**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

អនុប្រធានាធិបតីចិន នឹងចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោក ត្រាំ ខណៈរដ្ឋធានីប៉េកាំង ត្រៀមខ្លួនជាស្រេច ដើម្បីបង្កើនកិច្ចសន្ទនាជាមួយរដ្ឋបាលថ្មីរបស់អាមេរិក

ហុងកុង៖ អនុប្រធានាធិបតីចិន លោក ហាន ចេង នឹងចូលរួមពិធីស្បថឡើងកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណល់ ត្រាំ នៅថ្ងៃទី២០ ខែមករាខាងមុខ ខណៈរដ្ឋធានីប៉េកាំងត្រៀមខ្លួនជាស្រេច ដើម្បីបង្កើនកិច្ចសន្ទនាជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាម៉េរិក។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ចេញផ្សាយនៅថ្ងៃសុក្រទី១៧ ខែមករា។

ទូរទស្សន៍ជាតិរបស់ចិន CCTV បានរាយការណ៍ជុំវិញវត្តមានរបស់លោក ហាន ក្នុងពិធីស្បថឡើងកាន់តំណែងប្រធានាធិបតីអាម៉េរិកទី៤៧ នាពេលខាងមុខថា៖«យើងត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសន្ទនា និងការប្រាស្រ័យទាក់ទងជាមួយរដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាម៉េរិក គ្រប់គ្រងការយល់ខុសឱ្យបានត្រឹមត្រូវ ពង្រីកកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក និងរួមគ្នាលើកកម្ពស់ស្ថិរភាព សុខភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនងចិន-អាម៉េរិក ស្របតាមគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ»។

ទូរទស្សន៍ CCTV រាយការណ៍បន្តថា៖«ចិនបានរៀបចំ ដើម្បីស្វែងរកវិធីត្រឹមត្រូវមួយសម្រាប់ប្រទេសចិន និងសហរដ្ឋអាម៉េរិក ក្នុងការចុះសម្រុងគ្នាក្នុងយុគសម័យថ្មី»។ លោក ចេង អាចនឹងជួប​​ពិភាក្សា​ជាមួយ​ក្រុម​របស់​លោក ត្រាំ ផងដែរ។ នេះជាលើកដំបូងហើយដែលចិនបញ្ជូនមេដឹកនាំជាន់ខ្ពស់ ទៅចូលរួមពិធីស្បថកាន់តំណែងប្រធានាធិបតីអាម៉េរិក។

គួរជម្រាបថា បុរសសេដ្ឋកិច្ច ដូណាល់ ត្រាំ បានអញ្ជើញលោក ស៊ី ចូលរួមពិធីស្បថឡើងកាន់តំណែងរបស់ខ្លួន នៅថ្ងៃទី២០ ខែមករា ជាសញ្ញាមួយបង្ហាញថា លោកមានបំណងបន្តនូវប្រភេទនៃទំនាក់ទំនងកម្រិតខ្ពស់ជាមួយមេដឹកនាំចិន ដែលលោកបានធ្វើឡើងក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោកនៅក្នុងសេតវិមាន។ យ៉ាងណាមិញ លោក ត្រាំ បានតែងតាំងមន្រ្តីដែលមានទំនោរប្រឆាំងចិន​ជា​ច្រើននាក់​ឱ្យ​ឡើងកាន់​តំណែង​សំខាន់ៗ​ក្នុង​រដ្ឋបាល​អាម៉េរិកថ្មី រួម​ទាំង​ព្រឹទ្ធសមាជិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) ជា​ប្រមុខការទូត។

ជាមួយគ្នានេះ លោកត្រាំនឹងដាក់ពន្ធបន្ថែម១០ ភាគរយលើទំនិញរបស់ចិន ល្កឹកណារដ្ឋធានីប៉េកាំងមិនអាចបញ្ឈប់ការជួញដូរសារធាតុញៀនហ្វេតានីល។ គេនៅចាំបានថា លោក​ ត្រាំ ក៏បាន​គំរាម​យក​ពន្ធ​លើស​ពី ៦០ភាគរយលើ​ទំនិញ​ចិន​ ក្នុង​ពេល​កំពុង​ធ្វើ​យុទ្ធនាការឃោសនាបោះឆ្នោតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង