**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ក្រុម ឧទ្ទាម ស៊ីរី វាយចូល ក្រុង អាឡិបប៉ូ ជា លើក ដំបូង ក្នុង រយៈ ពេល ៨ ឆ្នាំ

ដាម៉ាស៖ បើតាមប្រភពយោធាចំនួន៣ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ អាជ្ញាធរស៊ីរីបានបិទអាកាសយានដ្ឋានអាឡិបប៉ូ ក៏ដូចជាផ្លូវទាំងអស់ដែលចូលទៅក្នុងទីក្រុងនៅថ្ងៃសៅរ៍ទី ៣០ ខែវិច្ឆិកា ខណៈដែលក្រុមឧទ្ទាមប្រឆាំងនឹងប្រធានាធិបតី បាសាអាល់អាសាដ (Bashar al-Assad) បានប្រកាសថាពួកគេបានទៅដល់បេះដូងនៃទីក្រុងអាឡិបប៉ូ។

ក្រុមយុទ្ធជនប្រឆាំងដែលដឹកនាំដោយក្រុមសកម្មប្រយុទ្ធ Hayat Tahrir al-Sham បានវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងដែលគ្រប់គ្រងដោយរដ្ឋាភិបាលក្នុងសប្តាហ៍នេះ។

ប្រភពយោធា២ បានឱ្យដឹងថា ប្រទេសរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់លោក អាសាដ បានសន្យាថានឹងផ្តល់ជំនួយយោធាបន្ថែមដល់រដ្ឋធានីដាម៉ាស ដើម្បីរារាំងក្រុមឧទ្ទាម។ កងទ័ពស៊ីរីត្រូវបានគេប្រាប់ឱ្យអនុវត្តតាមការដកទ័ពដោយសុវត្ថិភាពពីតំបន់សំខាន់ៗនៃទីក្រុងដែលពួកឧទ្ទាមបានចូល។

ក្រុមឧទ្ទាមបានចាប់ផ្តើមការលុកលុយរបស់ពួកគេកាលពីថ្ងៃពុធ ហើយនៅល្ងាចថ្ងៃសុក្រពួកគេកំពុងវាយលុកតាមសង្កាត់ផ្សេងៗនៃទីក្រុងអាឡិបប៉ូ។ ពួកគេ កំពុង វិល ត្រឡប់ មក ទីក្រុង នេះ ជា លើក ដំបូង គិត ចាប់ តាំង ពី ឆ្នាំ ២០១៦ មក នៅ ពេល ដែល លោក អាសាដ និង សម្ព័ន្ធមិត្ត របស់ លោក គឺ រុស្ស៊ី អ៊ីរ៉ង់ និង កងជីវពល ស៊ីអ៊ីត ក្នុង តំបន់ បាន ដណ្តើម យក វិញ ដោយ ពួក បះបោរ បាន យល់ព្រម ដក ខ្លួន ចេញ បន្ទាប់ ពី ការ ទម្លាក់ គ្រាប់បែក និង ការ ឡោមព័ទ្ធ អស់ រយៈពេល ជាច្រើន ខែ។

ក្រុមយុទ្ធជនប្រឆាំងបានអះអាងថា យុទ្ធនាការនេះគឺដើម្បីឆ្លើយតបទៅនឹងការវាយប្រហារកាន់តែខ្លាំងឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះប្រឆាំងនឹងជនស៊ីវិលដោយកងកម្លាំងអាកាសរុស្ស៊ី និងស៊ីរី លើតំបន់នានាក្នុងខេត្ត Idlib ដែលកាន់កាប់ដោយក្រុមឧទ្ទាម និងដើម្បីទប់ស្កាត់ការវាយប្រហារណាមួយពីកងទ័ពស៊ីរី។

យោងតាមប្រភព ប្រឆាំង ដែល ទាក់ ទង នឹង ចារកម្ម តួកគី តួកគីបាន ផ្តល់ ភ្លើង ខៀវ ដល់ ការ វាយលុក។ ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសតួកគី អនគុ ខេសេលី (Oncu Keceli) បាននិយាយថា តួកគីបានព្យាយាមជៀសវាងអស្ថិរភាពកាន់តែខ្លាំងនៅក្នុងតំបន់ ហើយបានព្រមានការវាយប្រហារនាពេលថ្មីៗនេះបានធ្វើឱ្យខូចដល់កិច្ចព្រមព្រៀងកាត់បន្ថយការកើនឡើងនៃភាពតានតឹង។

គួរបញ្ជាក់ថា ការវាយប្រហារនេះ គឺជាការវាយប្រហារដ៏ធំបំផុតចាប់តាំងពីខែមីនា ឆ្នាំ ២០២០ នៅពេលដែលរុស្ស៊ី និងតួកគី បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដើម្បីកាត់បន្ថយជម្លោះ៕

អត្ថបទដែលជាប់ទាក់ទង