**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចទទួលស្គាល់ អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន នៃគណៈកម្មការសម្របសម្រួលការងារផ្នែកឯកជន សម្រាប់យន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីសម្រេចទទួលស្គាល់ជាប្រធាន នៃ”គណៈកម្មការសម្របសម្រួលការងារផ្នែកឯកជន សម្រាប់យន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ)” ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។

ការចេញសម្រេចផ្លូវការរបស់រាជរដ្ឋាភិបាល ស្តីពីការទទួលស្គាល់អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន នាពេលនេះ ធ្វើឡើងបន្ទាប់ពីអ្នកឧកញ៉ា គិត ម៉េង នាពេលកន្លងបានរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាបន្តបន្ទាប់ទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់ ខណៈពេលចុងក្រោយ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ទទួលជោគជ័យយ៉ាងខ្លាំងក្លា។

សូមបញ្ជាក់ថា ភារកិច្ចសំខាន់ៗរបស់គណៈកម្មការសម្របសម្រួលការងារផ្នែកឯកជន ត្រូវបានចែងនៅក្នុងប្រការ៤ ដែលមានខ្លឹមសារដូចខាងក្រោម៖

-បំពេញតួនាទីជាតំណាងឱ្យក្រុមការងារតាមវិស័យនៃផ្នែកឯកជន ដើម្បីសម្របសម្រួលជាមួយ គណៈកម្មាធិការសម្របសម្រួលការងារ សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) និងជាច្រកចេញ-ចូលតែមួយ របស់ផ្នែកឯកជន ក្នុងការសម្របសម្រួល ពិនិត្យ និងបូកសរុបនូវ បញ្ហាប្រឈមនិងសំណូមពរនានារបស់វិស័យឯកជន ជូនក្រុមការងារតាមវិស័យផ្នែករាជរដ្ឋាភិបាលពិនិត្យនិងដោះស្រាយ ក្រោមយន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

-ដឹកនាំការសម្របសម្រួល ពិនិត្យ តាមដាន និងវាយតម្លៃសកម្មភាពនៃក្រុមការងារតាមវិស័យនីមួយៗ នៃផ្នែកឯកជន និងជំរុញការដោះស្រាយបញ្ហាប្រឈមនានា ឬសំណូមពររបស់វិស័យឯកជន ជាមួយ ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល ក្រោមយន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងយន្តការ ពាក់ព័ន្ធដទៃទៀត ក្នុងគោលដៅលើកកម្ពស់បរិយាកាសធុរកិច្ចនិងធុរកិច្ច

-ចូលរួមសហការជាមួយ គ.ស.រ.ជ. ក្នុងកិច្ចការសម្របសម្រួលនិងរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

-ទទួលបន្ទុកសម្របសម្រួលជាមួយ គ.ស.រ.ជ. ក្នុងការស្នើសុំរាជរដ្ឋាភិបាលរៀបចំបង្កើតបន្ថែម ឬរំលាយក្រុមការងារ និងស្នើសុំតែងតាំង ឬផ្លាស់ប្តូរសហប្រធាន អនុប្រធាន សមាជិកក្រុមការងារ តាមវិស័យនៃក្រុមការងារផ្នែកឯកជន តាមការចាំបាច់

-សម្របសម្រួលជូនដំណឹងដល់វិស័យឯកជនឱ្យបានជ្រាបអំពីលទ្ធផលនិងវិធានការនានា ដែលរាជរដ្ឋាភិបាលបានសម្រេចនៅក្នុង វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក៏ដូចជាលទ្ធផលនិងវិធានការ នានា ដែលក្រុមការងារតាមវិស័យផ្នែករាជរដ្ឋាភិបាល និងផ្នែកឯកជនបានសម្រេចរួមគ្នា តាមដាននិងជំរុញការអនុវត្តភារកិច្ចនៃក្រុមការងារ តាមវិស័យនីមួយៗរបស់ផ្នែកឯកជន ព្រមទាំង តាមដានវឌ្ឍនភាពក្នុងការដោះស្រាយបញ្ហាពីស្ថាប័នមានសមត្ថកិច្ច

-រៀបចំតាក់តែងនីតិវិធីប្រតិបត្តិស្តង់ដា សម្រាប់ក្រុមការងារតាមវិស័យនៃផ្នែកឯកជន ដើម្បីធានា ប្រសិទ្ធភាពការងារ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អនុវត្តភារកិច្ចផ្សេងទៀតតាមការស្នើសុំសម្របសម្រួលពីក្រុមការងារទាំងអស់នៃផ្នែកឯកជន។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ត្រូវបានមហាជនទទួលស្គាល់ជាអ្នកជំនួញដ៏ល្បាញល្បី និងមានថាមពលមួយរូបនៅក្នុងប្រទេស និងក្រៅប្រទេស ដែលមានជំនួញរាប់សិបកន្លែងពាសពេញទឹកដីប្រទេសកម្ពុជា ហើយលើសពីនោះទៅទៀត អ្នកឧកញ៉ាបានចូលរួមយ៉ាងសស្រាកសស្រាំង ទាំងវេទិកាជាតិ និងអន្តរជាតិ គោលបំណងអូសទាញអ្នកវិនិយោគទុនមករកស៉ីនៅកម្ពុជា ហើយការសម្រេចផ្តល់តួនាទី ជាប្រធាន នៃគណៈកម្មការសម្របសម្រួលការងារផ្នែកឯកជន សម្រាប់យន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន នាពេលនេះ គឺពិតជាប្រពៃស័ក្តិសមណាស់។

សូមជម្រាបថា វេទិការាជរដ្ឋាភិបាលជាមួយផ្នែកឯកជននេះ មានអាយុកាលជាង២៥ឆ្នាំមកហើយ ក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតវែងឆ្ងាយរបស់ សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបង្កើតឡើងកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៩៕

អត្ថបទដែលជាប់ទាក់ទង