**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ

ឯកឧត្តម ហ៊ុន ម៉ានិត៖ រាជរដ្ឋាភិបាលកម្ពុជាប្រឹងប្រែងទាក់ទាញអ្នកវិនិយោគ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចបង្កើនឱកាសការងារជូនពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាប្រឹងប្រែងទាក់ទាញអ្នកវិនិយោគ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចបង្កើនឱកាសការងារជូនពលរដ្ឋ,ស្នើសុំឱ្យបន្តជួយផ្សព្វផ្សាយដល់វិនិយោគិនផ្សេងៗទៀតមកវិនិយោគនៅកម្ពុជា

ឯកឧត្តម ហ៊ុន ម៉ានិត បានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលរបស់ក្រុម យីៈ ចៀ ធួរីហ្សឹម ឌីវេឡុបមេន ខមភេនី និងផ្លូវថ្នល់ប្រភេទផ្សេងគ្នាប្រវែង១៣០គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្តម  ហ៊ុន ម៉ានិត មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល សូមអរគុណចំពោះអ្នកវិនិយោគទាំងអស់
ទាំងវិនិយោគិនកម្ពុជា ទាំងវិនិយោគិនបរទេស ចំពោះការសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ដែលបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងបានចូលរួមលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជា។ ដោយឡែកក្រុមហ៊ុន យីៈ ចៀ ធួរីហ្សឹម ឌីវេឡុបមេន ខមភេនី បាន ធ្វើការវិនិយោគនៅកម្ពុជា ជាង៣២ឆ្នាំមកហើយ ដោយបានចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងបង្កើតឱកាសការងារជាច្រើនជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលក្នុងខេត្តព្រះសីហនុ។

ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ានិត បានបន្ថែមថា រាជរដ្ឋាភិបាល តែងគិតគូរពីសុខុមាលភាពរបស់វិនិយោគិនទាំងអស់ដោយយកចិត្ត ទុកដាក់ស្តាប់ជាប្រចាំនូវបញ្ហាប្រឈមដែលវិនិយោគិនលើកឡើង និងពង្រឹងទំនាក់ទំនងឥតឈប់ឈរជាមួយវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ធ្វើយ៉ាងណាឱ្យប្រទេសជាតិប្រែក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់។

ឯកឧត្តម ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន យីៈ ចៀ ធួរីហ្សឹម ឌីវេឡុបមេន ខមភេនី ជាពិសេសម្ចាស់ភាគីហ៊ុនទាំអស់ និងអគ្គនាយកក្រុមហ៊ុន ដែលនៅប្រចាំឈរនៅជើងនៅទីនេះ ហើយយើងនៅតែស្វាគមន៍ជានិច្ចចំពោះអ្នកវិនិយោគផ្សេងៗដែលមានបំណងចាប់ដៃជាមួយក្រុមហ៊ុន យីៈ ចៀ»។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងបង្កើត និងអនុវត្តជាបន្តបន្ទាប់នូវយន្តការដែលផ្តល់មធ្យោបាយងាយស្រួលបំផុតសម្រាប់វិស័យឯកជន ក្នុងការបញ្ចេញមតិ កង្វល់ និងសំណូមពរ។ រាជរដ្ឋាភិបាលនឹងបន្តដាក់ចេញនូវគោលការណ៍ និងប្តេជ្ញាចិត្តដើម្បីធ្វើយ៉ាងណាខិតខំឱ្យអស់លទ្ធភាព ដើម្បីបង្កលក្ខណៈឱ្យវិនិយោគិនក្នុងប្រទេសកម្ពុជាកាន់តែមានភាពប្រកួតប្រជែង និងកាន់តែជោគជ័យបន្តទៅទៀត។ កម្ពុជាបើកទ្វារ ហើយកម្ពុជាដាក់ចេញនូវកម្មវិធី និងគោលនយោបាយបុរេសកម្មដើម្បីទាក់ទាញបន្ថែមទៀត។ ថែរក្សាចាស់ ពង្រីកថ្មី ជាអភិក្រមដោះស្រាយ បញ្ហាទាន់ពេលវេលា និងកែលម្អបន្តទៅទៀតពោលគឺទន្ទឹមនឹងការខិតខំទាក់ទាញវិនិយោគថ្មីមក កម្ពុជារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ធ្វើសកម្មភាពលើកស្ទួយ និងបង្ករលក្ខណៈឱ្យការវិនិយោគ នៅកម្ពុជាដែលកំពុងដំណើរការមានលទ្ធភាពបន្តជោគជ័យ និងពង្រីកសមត្ថភាពរបស់ខ្លួនបន្តទៀត។

បើយោងតាមលោកអគ្គនាយកក្រុមហ៊ុន យិៈចៀ ធូរីហ្សិម ឌីវេឡុបមេន ខមភេនី បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកបានទទួលសិទ្ធក្នុងការវិនិយោគពីរាជរដ្ឋាភិបាលតាំងពីឆ្នាំ២០០៨ បច្ចុប្បន្នក្រុមហ៊ុនបានធ្វើការអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិជាច្រើនគម្រោង ក្នុងនោះគម្រោងវិនិយោគកោះសំពោចជាគម្រោងមួយក្នុងចំណោមគម្រោងទេសចរណ៍ធម្មជាតិផ្សេងទៀតដ៏មានភាពទាក់ទាញ។តំបន់ឆ្នេរមាស ឆ្នេរប្រាក់ ជាទីកន្លែងដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងចង់មកកម្សាន្តនៅតំបន់ទេសចរណ៍ធម្មជាតិ ដែលមានទេសភាពជាទីមនោរម្យ កន្លែងស្នាក់នៅមានផាសុកភាព និងភាពស្ងប់ស្ងាត់។

លោកក៏បានបង្ហាញនូវជំនឿជឿជាក់មកលើថ្នាក់ដឹកនាំប្រទេសកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃបន្តវេន ចំពោះការផ្តល់ភាពកក់ក្តៅ ទំនុកចិត្ត និងការធានានូវបរិយាកាសដល់អ្នកវិនិយោគិននានាជាដើម៕

អត្ថបទដែលជាប់ទាក់ទង