**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

ភាគីចិន និងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យុ និងទូរទស្សន៍ឱ្យកាន់តែទូលំទូលាយ

ភ្នំពេញ៖ ភាគីចិន និងក្រសួងព័ត៌មាននៃប្រទេសកម្ពុជាបានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យុ និងទូរទស្សន៍ ដើម្បីផ្លាស់ប្ដូរព័ត៌មាន និងផ្សព្វផ្សាយពីវប្បធម៌ ទេសចរណ៍ សេដ្ឋកិច្ចនយោបាយ ប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ។
ការជំរុញនេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៦  ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យុ និងទូរទស្សន៍រវាងក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ នៃសាធារណរដ្ឋប្រជាមានិតចិន នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២៤។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម យ៉ាង កូយូយ (Yang  Guorui)  អនុរដ្ឋមន្ត្រី នៃរដ្ឋបាលជាតិវិទ្យុ និងនិងទូរទស្សន៍នៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៃប្រទេសកម្ពុជា។
ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានមានប្រសាសន៍ថា ផ្អែកលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យុនិងទូរទស្សន៍ ដែលក្រសួងព័ត៌មានបានចុះហត្ថលេខាជាមួយអាជ្ញាធររដ្ឋបាលសារព័ត៌មាន បោះពុម្ពការផ្សព្វផ្សាយ វិទ្យុ ភាពយន្ត និង ទូរទស្សន៍ នៃសាធារណរដ្ឋប្រជាមានិតចិន ចាំបាច់គួរមានការពិនិត្យនិងពិភាក្សាឡើងវិញ ដើម្បីធ្វើបច្ចុប្បន្នភាពសម្របតាមការវិវត្ត ផ្នែកសង្គមនិងបច្ចេកវិទ្យាវិស័យព័ត៌មាន និងសោតទស្សន៍។
ឯកឧត្តមបញ្ជាក់ថា កិច្ចប្រជុំលើកទី៦នេះ គឺជាឱកាសដ៏ល្អដែល យើងអាចរួមគ្នាពិនិត្យ ក្នុងគោលបំណងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការស្របតាមការវិវឌ្ឍយ៉ាង ឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល និងអនុលោមតាមគោលនយោបាយអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយផងដែរ។
ឯកឧត្តម យ៉ាង កូយូយ អនុរដ្ឋមន្ត្រី នៃរដ្ឋបាលជាតិវិទ្យុ និងនិងទូរទស្សន៍នៃសាធារណរដ្ឋប្រជាមានិតចិនបានបង្ហាញការពេញចិត្តពេលឃើញសមិទ្ធផលក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់ យន្តការកិច្ចប្រជុំជាប្រចាំស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យុ និងទូរទស្សន៍កម្ពុជា-ចិន ភាគីទាំងពីរបានបន្តបង្កើនទំហំនៃកិច្ចសហប្រតិបត្តិការ ហើយការព្រមព្រៀងកិច្ចសហប្រតិបត្តិការផ្សេងៗដែលបាន សម្រេចក្នុងកិច្ចប្រជុំលើកទី៥ អនុវត្តម្ដងមួយៗ ហើយទទួលបានលទ្ធផលជាក់លាក់និងថ្មីៗ ដែលនេះ បានចាក់បញ្ចូលនូវភាពរស់រវើកថ្មីទៅក្នុងការសាងសង់សហគមន៍ជោគវាសនាតែមួយ រវាងកម្ពុជានិងចិន។
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យុ និងទូរទស្សន៍នៃប្រទេសទាំងពីរនេះ ធ្វើឡើងតាមរយៈការបង្កើតកម្មវិធីរួមគ្នា ដូចជា៖ កម្មវិធីសហការផលិតទទួលបានការច្នៃប្រឌិតជានិច្ច។ កម្មវិធី ប៉ុស្តិ៍មិត្តភាពកម្ពុជា-ចិន ដែលសហការរៀបចំដោយ CMG និង RNK បានមាន ១៦ ឆ្នាំមកហើយ ពីនេះពីនោះពីប្រទេសចិន” “នាទីប្រទេសចិន” ដើរកម្សាន្តនៅប្រទេសចិន” ជជែកជាភ្ញៀវយុវជន ដែលបានផលិតរួមគ្នាជាមួយRNK TVK ប៉ុស្តិ៍បាយ័ន ប៉ុស្តិ៍អប្សរជាដើមទទួលបានការគាំទ្រពេញចិត្តពីសំណាក់ប្រជាជនកម្ពុជា។
ជាមួយគ្នានេះ  វិទ្យុ និងទូរទស្សន៍ក្វាងស៊ី និងយូណាន ទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា និងស្ថាប័នផ្សេងៗទៀត បានសហការរៀបចំល្ខោនទូរទស្សន៍ចិន”, “ល្ខោនវិទ្យុចិន” និង “កម្មវិធីកសិកម្មទូរទស្សន៍ចិន” ដែលបានបន្ថែមខ្លឹមសារលើកញ្ចក់ទូរទស្សន៍កម្ពុជា និង ជួយប្រជាជននៃប្រទេសទាំងពីរឱ្យបានស្គាល់គ្នាទៅវិញទៅមកកាន់តែជិតស្និទ្ធិ។  ជាមួយគ្នានោះ ភាគីទាំងពីរបានសហការបង្កើតវីដេអូសំខាន់ៗជាច្រើន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធ ផ្សព្វផ្សាយវិទ្យុ និងទូរទស្សន៍នៃភាគីទាំងពីរបានចូលរួមយ៉ាងសកម្ម ហើយបានសហការផលិតវីដេអូឯកសារ ជាច្រើនដូចជា “មិត្តអមតៈ “ “សួស្តី កម្ពុជា” “មនោសញ្ចេតនារួមសុខរួមទុក្ខរវាងចិននិងកម្ពុជា” “ឈូង សមុទ្រមួយ ពិភពលោកតែមួយ” អ្នកជិតខាងល្អ-កម្ពុជា និង វីដេអូឯកសារជាច្រើនទៀត ដែលសុទ្ធ តែរួមគ្នាបកស្រាយ ពីរឿងនិទានស្តីពី ទំនាក់ទំនងល្អរវាងកម្ពុជា-ចិនជាដើម៕

អត្ថបទដែលជាប់ទាក់ទង