**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

យន្តហោះចម្បាំងរុស្ស៊ី និងស៊ីរី វាយប្រហារទីក្រុងអ៊ីដលីប ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម នៅភាគខាងជើងប្រទេសស៊ីរី

ដាម៉ាស៖ យន្តហោះចម្បាំងរុស្ស៊ី និងស៊ីរី បានវាយប្រហារទីក្រុងអ៊ីដលីប (Idlib) ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម នៅភាគខាងជើងប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យទី១ ខែធ្នូ ខណៈប្រធានាធិបតីស៊ីរីលោក បាសារ អាល់អាសាដ (Bashar al-Assad) បានប្តេជ្ញាកម្ទេចក្រុមបះបោរដែលបានវាយលុកចូលទីក្រុងអាឡិបប៉ូ(Aleppo)។

ការវាយប្រហារដ៏សម្បើមនៅថ្ងៃទី២ នៃការវាយឆ្មក់តំបន់លំនៅដ្ឋាននៅកណ្តាលទីក្រុងអ៊ីដលីប ខណៈនេះជាទីក្រុងមានក្រុមឧទ្ទាមធំជាងគេក្បែរព្រំដែនប្រទេសតួកគី ដែលមានប្រជាជនប្រហែល៤លាននាក់រស់នៅក្នុងតង់ និងលំនៅដ្ឋានបណ្តោះអាសន្ន។ យ៉ាងហោចណាស់មនុស្ស ៧នាក់បានស្លាប់ និងរាប់សិបនាក់រងរបួស ទន្ទឹមនឹងកងទ័ពស៊ីរី និងសម្ព័ន្ធមិត្តរុស្ស៊ីបានអះអាងថា ពួកគេកំណត់គោលដៅលាក់ខ្លួនរបស់ក្រុមបះបោរ មិនវាយប្រហារជនស៊ីវិលទេ។

កាលពីថ្ងៃសៅរ៍ទី៣០ ខែវិច្ឆិកា យន្តហោះចម្បាំងរុស្ស៊ី និងស៊ីរីបានទម្លាក់គ្រាប់បែកលើទីប្រជុំជនផ្សេងទៀតក្នុងខេត្តអ៊ីដលីប ដែលបានធ្លាក់ក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមទាំងស្រុង ខណៈកងទ័ពស៊ីរីបានកត់សម្គាល់ថា ទាហានរបស់ខ្លួនរាប់សិបនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើទីក្រុងអាឡិបប៉ូ។ នៅ​ទីក្រុង​អាឡិបប៉ូ ផ្លូវ​ភាគច្រើន​ស្ងាត់ជ្រងំ ហើយ​ហាង​ជា​ច្រើន​ត្រូវ​បាន​បិទ​ទ្វារកាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​អ្នក​ស្រុក​ភ័យ​ខ្លាច​នៅ​ផ្ទះ។ ទោះជាយ៉ាងនេះក្ដី ក្រុមឧទ្ទាមបានអះអាងកាលពីថ្ងៃអាទិត្យថា ពួកគេបានវាយរុលចូលបន្ថែមទៀតទៅភាគខាងត្បូងនៃទីក្រុងអាឡិបប៉ូ និងបានដណ្តើមយកទីក្រុងខាន់សឺ(Khansir) ក្នុងការប៉ុនប៉ងកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់ដ៏សំខាន់របស់កងទ័ពទៅកាន់ទីក្រុងអាឡិបប៉ូ។

ក្រុមបះបោរគឺជាក្រុមចម្រុះនៃក្រុមប្រដាប់អាវុធ រួមជាមួយនឹងក្រុម Hayat Tahrir al-Shamឬក្រុមជីហាត ដែលជាក្រុមអ៊ីស្លាមនិយមមានកម្លាំងយោធាដ៏ខ្លាំងក្លាបំផុត។ ក្រុមនេះត្រូវបានចាត់ទុកជាក្រុមភេរវករដោយសហរដ្ឋអាម៉េរិក រុស្ស៊ី តួកគី និងរដ្ឋផ្សេងៗទៀត។គួរជម្រាបថា សង្គ្រាម​ដែល​បាន​សម្លាប់​មនុស្ស​រាប់​សែន​នាក់ និង​ជាច្រើន​លាន​នាក់​ភៀសខ្លួន​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ ២០១១ ដោយ​មិន​ទាន់​បញ្ចប់​ជា​ផ្លូវការ​។ ប៉ុន្តែការប្រយុទ្ធដ៏សំខាន់ភាគច្រើនបានបញ្ឈប់កាលពីឆ្នាំមុន បន្ទាប់ពីអ៊ីរ៉ង់ និងរុស្ស៊ីបានជួយរដ្ឋាភិបាលរបស់លោក អាសាដ ឈ្នះការគ្រប់គ្រងលើទឹកដីភាគច្រើន និងទីក្រុងធំៗទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង