**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល

បទវិភាគ៖អ្នកដែលដើរតាមផ្លូវដូចគ្នាទើបជាមិត្តភក្តិ៍ដ៏ពិតប្រាកដ

“ទំនាក់ទំនងភាពជាដៃគូដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះរវាងចិននិងអាហ្វ្រិកត្រូវបានរំពឹងថានឹងទទួលការអភិវឌ្ឍយ៉ាងស៊ីជម្រៅ ” “ចិនសន្យាថានឹងគាំទ្រអាហ្វ្រិកបង្កើនកិច្ចកសាងសមត្ថភាពសន្តិសុខ” “ចិនប្រឆាំងនឹងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសអាហ្វ្រិក”។ល។ អំពីដំណើរទស្សនកិច្ចនៅអាហ្វ្រិករបស់លោក WangYiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនដែលបានបញ្ចប់នៅថ្ងៃទី១១ខែមករា ប្រព័ន្ធសារព័ត៌មានក្នុងតំបន់ជាច្រើនបានវាយតម្លៃដូចពោលខាងលើ ។
អ្នកដែលស្គាល់ច្បាស់គោលនយោបាយការទូតរបស់ចិនសុទ្ធតែដឹងថា ដំណើរទស្សនកិច្ចលើកដំបូងជារៀងរាល់ឆ្នាំរបស់រដ្ឋមន្ត្រីការបរទេសចិនសុទ្ធតែនឹងជ្រើសរើសប្រទេសអាហ្រ្វិក ប្រពៃណីនេះបានបន្តវេនអស់រយៈពេល៣៥ឆ្នាំហើយ ។ ឆ្នាំ២០២៥នេះជាខួបទី២៥នៃការបង្កើតវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិក ហើយក៏ជាឆ្នាំចាប់ផ្តើមនៃការអនុវត្តជាក់ស្តែងនូវសមិទ្ធផលនៃកិច្ចប្រជុំកំពូលក្រុងប៉េកាំងដែរ ។ ក្រោមបរិបទបែបនេះ រដ្ឋមន្ត្រីការបរទេសចិនបានបំពេញទស្សនកិច្ចនៅប្រទេសចំនួនបួនគឺណាមីប៊ី កុងហ្គោ (Brazzaville)ឆាដ និងនីហ្សេរីយ៉ានៅដើមឆ្នាំនេះ វាមិនត្រឹមតែបានអនុវត្តតាម “ការណាត់គ្នានៅដើមឆ្នាំថ្មី”រវាងចិននិងអាហ្វ្រិកប៉ុណ្ណោះទេ ថែមទាំងក៏បានជំរុញការអនុវត្តជាក់ស្តែងនូវសមិទ្ធផលនៃកិច្ចប្រជុំកំពូលក្រុងប៉េកាំងផងដែរ ។
មជ្ឈដ្ឋានខាងក្រៅបានសង្កេតឃើញថា ឆ្លងតាមរយៈការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ ភាគីទាំងពីរចិននិងអាហ្វ្រិកបានគ្រោង “តារាងពេលវេលា”និង “ផែនទីបង្ហាញផ្លូវ”នៃការអភិវឌ្ឍវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកក្នុងរយៈពេលបីឆ្នាំខាងមុខនេះ ។ ពេលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសចិន អ្នកនយោបាយសំខាន់ៗរបស់ប្រទេសអាហ្វ្រិកទាំងបួនបាននាំគ្នាកោតសរសើរចំពោះភាគីចិនដែលបានគាំទ្រការអភិវឌ្ឍរបស់អាហ្វ្រិក ហើយលើកឡើងនូវការរំពឹងទុកថ្មីចំពោះកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ។
ឧទាហរណ៍ដូចជា ណាមីប៊ីបង្ហាញថា រីករាយបង្កើនកិច្ចសហប្រតិបត្តិការជាមួយភាគីចិនក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធនិងធនធានថាមពលជាដើម ។ ឆាដស្វាគមន៍សហគ្រាសចិនកាន់តែច្រើនទៅធ្វើការវិនិយោគ រំពឹងថានឹងជំរុញឱ្យកសិផលប្រកបដោយគុណភាពខ្ពស់កាន់តែច្រើនចូលក្នុងទីផ្សារចិន ។ កុងហ្គោ (Brazzaville)ត្រូវដោះស្រាយជាបន្ទាន់នូវបញ្ហាប្រឈមក្នុងវិស័យការកសាងហេដ្ឋារចនាសម្ព័ន្ធ កម្លាំងអគ្គិសនី កសិកម្មនិងការធ្វើឧស្សាហូបនីយកម្មជាដើម ។ ប្រធានាធិបតីនីហ្សេរីយ៉ាបានតែងតាំងជាពិសេសនូវអគ្គលេខាធិការស្តីពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនីហ្សេរីយ៉ា-ចិន ដើម្បីទទួលបន្ទុកការសម្របសម្រួលនិងជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ។
បើមើលជាទូទៅ សន្តិសុខនិងការអភិវឌ្ឍជាបញ្ហាដែលប្រទេសអាហ្វ្រិកយកចិត្តទុកដាក់បំផុតនាពេលបច្ចុប្បន្ន ។ ក្នុង “សកម្មភាពដៃគូធំ១០”ជាមួយអាហ្វ្រិករបស់ភាគីចិន មានចំនួន៦គឺពាក់ព័ន្ធដល់បញ្ហាអភិវឌ្ឍន៍ ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅអាហ្វ្រិក រដ្ឋមន្ត្រីការបរទេសចិនបានថ្លែងជាសំខាន់ដល់កិច្ចសហប្រតិបត្តិការខាងសន្តិសុខនិងការអភិវឌ្ឍជាមួយអាហ្វ្រិកម្តងទៀត ។ ឧទាហរណ៍ដូចជា ភាគីចិនលើកឡើងថា នឹងគាំទ្រយ៉ាងមុតមាំឱ្យជនជាតិអាហ្វ្រិកដោះស្រាយបញ្ហាអាហ្វ្រិកតាមទម្រង់អាហ្វ្រិក នឹងជួយប្រទេសអាហ្វ្រិកលុបបំបាត់ចោលកត្តាមិនសន្តិសុខតាមរយៈសកម្មភាពជាក់ស្តែង រីករាយធ្វើឱ្យបន្ស៊ីគ្នានូវឧត្តមភាពរៀងៗខ្លួនជាមួយប្រទេសពាក់ព័ន្ធ ត្រួសត្រាយសក្តានុពលនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីដូចជាថាមពលស្អាត រ៉ែបៃតងនិងហិរញ្ញវត្ថុជាដើមដោយឥតឈប់ឈរ ដើម្បីជួយអាហ្វ្រិកដើរតាមផ្លូវអភិវឌ្ឍន៍បៃតងនិងកាបូនទាប ។
អាហ្វ្រិកមានសុភាសិតមួយឃ្លាថា “អ្នកដែលដើរតាមផ្លូវដូចគ្នាទើបជាមិត្តភក្តិ៍ដ៏ពិតប្រាកដ” ។ ក្នុងរយៈពេល២៥ឆ្នាំកន្លងទៅនេះ ភាគីចិនបានជួយអាហ្វ្រិកសាងសង់ផ្លូវថ្នល់ប្រវែង១សែនគីឡូម៉ែត្រ ផ្លូវដែកជាង១ម៉ឺនគីឡូម៉ែត្រ ស្ពានជិតមួយពាន់និងកំពង់ផែជិត១រយ ដែលបានផ្តល់ឱកាសការងារជាច្រើនដល់អាហ្វ្រិក និងផ្តល់ជំនួយគ្រប់បែបយ៉ាងដល់ប្រជាជនអាហ្វ្រិក ។ល។ ក្រោមការណែនាំរបស់ផែនការគោលថ្មី កិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកត្រូវបានរំពឹងថានឹងបង្កើនល្បឿនក្នុងឆ្នាំថ្មី ជំរុញឱ្យកិច្ចប្រជុំកំពូលក្រុងប៉េកាំងទទួលបាន “សមិទ្ធផលក្នុងដំណាក់កាលដំបូង”កាន់តែច្រើន ដើម្បីរួមចំណែកជា “កម្លាំងចិន-អាហ្វ្រិក”នៃប្រជាជនចំនួន២ពាន់៨រយលាននាក់ក្នុងការគាំពារសន្តិភាពនិងការអភិវឌ្ឍពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង