**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

បណ្ឌិត យង់ ពៅ៖ កម្ពុជាត្រូវតែបោសសម្អាតអំពើពុករលួយ ដើម្បីជំរុញប្រសិទ្ធភាពរដ្ឋបាលសាធារណៈ

ភ្នំពេញ៖ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឃុំខ្លួន ស្ត្រី២នាក់ ដាក់ពន្ធនាគារ ពាក់ព័ន្ធយកលុយ ៣០០ ០០០ដុល្លារ ទៅឱ្យបុគ្គលឈ្មោះ មួង ឃីម និងបុគ្គលឈ្មោះ លី សាម៉េត ដើម្បីរត់ការឱ្យកូនប្រុសធ្វើជាមន្ត្រីគយ នៅខេត្តបាត់ដំបង។ នេះជាការបំបែកសំណុំរឿងពុករលួយ និងឆបោកដ៍ធំមួយនៅឆ្នាំ២០២៤នេះ ដែលមានយ៉ាងហោចណាស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងឧកញ៉ា រួមទាំងពលរដ្ឋសរុបប្រមាណ ១០នាក់ ជាប់ពាក់ព័ន្ធនឹងករណីប៉ុនប៉ងក្នុងបទសូកប៉ាន់ ដើម្បីទទួលបានឋានៈនិងតំណែងធំ ឬធ្វើការនៅកន្លែង «ខ្លាញ់» ក្នុងស្ថាប័នរដ្ឋ។

លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍លើកឡើងថា ចំណាត់ការរបស់តុលាការនិងអាជ្ញាធរពាក់ព័ន្ធនេះ គឺជារឿងដែលគួរឱ្យកត់សម្គាល់មួយ នៅក្នុងការជំរុញនីតិរដ្ឋតាមរយៈការពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ពោលគឺទាំងអ្នកសូកប៉ាន់ និងអ្នកទទួលសំណូក ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ដែលមានជាធរមាន ពិសេសច្បាប់ ស្ដីពីការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ ការពង្រឹងការអនុវត្តច្បាប់ពិតជាមានសារៈសំខាន់ណាស់ ពោលគឺដើម្បីធានានូវសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈនៅក្នុងសង្គមជាតិ ហើយការមានតែការគ្រប់គ្រងរដ្ឋតាមបែបនីតិរដ្ឋទេ ដែលអាចនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍ និងសុដុមនីយកម្មបានយ៉ាងពេញលេញ។

ជាមួយគ្នានេះដែរ បើតាមលោកបណ្ឌិត យង់ ពៅ ការពង្រឹងការអនុវត្តច្បាប់ មិនមែនជាកិច្ចការងារដែលត្រូវធ្វើតែនៅក្នុងករណីណាមួយ ឬត្រឹមតែមួយរយៈពេល ដែលមានការប្រតិកម្មពីសំណាក់មហាជន ឬថ្នាក់ដឹកនាំប៉ុណ្ណោះទេ។ ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្តអនុវត្តតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងសមធម៌ដោយមិនចំពោះ ពោលគឺច្បាប់ជាម៉ែត្រវាស់ដែលមានពិដានតែមួយ ហើយធានាបាននូវយុត្តិធម៌នៅក្នុងសង្គម។

លោកបណ្ឌិតបន្តថា ការអនុវត្តច្បាប់ខាងលើនេះ ក៏ជាចំណែកមួយនៅក្នុងការចូលរួមជំរុញ និងធានាបាននូវដំណើរការរដ្ឋបាលសាធារណៈរបស់សង្គម ប្រកបដោយភាពស្អាតស្អំ និងរឹងមាំផងដែរ ព្រោះប្រសិនបើឋានៈនិងតំណែងរបស់ថ្នាក់ដឹកនាំអង្គភាពឬដែនដី ឬមន្ត្រីដែលទទួលខុសត្រូវលើតួនាទីឬតំណែងមុខងារសាធារណៈនោះ ទទួលបានមកពីអំពើមិនសុចរិត ឬដោយចេតនាទុច្ចរឹត ច្បាស់ណាស់ដែលថា បុគ្គលនោះពិតជាមិនអាចបំពេញការងារប្រកបដោយមនសិកា និងដោយភាពស្អាតស្អំនោះឡើយ។ ត្រង់ចំណុចនេះមានន័យថា ការយកមាសប្រាក់ដើម្បីទទួលបានឋានៈ តំណែង តួនាទីណាមួយនៅក្នុងមុខងារសាធារណៈនោះ បុគ្គលដែលជាអ្នកសូកប៉ាន់ ពិតជាបានគិតគូរទុកជាមុនថា ខ្លួននឹងទទួលបានលាភសក្ការៈ ឬផលប្រយោជន៍ដែលមិនត្រឹមត្រូវតាមផ្លូវច្បាប់នានា ពីការទទួលបានឋានៈ តំណែង តួនាទីណាមួយនៅក្នុងមុខងារសាធារណៈជាក់ជាមិនខាន។

បន្ថែមពីលើនេះ ការចាត់វិធានការផ្លូវច្បាប់ទៅលើបុគ្គលជាអ្នកសូកប៉ាន់ និងអ្នកទទួលសំណូកនាពេលនេះ នឹងក្លាយជារូបភាពដ៏ប្រសើរមួយនៅក្នុងការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ តាមរយៈការផ្ដល់មេរៀន និងបទពិសោធន៍ទៅដល់អ្នកដែលមានបំណងចង់សូកប៉ាន់ ឬទទួលសំណូកទាំងឡាយ ឱ្យមានការខ្លាចក្រែងរអែងនឹងច្បាប់ដែលមានជាធរមាន។

សម្រាប់លោកបណ្ឌិត យង់ ពៅ វិធានការដ៏មុតមាំនាពេលនេះ គឺជាការជំរុញលើកទឹកចិត្តទៅដល់យុវជនជំនាន់ក្រោយដែលខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព ដើម្បីចូលបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ និងជាការធានាបានថា អ្នកបន្តវេននៅក្នុងតំណែងមុខងារសាធារណៈ នឹងពិតជាធនធានមនុស្សដែលប្រកបដោយថាមភាព សមត្ថភាព និងការទទួលខុសត្រូវខ្ពស់ ស្របតាមតម្រូវការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនជឿនលឿនទៅមុខ។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមទៀតផងដែរថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដែលសកម្ម ច្បាស់លាស់ និងគ្មានការយោគយល់ឬលើកលែង គឺជាការរួមចំណែកមួយដ៏សំខាន់ ដើម្បីឈានឆ្ពោះទៅកសាងសមត្ថភាពជាតិខ្លាំងពូកែ តាមរយៈការផ្ដល់ឱកាសដល់អ្នកសមត្ថភាព អាចចូលរួមកសាងនិងបម្រើសង្គមជាតិ ដោយផ្តោតជាសំខាន់ទៅលើសមត្ថភាពពិតប្រាកដរបស់ខ្លួន ពុំមែនអាស្រ័យនៅលើប្រាក់កាសដែលខ្លួនមានដើម្បីសូកប៉ាន់យកឋានៈ តួនាទី ឬមុខតំណែង ឬអាស្រ័យដោយមានខ្សែរយៈឬបក្ខពួកជាអ្នកមានអំណាច ឬជាអ្នកនយោបាយជាន់ខ្ពស់នោះឡើយ៕ ដោយ៖ បណ្ឌិត យង់ ពៅ

អត្ថបទដែលជាប់ទាក់ទង