**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យសារធាតុរំលាយ (Solvent Sector)៖ ប្រភពកម្រិតទាប តែទាមទារដំណោះស្រាយឆ្លាតវៃ**មេដឹកនាំ G7 អំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ**លោក ត្រាំ៖ រុស្ស៊ីគួរតែយល់ព្រមធ្វើសន្តិភាពជាមួយអ៊ុយក្រែន**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ**គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង**អាជ្ញាធរជាតិអប្សរា បន្តចែកចាយកូនឈើចម្រុះចំនួន១០,៧៨០ដើមបន្ថែមទៀត ក្នុងខែមិថុនា**សម្ដេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម

លោក Mark Zuckerberg លក់ភាគហ៊ុនក្រុមហ៊ុនយក្សរបស់ខ្លួន ដែលមានតម្លៃរហូតដល់ ២ពាន់លានដុល្លារពេញមួយឆ្នាំ២០២៤

បរទេស៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Meta Platform លោក Mark Zuckerberg បានលក់ភាគហ៊ុនក្រុមហ៊ុនយក្សរបស់ខ្លួនដែលមានតម្លៃរហូតដល់ ២ពាន់លានដុល្លារពេញមួយឆ្នាំ២០២៤ ដោយបានបំបែកកំណត់ត្រាភាគហ៊ុនគួរឱ្យកត់សម្គាល់។ នេះបើយោងតាមការចេញផ្សាយដោយ​ yahoo finance នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥។

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនយក្ស Meta បានកើនឡើងជាង ៧០ភាគរយនៅក្នុងឆ្នាំ២០២៤ ដោយបានឈានដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្រ្ត ៥៨៨.៨៨ដុល្លារក្នុងមួយហ៊ុន ដែលជំរុញឱ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុននេះកើនដល់​ ១.៤៩ពាន់ពាន់លានដុល្លារ។

ប្រភពបានឱ្យដឹងថា ការលក់ភាគហ៊ុនរបស់លោក Zuckerberg គឺជាផ្នែកមួយនៃផែនការជួញដូរច្បាប់ 10b5-1 ដែលមហាសេដ្ឋីរូបនេះបានបង្កើតឡើងក្នុងខែសីហា ឆ្នាំ២០២៤ ដែលអនុញ្ញាតឱ្យលោកលក់ភាគហ៊ុនជាប្រព័ន្ធដោយមិនមានរូបរាងនៃការជួញដូរខាងក្នុង។ នៅក្រោមផែនការនេះ លោក Zuckerberg ត្រូវបានអនុញ្ញាតឱ្យលក់ភាគហ៊ុន Class A រហូតដល់ ៥.៦លានហ៊ុន និងភាគហ៊ុន Class B ចំនួន ១.៧ លានហ៊ុន។ បើទោះបីជាមានការលក់ភាគហ៊ុនដ៏ច្រើនបែបនេះ​ក៏ដោយ លោក Zuckerberg នៅតែរក្សាតំណែង Class B ដដែល ដោយទទួលបានការបោះឆ្នោតច្រើនជាងគេ ១០សំឡេងក្នុងមួយហ៊ុន ច្រើនជាងបើធៀបនឹង Class A។

គួរជម្រាបថា ការកើនឡើងទាំងនេះ គឺបានមកពីដំណើរការខ្លាំងនៃ AI រួមទាំងផលិតផលថ្មីដូចជាវ៉ែនតា augmented reality ដែលមានឈ្មោះផ្លូវការថា «Metamate»។ យ៉ាងណាមិញ ក្រៅតែពីដំណើរការហិរញ្ញវត្ថុរបស់ខ្លួន ក្រុមហ៊ុន Meta ក៏ត្រូវបានគេរាយការណ៍ថា គ្រោងនឹងចាប់ផ្តើមគម្រោងថ្មីៗផ្សេងទៀតក្នុងគោលបំណងបញ្ជាក់ពីភាពជាអ្នកដឹកនាំរបស់ខ្លួនក្នុងវិស័យបច្ចេកវិទ្យាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង