានអត្ថប្រយោជន៍ ហើយមិនព្រួយបារម្ភទុនវិនិយោគ ជាពិសេសតម្លៃលក់ផលិតផលកសិកម្ម។

កម្មវិធីបន្ទាប់នាថ្ងៃដដែលនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបន្តដឹកនាំក្រុមការងារចុះពិនិត្យស្វែងយល់ពីការលក់ធាតុចូលកសិកម្ម នៅតាមដេប៉ូលក់ជី និងថ្នាំកសិកម្មមួយចំនួនស្ថិតនៅទីរួមស្រុកជីក្រែងផងដែរ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំឱ្យម្ចាស់ដេប៉ូ ត្រូវធ្វើអាជីវកម្មលក់ជី និងថ្នាំកសិកម្ម ដែលបានចុះកិច្ចបញ្ជីការទទួលស្គាល់ត្រឹមត្រូវតាមច្បាប់ និងណែនាំអំពីរបៀបប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសដល់កសិករអ្នកប្រើប្រាស់។

ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្រ្តីកសិកម្មឃុំ ត្រូវបន្តផ្តល់ការគាំទ្របច្ចេកទេសកសិកម្ម និងដោះស្រាយរាល់បញ្ហារបស់ប្រជាកសិករ ដែលបានជួបប្រទះ ព្រមទាំងស្នើឱ្យម្ចាស់រោងកិនស្រូវជួយគាំទ្រ និងទទួលទិញផលិតផលស្រូវពីកសិករក្នុងតម្លៃសមរម្យថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង