**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

ឯកឧត្តម ប៊ិន ត្រឈៃ អញ្ជើញបើកវេទិកាសាធារណៈជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅឃុំសង្កែសាទប ស្រុកឱរ៉ាល់

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឱរ៉ាល់ បានអញ្ជើញបើកវេទិកាសាធារណៈជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៃភូមិចំនួន៧ នៃឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលក្នុងនោះរួមមាន៖ ភូមិគោក ភូមិផ្សារកន្តួត ភូមិកន្តួត ភូមិដំបងវេញ ភូមិក្រាំងពង្រ ភូមិជំនាប់ និងភូមិតាដែស។

វេទិកាសាធារណៈនេះ បានប្រព្រឹត្តទៅក្នុងបរិវេនវត្តកែវមុនីរស្មី (ឬហៅ វត្តកន្តួត) ដែលស្ថិតនៅក្នុងភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ សមាសភាពចូលរួម រួមមាន៖ ក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិ ថ្នាក់ខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក អង្គភាពជំនាញជុំវិញខេត្ត ស្រុក រដ្ឋបាលឃុំ និងបងប្អូនប្រជាពលរដ្ឋក្នុងភូមិទាំង៧ ប្រមាណ ២៦៦នាក់ អញ្ជើញចូលរួម។

ជាកិច្ចចាប់ផ្ដើម លោក ណន សារុន មេឃុំសង្កែសាទប បានមានរបាយការណ៍ស្វាគមន៍ជូនគណៈអធិបតី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងវេទិកាសាធារណៈ នាឱកាសនេះ។ លោកមេឃុំ បានរាយការណ៍ដោយសង្ខេបអំពីស្ថានភាពភូមិសាស្ត្រឃុំសង្កែសាទប ចំនួនប្រជាជន កម្រិតជីវភាពរស់នៅ និងសន្តិសុខសណ្ដាប់ធ្នាប់ភូមិឃុំ ជូនគណៈអធិបតី និងអង្គពិធីទាំងមូល។

បន្ទាប់ពីរបាយការណ៍របស់លោកមេឃុំ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញមានប្រសាសន៍បើកវេទិកាសាធារណៈ ដែលក្នុងនោះវេទិកាសាធារណៈនាឱកាសនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណង សំខាន់ៗចំនួន២ គឺ (១) ដើម្បីជាការណែនាំខ្លួនក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឱរ៉ាល់ ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិទាំង៧នៃឃុំសង្កែសាទប និង (២) ដើម្បីស្វែងយល់ដោយផ្ទាល់ពីស្ថានភាព ជីវភាពរស់នៅ ការប្រកបរបរចិញ្ចឹមជីវិត ក្តីកង្វល់បញ្ហាប្រឈម សំណូមពរ និងតម្រូវការ របស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ក៏ដូចជាផ្សារភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងរាជរដ្ឋាភិបាលនិងប្រជាជន សំដៅសម្រេចតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ប្រកបដោយប្រសិទ្ធភាព និងសាកសិទ្ធភាពខ្ពស់។

គួរបន្ថែមថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានដាក់ចេញនូវអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា។ ក្នុងន័យនេះ រាជរដ្ឋាភិបាល បានផ្ដោតលើ “មនុស្ស” គឺជាអាទិភាពគន្លឹះដំបូង ដើម្បីការកសាងមូលធនមនុស្សរឹងមាំ៕

អត្ថបទដែលជាប់ទាក់ទង