**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

មនុស្សរាប់ពាន់នាក់ ប្រមូលផ្តុំគ្នានៅរ​ដ្ឋធានីវ៉ាស៊ីនតោន ដើម្បីតវ៉ាប្រឆាំងនឹងការចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ

វ៉ាស៊ីនតោន៖ មនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅរ​ដ្ឋធានីវ៉ាស៊ីនតោន ដើម្បីតវ៉ាប្រឆាំងនឹងការចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ខណៈសកម្មជនសិទ្ធិស្ត្រី យុត្តិធម៌ពូជសាសន៍ និងសិទ្ធិផ្សេងទៀត បានប្រមូលផ្តុំគ្នាប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋបាលថ្មី ដែលពួកគេនិយាយថា នឹងគំរាមកំហែងដល់សិទ្ធិរដ្ឋធម្មនុញ្ញរបស់ពួកគេ ក្នុងអំឡុងពេលអាណត្តិទីពីររបស់លោក ត្រាំ។

ហ្វូងមនុស្សមួយចំនួនបានពាក់មួកពណ៌ផ្កាឈូក បង្ហាញពីការតវ៉ាដ៏ធំមួយប្រឆាំងនឹងការឡើងកាន់តំណែងលើកដំបូងរបស់លោក ត្រាំ ក្នុងឆ្នាំ២០១៧។ ហ្វូងមនុស្សបានដើរក្បួនពេញទីប្រជុំជន ដោយឆ្លងកាត់សេតវិមាន និងឆ្ពោះទៅកាន់ Lincoln Memorial នៅតាមបណ្តោយផ្សារទំនើប សម្រាប់ការដង្ហែក្បួនប្រជាជន ឬ People’s March។

ការតវ៉ាប្រឆាំងនឹងការចូលកាន់តំណែងរបស់លោក ត្រាំ លើកនេះ មានទំហំតូចដោយសារតែចលនាសិទ្ធិស្ត្រីរបស់សហរដ្ឋអាម៉េរិក ហាក់បីដូចជាមានការប្រេះស្រាំចំពោះសកម្មជនជាច្រើន បន្ទាប់ពីលោក ត្រាំ បានផ្តួលអនុប្រធានគណបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស កាលពីខែវិច្ឆិកា។ អ្នករៀបចំបានព្យាករថា នឹងមានអ្នកចូលរួមប្រមាណ៥ម៉ឺននាក់ ខណៈប៉ូលិសក្នុងតំបន់រំពឹងថា នឹងមានប្រហែល ២៥.០០០នាក់។ ការហែក្បួនជាង៣០០ផ្សេងទៀត ត្រូវបានគ្រោងទុកនៅទូទាំងប្រទេស។

ក្រុមសិទ្ធិបន្តពូជបានចូលរួមជាមួយសកម្មជនសម្រាប់សិទ្ធិស៊ីវិល បរិស្ថាន និងសិទ្ធិផ្សេងទៀត ក្នុងការរៀបចំការហែក្បួនប្រឆាំងនឹងលោក ត្រាំ។ លោក ត្រាំ​ កំពុងរៀបចំខ្លួនចូលកាន់តំណែងនៅថ្ងៃចន្ទទី២០ ខែមករានេះ បន្ទាប់ពីចាញ់ការបោះឆ្នោតក្នុងឆ្នាំ២០២០ ប្រជែងជាមួយនឹងប្រធានាធិបតី ចូ បៃឌិន មកពីគណបក្សប្រជាធិបតេយ្យ។

នៅក្នុងជ័យជម្នះទាំងពីររបស់ខ្លួន លោក ត្រាំ បានយកឈ្នះបេក្ខជនដែលនឹងក្លាយជាប្រធានាធិបតីអាម៉េរិកស្ត្រីដំបូងគេ គឺលោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) ក្នុងឆ្នាំ២០១៦ និងលោកស្រី ហារីស កាលពីឆ្នាំមុន។

លើកនេះ លោក ត្រាំ បានយកឈ្នះក្នុងរដ្ឋសំខាន់ៗទាំង៧ ដើម្បីទទួលបានសំឡេងគាំទ្រដែលចាំបាច់សម្រាប់តំណែងប្រធានាធិបតី ព្រមទាំងទទួលបានការបោះឆ្នោតគាំទ្រដ៏ពេញនិយមជាលើកទី១ សម្រាប់គណបក្សសាធារណរដ្ឋក្នុងរយៈពេលពីរទសវត្សរ៍។ លោក ត្រាំ បានប្តេជ្ញាធ្វើការផ្លាស់ប្ដូរយ៉ាងខ្លាំងនៅថ្ងៃឡើងកាន់អំណាចដំបូង ចាប់ពីបញ្ហាអន្តោប្រវេសន៍ រហូតដល់ការរុះរើផ្នែកខ្លះនៃរដ្ឋាភិបាលសហព័ន្ធ។

ការហែក្បួននេះ បានទាក់ទាញបុព្វហេតុជាច្រើនពីអន្តោប្រវេសន៍ និងលទ្ធិប្រជាធិបតេយ្យ ដល់ការប្រែប្រួលអាកាសធាតុ និងសង្គ្រាមហ្គាហ្សា។ បាតុករបានលើកបដាប្រឆាំងនឹងគោលនយោបាយរបស់លោក ត្រាំ ជាច្រើន ដោយក្នុងនោះបាតុករម្នាក់បានរិះគន់លើសម្ពាធរបស់លោកលើប្រទេសកាណាដា ដោយកាន់សញ្ញាសរសេរថា៖ យើងមិនមែនជារដ្ឋទី៥១ របស់អាម៉េរិកឡើយ។ ការ​តវ៉ា​ផ្សេង​ទៀត​ត្រូវ​បាន​គេ​គ្រោង​ធ្វើ​នៅ​ចុង​សប្តាហ៍​នេះ រួម​ទាំង​នៅថ្ងៃសម្ពោធប្រធានាធិបតីថ្មីផងដែរ។ មេដឹកនាំសិទ្ធិមនុស្សអះអាងថា ពួកគេនឹងប្រមូលផ្តុំគ្នា និងបន្តការប្រមូលផ្តុំនៅក្រោមការគ្រប់គ្រងរបស់លោក ត្រាំ។

អត្ថបទដែលជាប់ទាក់ទង