**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល

ក្រសួងមហាផ្ទៃ ប្រកាសលទ្ធផលនៃកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៨

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អនុធីន ឆានវីរៈកូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រថៃ និងជាប្រធានគណៈប្រតិភូថៃ បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងដឹកនាំគណៈប្រតិភូថៃចូលរួមកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៨ នាថ្ងៃទី២២-២៤ ខែតុលា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

ក្នុងអំឡុងពេល នៃកិច្ចប្រជុំ ឯកឧត្តម អនុធីន ឆានវីរៈគូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រថៃ បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល រាក់ទាក់ និងយោគយល់គ្នាទៅវិញទៅមក រួបរួមសាមគ្គីគ្នា និងភារតភាពក្នុងនាមជាប្រទេសជិតខាងល្អ ក្រោមប្រធានបទ “ពង្រឹងការអភិវឌ្ឍនៅតំបន់ព្រំដែនប្រកបដោយចីរភាព និងបរិយាបន្ន”។

ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់ ត្រង់ទៅត្រង់មក និងបានប្តេជ្ញាពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ព្រមទាំងបន្តកសាង និងថែរក្សាការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ក៏ដូចជាផលប្រយោជន៍ទៅវិញទៅមករបស់ ប្រជាពលរដ្ឋ និងរបស់ប្រទេសទាំងពីរ។

កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា- ថៃលើកទី៧ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ និងបានកត់សម្គាល់ពីការបន្តប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

កិច្ចប្រជុំបានសង្កត់ធ្ងន់ ទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើវិស័យនានាជាច្រើន ដូចខាងក្រោម៖

១-ការឆ្លងកាត់ព្រំដែន ភាគីទាំងពីរឯកភាពគ្នាពង្រឹងការអនុវត្តកិច្ចព្រមព្រៀងរវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការឆ្លងកាត់ ព្រំដែនរវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ ព្រមទាំង ជំរុញឱ្យអាជ្ញាធរខេត្តជាប់ព្រំដែន បង្កើនកិច្ចសហការគ្នាក្នុងការលើកកម្ពស់ការគ្រប់គ្រងការឆ្លងកាត់ព្រំដែន។

២-កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគនៅតាមព្រំដែន៖ ភាគីទាំងពីរ លើកទឹកចិត្ត និងផ្តល់ការគាំទ្រដល់អាជ្ញាធរខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ក្នុងការជំរុញការធ្វើ ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដូចជា ការផ្គូផ្គងពាណិជ្ជកម្ម ការជំរុញរៀបចំសិក្ខាសាលាវិនិយោគ ពិព័រណ៍ ពាណិជ្ជកម្ម ការលើកដាក់ទំនិញ ការនាំចេញនាំចូលផលិតផលកសិកម្ម។ ភាគីទាំងពីរឯកភាពគាំទ្រ កិច្ចប្រជុំបន្ទាប់នៃគណៈកម្មាធិការចម្រុះពាណិជ្ជកម្មកម្ពុជា-ថៃ។ ភាគីទាំងពីរឯកភាពគ្នាបន្តជំរុញ និង ធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពី។ ភាគីទាំងពីរឯកភាពគ្នា ជួយសម្រួលដល់ការដឹកជញ្ជូនកសិផលឆ្លងដែន ជាពិសេសនៅរដូវប្រមូលផល។

៣-វិស័យឧស្សាហកម្ម៖ ភាគីទាំងពីរឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ ឧស្សាហកម្ម ដើម្បីផ្តល់លទ្ធភាពក្នុងការគាំទ្រដល់វិនិយោគិននៃប្រទេសទាំងពីរ ធ្វើការបណ្តាក់ទុនបើក ដំណើរការនៅក្នុងខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។

៤-វិស័យដឹកជញ្ជូន៖ ភាគីទាំងពីរបានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើ វិស័យដឹកជញ្ជូន និងការតភ្ជាប់រវាងប្រទេសទាំងពីរ ជាពិសេសនៅតំបន់ដែលរាជរដ្ឋាភិបាលទាំងពីរ បានឯកភាពគ្នាលើការបើកឱ្យដំណើរការច្រកទ្វារព្រំដែន និងនៅតំបន់ព្រំដែនដែលមានសក្តានុពលលើ ផ្នែកពាណិជ្ជកម្ម។ ភាគីទាំងពីរគាំទ្រការអភិវឌ្ឍសេវាដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនតាមផ្លូវដែក ដើម្បីបង្កើនប្រសិទ្ធភាព និងកាត់បន្ថយថ្លៃដឹកជញ្ជូន។

៥-កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មតាមតំបន់ព្រំដែនះ ភាគីទាំងពីរលើកទឹកចិត្ត ឱ្យខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរសម្របសម្រួលដល់ការធ្វើជំនួញលើផលិតផលកសិកម្មឆ្លងកាត់ ព្រំដែនរវាងប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែន។ ភាគីទាំងពីរឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ ការពារ និងគ្រប់គ្រងព្រៃឈើ អភិរក្សជីវៈចម្រុះ ទប់ស្កាត់ការជួញដូរឈើ អនុផលព្រៃឈើ និងសត្វព្រៃ ឆ្លងដែនខុសច្បាប់។

