**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

វីដេអូយកដៃស្តាំដាក់លើទ្រូង បន្ទាប់មកឡើងចង្អុលទៅមេឃរបស់មហាសេដ្ឋីអាមេរិក Elon Musk ក្លាយជាប្រធានបទក្ដៅ លើប្រព័ន្ធអ៊ីនធឺណិត

វ៉ាស៊ីនតោន៖ វីដេអូយកដៃស្តាំដាក់លើទ្រូង ហើយបន្ទាប់មកឡើងចង្អុលទៅមេឃរបស់មហាសេដ្ឋីអាម៉េរិក លោក អ៊ីឡុន ម៉ាស បានក្លាយជាប្រធានបទក្ដៅនៅលើប្រព័ន្ធអ៊ីនធឺណិត។ មនុស្សមួយចំនួនគិតថា កាយវិការនេះស្រដៀងនឹងកាយវិការគោរពរបស់ពួកណាស៊ីអាល្លឺម៉ង់ ប៉ុន្តែអ្នកខ្លះបានលើកឡើងថា កាយវិការនេះហាក់ដូចជាតំណាងឱ្យភាពរីករាយទៅវិញទេ។ លោក អ៊ីឡុន ម៉ាស បានធ្វើកាយវិការបែបនេះអំឡុងពេលសុន្ទរកថា អបអរពិធីស្បថឡើងកាន់តំណែងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។

លោក ម៉ាស បានឡើងទៅកាន់ឆាក Capital One Arena ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីអបអរសាទរលោក ត្រាំ ដោយយកដៃដាក់ស្តាំរបស់ខ្លួនដាក់លើទ្រូង ហើយក្រោយមកលើកឡើងទៅលើ ហើយស្រែកថា «Yesssss»។ លោក ម៉ាស បាន​ឡើងថ្លែងសុន្ទរកថា លើ​ឆាក Capital One Arena ថា៖«នេះមិនមែនជាជ័យជម្នះធម្មតាទេ។ នេះតំណាងឱ្យចំណុចរបត់មួយនៅក្នុងអរិយធម៌របស់មនុស្ស»។ លោក​បន្ត​ថា​៖«នេះជារឿងសំខាន់មួយ។ ខ្ញុំ​សូម​អរគុណអ្នកទាំងអស់គ្នាដែលធ្វើឱ្យវាកើតឡើងបាន! សូម​អរគុណ»។ វីដេអូ និងរូបភាពនៃកាយវិការរបស់លោក ត្រូវបានចែកចាយ និងវែកញែកយ៉ាងទូលំទូលាយនៅលើប្រព័ន្ធអ៊ីនធឺណិត។

អ្នក​ប្រើ​បណ្ដាញ​សង្គម​សម្ដែង​ការ​តក់ស្លុត​ចំពោះ​កាយវិការ​របស់លោក ម៉ាស។ សាស្ត្រាចារ្យប្រវត្តិសាស្ត្រម្នាក់នៅសាកលវិទ្យាល័យញូវយ៉ក បានលើកឡើងថា៖«អ្នកប្រវត្តិសាស្ត្រនៃហ្វាស៊ីសនិយមនៅទីនេះ។ វា​ជា​ការ​គោរព​របស់​ពួកណាស៊ី ហើយ​ក៏​ជា​ការ​ប្រមាថ​យ៉ាង​ខ្លាំង​ផង​ដែរ»។ យ៉ាងណាមិញ សម្ព័ន្ធប្រឆាំងការបរិហារកេរ្តិ៍ ដែលតាមដានការប្រឆាំងនឹងជនជាតិជ្វីសបានបញ្ចេញមតិថា៖«លោក ម៉ាស ហាក់ដូចជាបានធ្វើកាយវិការឆ្គាំឆ្គងមួយចេញពីភាពរីករាយរបស់ខ្លួន តែវាមិនមែនជាការកាយវិការគោរពណាស៊ីទេ។ យ៉ាងណា យើងសូមអរគុណអ្នកទាំងអស់គ្នាដែលចេញប្រតិកម្ម»។ លើសពីនេះ អ្នកប្រើប្រាស់កម្មវិធី X មួយចំនួនបានចេញមុខការពារលោក ម៉ាស និងរិះគន់ការបង្ហោះដែលផ្តល់យោបល់អវិជ្ជមានផ្សេងៗ។

គួរបញ្ជាក់ថា លោក ម៉ាស បានគាំទ្រគណបក្សស្តាំនិយមជ្រុលរបស់អាល្លឺម៉ង់ (AfD) ដែលជាគណបក្សប្រឆាំងការធ្វើចំណាកស្រុកទៅកាន់ប្រទេសអាល្លឺម៉ង់ ជាពិសេសជនអន្តោប្រវេសន៍មូស្លីម នៅក្នុងការបោះឆ្នោតជាតិនាពេលខាងមុខ។ លោក​ក៏បាន​ផ្សាយ​ផ្ទាល់​ជាមួយ​មេ​បក្ស​នេះ នៅ​លើ​បណ្តាញ​សង្គម​របស់​លោក​កាល​ពី​ដើម​ខែ​នេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង