**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

មន្ទីរបញ្ចកោណ៖ សហរដ្ឋអាម៉េរិក បានបង្កើនចំនួនកងទ័ពនៅក្នុងប្រទេសស៊ីរីទ្វេដង នៅដើមឆ្នាំនេះ

វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ទី១៩ធ្នូថា សហរដ្ឋអាម៉េរិក បានបង្កើនចំនួនកងទ័ពនៅក្នុងប្រទេសស៊ីរីទ្វេដង ដល់ប្រហែល២ពាន់នាក់នៅដើមឆ្នាំនេះ ជាផ្នែកនៃប្រតិបត្តិការប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាម។

ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ រដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោនបានឱ្យដឹងថា ខ្លួនមានបុគ្គលិកយោធាប្រហែល៩០០នាក់នៅក្នុងប្រទេសស៊ីរី ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងអន្តរជាតិប្រឆាំងនឹងក្រុមជីហាដ ដែលបានដណ្តើមយកទឹកដីជាច្រើននៅទីនោះ និងនៅក្នុងប្រទេសអ៊ីរ៉ាក់ មុនពេលត្រូវបានកម្ចាត់ដោយកងកម្លាំងក្នុងស្រុកគាំទ្រដោយយុទ្ធនាការផ្លូវអាកាសដឹកនាំដោយសហរដ្ឋអាម៉េរិក។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ ឧត្តមសេនីយ៍ទោ ប៉ាត់ រីឌឺ បានប្រាប់អ្នកសារព័ត៌មានថា ប៉ុន្តែឥឡូវ.. ក្នុងរយៈពេលយ៉ាងហោចណាស់ពីរបីខែមកនេះ ទាហានអាម៉េរិកនៅក្នុងប្រទេសស៊ីរី បានកើនដល់ប្រមាណ២០០០នាក់។ លោក រីឌឺ បានថ្លែងយ៉ាងដូច្នេះថា៖«ទាហានបន្ថែមនេះ ត្រូវបានចាត់ទុកថា ជាកងកម្លាំងបណ្តោះអាសន្នដែលនៅទីនោះ ដើម្បីគាំទ្រដល់បេសកកម្មកម្ចាត់ក្រុមរដ្ឋអ៊ិស្លាម ISIS និងគាំទ្រដល់កងកម្លាំងដែលត្រូវបានដាក់ពង្រាយនៅទីនោះរយៈពេលវែង»។

រដ្ឋធានីវ៉ាស៊ីនតោនបានអះអាងផងដែរថា ខ្លួនមានទាហានប្រហែល២៥០០នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់ផងដែរ បានវាយប្រហារ និងការវាយឆ្មក់តាមកាលកំណត់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីជួយទប់ស្កាត់ការកើតឡើងវិញនៃក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាម។ ថ្ងៃទី៨ ខែធ្នូ ជាថ្ងៃដែលក្រុមឧទ្ទាមដណ្តើមយករដ្ឋធានីដាម៉ាស សហរដ្ឋអាម៉េរិក បានប្រកាសពីការវាយប្រហារទៅលើគោលដៅជាង៧៥របស់រដ្ឋអ៊ិស្លាម។ កាលពីថ្ងៃចន្ទ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាម៉េរិក (CENTCOM) បានបញ្ជាក់ថា កងកម្លាំងអាម៉េរិកបានសម្លាប់ពួកសកម្មប្រយុទ្ធចំនួន១២នាក់៕

អត្ថបទដែលជាប់ទាក់ទង