**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

រដ្ឋមន្រ្តីសុខាភិបាល៖ ការរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុង គឺជាសារសំខាន់មួយរំលឹកជូនប្រជាពលរដ្ឋអោយមានទម្លាប់ធ្វើលំហាត់ប្រាណប្រចាំថ្ងៃ ដើម្បីសុខភាព

ភ្នំពេញ៖ នាល្ងាចថ្ងៃសៅរ៍ ១៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសដែរ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល នឹងចូលរួមក្នុងព្រឹត្តិការណ៍អង្គរវគ្គពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី២៩ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម បានឆ្លៀតចុះពិនិត្យស្ថានីយ៍បណ្តុះបណ្តាលសង្រ្គោះបឋម និងស្តង់ប្រចាំការសម្រាប់ត្រៀមជួយសង្រ្គោះដល់កីឡាករ រត់ពាក់កណ្តាលម៉ារ៉ាតុង។

ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តសៀមរាប បានរៀបចំស្តង់ប្រចាំការនិងរថយន្តគិលានុសង្រ្គោះនៅតាមបណ្តោយផ្លូវ ចំនួន ៦ទីតាំង និងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តជិះកង់ចល័តមានប្រអប់ជួយសង្រ្គោះ (first AID) និងក្រុមយុវជនស័្មគ្រចិត្តកាកបាទក្រហមខេត្តសៀមរាប ដែលមានចំណេះដឹងក្នុងការជួយសង្គ្រោះ​ ឈរចំងាយ ៣០០ម៉ែត​/ម្នាក់ ក្នុងការការពារ និងជួយសង្រ្គោះដល់កីឡាករ។

ទន្ទឹមនឹងនេះដែរ មានការចូលរួមសហការពីកាកបាទក្រហមកម្ពុជា រួមមានស្តង់បណ្តុះបណ្តាលសង្រ្គោះបឋម ដែលមានការចូលរួមពីមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ មន្ទីរពេទ្យ Sun rise និង Future focus solution។ ក្នុងនោះដែរ ក្រុមគ្រូពេទ្យស័្មគ្រចិត្ត មកពី សាកលវិទ្យាល័យអង្គរ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលខេមរភូមិន្ទ និងGLOBAL DOCTORS។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ដែលនឹងបង្កើតបានជាអនុស្សាវរីយ៍ និងប្រវត្តិសាស្ត្រមួយ ព្រមទាំងត្រូវមានតាំងចិត្ត យកចិត្តទុកដាក់ក្នុងការជួយសង្រ្គោះ និងស្វែងយល់ពីប្រព័ន្ធបញ្ជូន និងអន្តរាគមន៍។

ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានណែនាំដល់គ្រូពេទ្យប្រចាំការនៅតាមស្តង់ និងរថយន្តគិលានុសង្រ្គោះ ត្រូវត្រៀមលក្ខណៈឱ្យគ្រប់គ្រាន់នូវឱសថសារវន្ត សម្ភារៈជួយសង្រ្គោះ អុកស៊ីសែន និងសំខាន់បំផុតឧបករណ៍ឆក់បេះដូងទំនើប ស្វ័យប្រវត្តិ និងរថយន្តគិលានសង្រ្គោះក្នុងការបញ្ជូនបន្ត។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាព ដោយត្រូវបរិភោគអាហារមានសុវត្ថិភាព តិចអំបិល តិចខ្លាញ់ តិចស្ករ ពិសារបន្លែផ្លែឈើឲ្យច្រើន និងចៀងវាងការពិសារគ្រឿងស្រវឹង ព្រមទាំងចូលរួមលំហាត់ប្រាណ ដែលកីឡារត់ម៉ារ៉ាតុងនាពេលនេះ ដែលជាការធ្វើលំហាត់ប្រាណសម្រាប់សុខភាព ៕

អត្ថបទដែលជាប់ទាក់ទង