**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន

កៀវ៖ បើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ កងទ័ពអាកាសអ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសដែលមានសមត្ថភាពរុករក ឬហៅថា guided bombs ជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានពេញទំហឹង កាលពីជិតបីឆ្នាំមុន។

គ្រាប់ បែក ទាំងនេះ ដែល ត្រូវ បាន គេ ស្គាល់ ផងដែរថា ជា គ្រាប់ បែក រអិល (glide bombs) មាន សមត្ថភាព បំផ្លិចបំផ្លាញ ខ្ពស់ និង ពិបាក ក្នុង ការ ស្ទាក់ ចាប់។ វាជាអាវុធធម្មតា ដែលជារឿយៗ ផលិតឡើងក្នុងសម័យសូវៀត តែត្រូវបានបំពាក់បន្ថែម នូវស្លាបនិងប្រព័ន្ធរុករក ដោយផ្កាយរណបដើម្បីបង្កើនរយៈចម្ងាយ និងភាពជាក់លាក់។

កងទ័ពអាកាសអ៊ុយក្រែន បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ តាមរយៈកម្មវិធីផ្ញើសារ Telegram ថា ក្នុងឆ្នាំ ២០២៤ តែមួយ រុស្ស៊ីបានប្រើប្រាស់គ្រាប់បែកប្រភេទនេះ ប្រមាណ ៤០.០០០ គ្រាប់ នៅក្នុងប្រទេសអ៊ុយក្រែន។

មន្ត្រីអ៊ុយក្រែនបានឱ្យដឹងថា តំបន់ដែលនៅជិតទីតាំងជួរមុខ ក៏ដូចជាតំបន់ជាប់ព្រំដែនរុស្ស៊ី គឺជាគោលដៅ ញឹកញាប់បំផុតនៃការវាយប្រហារដោយអាវុធទាំងនេះ។

កាលពីថ្ងៃពុធ រុស្ស៊ីបានទម្លាក់គ្រាប់បែកដឹកនាំ ចំនួនពីរគ្រាប់លើតំបន់លំនៅដ្ឋានមួយ ក្នុងទីក្រុង Zaporizhzhia ភាគអាគ្នេយ៍ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៣ នាក់ស្លាប់ និង ១១៣នាក់រងរបួស ដែលជាការវាយប្រហារដ៏សាហាវបំផុតក្នុងឆ្នាំនេះ។ ហើយនៅ ថ្ងៃ ព្រហស្បតិ៍នេះ ការ វាយ ប្រហារ ដោយ គ្រាប់ បែក ទៅ លើ អគារ លំនៅឋាន ក្នុង ទីក្រុង Kherson ភាគ ខាង ត្បូង បាន ធ្វើ ឲ្យ មនុស្ស យ៉ាង តិច ៦នាក់ រង របួសផងដែរ។

គួរបញ្ជាក់ថា អាជ្ញាធរអ៊ុយក្រែនបានអះអាងថា មធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ក្នុងការទប់ទល់នឹងការវាយប្រហារ ដោយគ្រាប់បែកដឹកនាំគឺត្រូវកំណត់គោលដៅ ទៅលើយន្តហោះចម្បាំង ដែលផ្ទុកគ្រាប់បែកទាំងនោះ និងអាកាសយានដ្ឋាន ដែលជាមូលដ្ឋានរបស់យន្តហោះទាំងនោះ៕

អត្ថបទដែលជាប់ទាក់ទង