**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស

ទូក ង កងទ័ពជើងគោក បារមីរាជសីសែនជ័យ ត្រូវបានប្រារព្ធពិធីក្រុងពាលី និងប្រោះព្រំប្រសិទ្ធពរជ័យ និងទម្លាក់ទូកចូលទន្លេ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ពិធីក្រុងពាលី និងប្រោះព្រំប្រសិទ្ធពរជ័យ ទូក ង កងទ័ពជើងគោក បារមីរាជសីសែនជ័យ និងទម្លាក់ទូកចូលទន្លេ ដើម្បីហាត់សមត្រៀមចូលរួមប្រកួត ក្នុងព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក នៅក្នុងរាជធានីភ្នំពេញ នាពេលខាងមុខ ។

ក្នុងពិធីក្រុងពាលីសូមសេចក្តីសុខ និងទម្លាក់ទូកចូលទន្លេ ដើម្បីហាត់សម ព្រះតេជគុណអធិការវត្តក្រសាស់ បានមានសង្ឃដិការថា ទូក ង ឈ្មោះ “បារមីរាជសីហ៍សែនជ័យ” ជាទូកង របស់កងទ័ពជើងគោក ដែលមានប្រវែង ៣៤,៦៥ម៉ែត្រ មាន៤២ខ្ទង់ និងចំណុះ ៨២នាក់ ដែលបច្ចុប្បន្នទូកងនេះ ថែទាំ និងរក្សាទុក នៅវត្តមាត់ក្រសាស់ ស្ថិតនៅភូមិក្តីកណ្តាល សង្កាត់សាវិការកែវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ទូកងនេះបានកសាងរួចរាល់ក្នុងឆ្នាំ២០០២ ក្រោមការជួយឧបត្ថម្ភពីឯកឧត្តម ឧត្តមសេនីយ៍ឯក អូន លន មេបញ្ជាការរងកងទ័ពជើងគោក និងបន្តបន្ទាប់មកបានការជួយឧបត្ថម្ភពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា អតីតអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បច្ចុប្បន្នសមាជិកឧត្តមក្រុមប្រឹក្សផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អតីតអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងបច្ចុប្បន្នបានការជួយឧបត្ថម្ភគាំទ្រពីឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។ ទូក ង ឈ្មោះ “បារមីរាជសីហ៍សែនជ័យ” ធ្លាប់បានចូលរួមប្រកួតទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំនួន ១៥លើក ដោយទទួល បានចំណាត់ថ្នាក់លេខ១ ក្នុងផែនចំនួន ៩លើក និងចំណាត់ថ្នាក់លេខ២ ក្នុងផែនចំនួន ៦លើក ។

អញ្ជើញមានប្រសាសម៍ ឧត្តមសេនីយ៍ឯក ថោង ថាវរិន្ទ បានពាំនាំបណ្តាំផ្ញើសាលសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជូនដល់កម្លាំងចំណុះទូក ទាំងអស់ ។ ឧត្តមសេនីយ៍ឯក ថោង ថាវរិន្ទ បានបន្ថែមទៀតថា កម្លាំងចំណូះទូកត្រូវត្រៀមខ្លួនក្នុងការចូលរួមប្រកួតប្រណាំងទូកងក្នុងព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក ទាំងចំណុះទូក ទាំងបច្ចេកទេស មិនតែប៉ុណ្ណោះត្រូវយល់ច្បាស់លាស់ ពីលក្ខន្តិកៈនៃការប្រកួតផងដែរ ។

ឧត្តមសេនីយ៍ឯក ថោង ថាវរិ បានណែនាំដល់ចំណុះទូកទាំងអស់ ទោះបីក្នុងលទ្ធផលណាក៏ដោយ ឈ្នះ ឬចាញ់ ក៏ត្រូវរួមគ្នា ធ្វើឲ្យពិធីបុណ្យប្រពៃណីជាតិខ្មែរមួយនេះ បានប្រព្រឹត្តិទៅដោយរលូន និងមានការសប្បាយរីករាយ។

នៅក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ថោង ថាវរិន្ទ បាននាំយកសម្ភារៈថវិកាជាអំណោយ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជូនដល់ទូក ង កងទ័ពជើងគោក បារមីរាជសីសែនជ័យរួមមាន៖ អង្ក ៨០០គីឡូក្រាម; ត្រីខ ០៥កេស; ទឹកសុទ្ធ ៥០យួរ; ឧបត្ថម្ភចំណុះទូកចំនួន ៨០នាក់, ចុងភៅ ១០នាក់; គណៈកម្ការ ០៨នាក់ ម្នាក់ៗទទួលបានចវិកាចំនួន ២០០,០០០រៀល សរុប ២០លានរៀល ។ ថវិការហូបរយៈពេល ៣ថ្ងៃ ចំនួន ៨,០០០,០០០រៀល និងថវិកាក្រុងពាលី ២,០០០, ០០០រៀល។

គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តិទៅ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ តាមការគ្រោងទុកព្រះរាជពិធីបុណ្យអុំទូកក្នុងឆ្នាំនេះ នឹងរៀបចំឡើងយ៉ាងអធិកអធមជាងឆ្នាំមុន ស្របតាមប្រពៃណីជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងប្រទេសជាតិមានសុខសន្តិភាពពេញបូរិបូណ៍៕

អត្ថបទដែលជាប់ទាក់ទង