**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

ស្ថាបនិកក្រុមហ៊ុន ByteDance លោក Zhang Yiming ក្លាយជាអ្នកមានបំផុតលំដាប់ទី១ ក្នុងប្រទេសចិនជាលើកដំបូង

បរទេស៖ ស្ថាបនិកក្រុមហ៊ុន ByteDance លោក Zhang Yiming បានក្លាយជាអ្នកមានបំផុតលំដាប់ទី១ក្នុងប្រទេសចិនជាលើកដំបូង។ នេះបើយោងតាមបញ្ជីដែលចងក្រងដោយវិទ្យាស្ថានស្រាវជ្រាវ Hurun ខណៈតំណែងនេះត្រូវបានលោក Zhang Yiming ឡើងទៅក្តោបក្តាប់ បន្ទាប់ពីទម្លាក់លោក Zhong Shanshan ប្រធានក្រុមហ៊ុន Nongfu Spring ដែលឈរនៅលំដាប់កំពូលមួយនេះអស់រយៈពេល ៣ឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។

លោក Zhang អាយុ៤៤ឆ្នាំ ដែលមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនចំនួន ៤៩.៣ ពាន់លានដុល្លារបានផ្តួល លោក Zhong ដែលទ្រព្យសម្បត្តិ ៤៧.៩ពាន់លានដុល្លារ។ ក្រុមហ៊ុន ByteDance ត្រូវបានគេស្គាល់ថាជាម្ចាស់កម្មវិធីដ៏ពេញនិយម TikTok ដែលមានអ្នកប្រើប្រាស់សកម្មប្រចាំខែជាងមួយពាន់លាននាក់នៅទូទាំងពិភពលោក។ វិទ្យាស្ថានស្រាវជ្រាវ Hurun បាននិយាយថា ប្រាក់ចំណេញរបស់ក្រុមហ៊ុននេះបានកើនឡើងប្រហែល ៣០% កាលពីឆ្នាំមុន។

លោក Pony Ma Huateng នាយកប្រតិបត្តិនៃក្រុមហ៊ុនអ៊ីនធឺណេតយក្ស Tencent របស់ចិនបានធ្លាក់ទៅចំណាត់ថ្នាក់ទីបី ទោះបីជាទ្រព្យសម្បត្តិរបស់គាត់បានកើនឡើង ១៣% ដល់ ៤៤.៤ ពាន់លានដុល្លារ ចំពេលមានការកើនឡើងនៃប្រាក់ចំណូល និងប្រាក់ចំណេញរបស់ Tencent ក៏ដោយ។ លោក Colin Huang ស្ថាបនិកវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Pinduoduo ជាប់ចំណាត់ថ្នាក់ទី៤ ខណៈដែលទ្រព្យសម្បត្តិរបស់គាត់បានធ្លាក់ចុះ ៩% ។ ស្ថាបនិកក្រុមហ៊ុន Midea លោក He Xiangjian និងនាយកប្រតិបត្តិរបស់ CATL លោក Zeng Yuqun បានជាប់ចំណាត់ថ្នាក់ទី៥ និងទី៦ នៅក្នុងបញ្ជី។

គួរជម្រាបថា ប្រទេសចិនមានបុគ្គលចំនួន ១,០៩៤នាក់ ដែលមានទ្រព្យសម្បត្តិលើសពី ៥ពាន់លានយន់ (៧០០លានដុល្លារ) ធ្លាក់ចុះ ១២%។ នេះបើយោងតាមក្រុមហ៊ុន Hurun Research ។ ទ្រព្យសម្បត្តិសរុបរបស់សហគ្រិនទាំងនោះ មានចំនួន ៣ពាន់ពាន់លានដុល្លារ ដែលទាបជាងឆ្នាំមុន ១០%។

អត្ថបទដែលជាប់ទាក់ទង