**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

ស្ថានទូតឥណ្ឌា រៀបចំទិវាជនជាតិភាគឦសាននៃប្រទេសឥណ្ឌាជាលើកដំបូង ដើម្បីផ្សាភ្ជាប់ជាមួយពលរដ្ឋឥណ្ឌា មកពីរដ្ឋភាគឦសាននៃប្រទេស

ភ្នំពេញ៖ ស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញ បានរៀបចំទិវាជនជាតិភាគឦសាននៃប្រទេសឥណ្ឌា (Northeast Day) ជាលើកដំបូង ដើម្បីផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋឥណ្ឌាមកពីរដ្ឋភាគឦសាននៃប្រទេសដែលរស់នៅក្នុងប្រទេសកម្ពុជា ជាមួយនិងស្ថានទូត ក៏ដូចជាសកម្មភាពរបស់ខ្លួន នៅថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមកម្មវិធីនេះប្រមាណជាង១៥០នាក់។

ការប្រារព្ធពិធីដែលបានធ្វើឡើងនៅបរិវេណស្ថានទូតបានចាប់ផ្តើម ដោយការគោរពភ្លេងជាតិនៃសាធារណ:ឥណ្ឌា អមដោយការសម្តែងបង្ហាញនូវសម្លៀកបំពាក់ប្រពៃណីនិងទំនៀមទំលាប់នៃជនជាតិភាគឦសាននៃប្រទេសឥណ្ឌា។

លោកជំទាវវេជ្ជបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានកោតសរសើរចំពោះ ការចូលរួមពីសំណាក់ប្រជាជនឥណ្ឌាដែលរស់នៅក្នុងប្រទេសកម្ពុជាមកពីរដ្ឋភាគឦសាននៃប្រទេសដើម្បីប្រារព្ធទិវានេះ។ លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាសង្ឃឹមថាព្រឹត្តិការណ៍នេះនឹងក្លាយជាការចាប់ផ្តើម ហើយវានឹងបន្តធ្វើជារៀងរាល់ឆ្នាំ។

ក្នុងអំឡុងពេលថ្លែងសុន្ទរកថារបស់លោកជំទាវឯកអគ្គរដ្ឋទូត លោកជំទាវក៏បានជូនដំណឹងពីការសម្រេចចិត្តនាពេលថ្មីៗនេះរបស់រដ្ឋាភិបាលឥណ្ឌាក្នុងការប្រកាសដាក់ភាសាអាសាំ(Assamese) ដែលជាភាសាមួយក្នុងចំណោមភាសានៃរដ្ឋភាគឦសាន ជាភាសាបុរាណរួមជាមួយភាសាម៉ារ៉ាធី(Marathi) បាលី (Pali) ប្រាគ្រីរី (Prakriti) និងភាសាបេងហ្គល (Bengali)។

លោកជំទាវបានប្រៀបធៀបរដ្ឋភាគឦសានរបស់ប្រទេសឥណ្ឌាទៅនឹងភួងដ៏ស្រស់ស្អាតនៃផ្កាដែលមានពណ៌ និងក្លិនខុសៗគ្នា ហើយបាននិយាយថាវាគឺជាច្រកទ្វាររបស់ឥណ្ឌាទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍រួមទាំងប្រទេសកម្ពុជាផងដែរ។ រដ្ឋភាគឦសានរបស់ប្រទេសឥណ្ឌាមានចំនួនប្រាំបីគឺAssam, Tripura, Mizoram, Meghalaya, Nagaland, Manipur, Arunachal Pradesh និង Sikhim រដ្ឋទាំងនេះមានព្រំប្រទល់អន្តរជាតិជាមួយ ប្រទេសចិន មីយ៉ាន់ម៉ា បង់ក្លាដែស នេប៉ាល់ និងប៊ូតង់។ រដ្ឋភាគឦសានត្រូវបានគេស្គាល់ថាជារដ្ឋសម្បូរទៅដោយសម្រស់ធម្មជាតិ ភាពចម្រុះនៃវប្បធម៌ អាហារ ភាសា និងធនធានធម្មជាតិដ៏សម្បូរបែប។ នៅក្នុងប្រទេសកម្ពុជា វត្តមានរបស់ប្រជាជនឥណ្ឌាពីភូមិភាគឦសានមិនសូវមានច្រើនប៉ុន្មាននោះទេ ហើយភាគច្រើនមានតែនៅទីក្រុងភ្នំពេញប៉ុណ្ណោះ។

បន្ទាប់មក ប្រជាជនឥណ្ឌាមកពីរដ្ឋភាគឦសាននៃប្រទេសបានបង្ហាញនូវកម្មវិធីវប្បធម៌ផ្សេងៗ ក្នុងនោះរួមមាន របាំឫស្សីដ៏អស្ចារ្យ និងការច្រៀងជាក្រុមដ៏ពិរោះ។ បន្ទាប់មក អ្នកចូលរួមទាំងអស់បានទទួលទានម្ហូបអាហារពិសេសតាមបែបប្រពៃណីជនជាតិភាគឦសាននៃប្រទេសឥណ្ឌា ហើយការប្រារព្ធពិធីនេះបានបញ្ចប់ទៅប្រកបដោយសោមនស្សរីករាយ ៕

អត្ថបទដែលជាប់ទាក់ទង