៦-កិច្ចសហប្រតិបត្តិការលើវិស័យការងារៈ ភាគីកម្ពុជាថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះភាគីថៃដែលបានលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលព្រះរាជាណាចក្រថៃ (Re-Entry Permit) ដល់ពលករកម្ពុជា ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ ភាគីទាំងពីរ ឯកភាពគ្នាជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ដើម្បីលើកកម្ពស់ សមត្ថភាពជំនាញស្របតាមតម្រូវការទីផ្សារការងារ។ ភាគីទាំងពីរឯកភាពជំរុញឱ្យអាជ្ញាធរខេត្ត និងមន្ត្រី ពាក់ព័ន្ធសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីទប់ស្កាត់ និងឃាត់ខ្លួនមេខ្យល់ ដែលជាប់ពាក់ព័ន្ធនឹងការនាំពលករឆ្លងដែនខុសច្បាប់ចូលប្រទេសទាំងពីរ។
៧-ច្រកទ្វារព្រំដែនះ ភាគីទាំងពីរឯកភាពសហការក្នុងការពន្លឿនបើកដំណើរការជាផ្លូវការ នូវច្រកទ្វារព្រំដែនដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នារួចហើយ ព្រមទាំងពិនិត្យលទ្ធភាព បង្កើតច្រកទ្វារព្រំដែនថ្មី ដើម្បីពង្រឹង និងសម្របសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងការដឹកជញ្ជូន ឆ្លងកាត់ព្រំដែន។ ភាគីទាំងពីរបានឯកភាពជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនឱ្យបាន សមស្រប ដើម្បីបំពេញតម្រូវការនៃការចេញចូលឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរដែលមាននិន្នាការ កើនឡើងជាលំដាប់។ ភាគីទាំងពីរឯកភាពគ្នាធ្វើការយ៉ាងជិតស្និទ្ធលើការធ្វើសាមញ្ញកម្ម និងកាត់បន្ថយនូវបែបបទនីតិវិធីស្មុគស្មាញនៃការឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីសម្រួលដល់ការឆ្លងកាត់ ព្រំដែន និងដោះស្រាយបញ្ហាកកស្ទះនៅមាត់ច្រកទ្វារព្រំដែន។

៨-ការគ្រប់គ្រងព្រំដែន ភាគីទាំងពីរបន្តបង្កើនកិច្ចសហការ និងផ្តល់ការគាំទ្រដល់ ការងារវាស់វែង និងកំណត់ព្រំដែនគោករវាងប្រទេសទាំងពីរ ព្រមទាំងបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្ត មិនបណ្តែតបណ្តោយឱ្យបញ្ហាព្រំដែនជះឥទ្ធិពលដល់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ ភាគីទាំង ពីរបានឯកភាពគ្នាថាភាគីទាំងពីរគួរចៀសវាងចំពោះសកម្មភាពទាំងឡាយដែលរំលោភបំពានលើខ្សែ បន្ទាត់ព្រំដែនដែលមានស្រាប់ និងមិនធ្វើការងារអ្វីដែលអាចធ្វើឱ្យមានការប្រែប្រួលបរិស្ថាននៃតំបន់ ព្រំដែននោះឡើយ។

៩-ការកាប់ឈើខុសច្បាប់៖ ភាគីទាំងពីរស្នើដល់អាជ្ញាធរខេត្តជាប់ព្រំដែនបន្តសហការគ្នា ទប់ស្កាត់ និងបង្ក្រាបសកម្មភាពកាប់ឈើខុសច្បាប់ និងបទល្មើសធនធានធម្មជាតិនៅតំបន់ព្រំដែនបន្ត ទៀត។

១០-ការបង្ការ ទប់ស្កាត់ និងការបង្ក្រាបបទល្មើសឆ្លងកាត់ព្រំដែន៖ ភាគីទាំងពីរបានឯកភាព គ្នាពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារជាតិ សំដៅថែរក្សា ឱ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខរបស់ប្រទេសនីមួយៗ។ ភាគីទាំងពីរវាយតម្លៃខ្ពស់ចំពោះ កងកម្លាំងនិងអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសទាំងពីរ ដែលបានខិតខំប្រឹងប្រែងរក្សាសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ ព្រមទាំងឯកភាពបង្កើនកិច្ចសហ ប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន។ ភាគីទាំងពីរបានប្តេជ្ញាថានឹងមិនអនុញ្ញាតឱ្យ នរណាម្នាក់ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីធ្វើសកម្មភាពជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ភាគីម្ខាង ទៀត ឬធ្វើសកម្មភាពណាមួយដែលបង្កអសន្តិសុខ ឬប្រឆាំងនឹងប្រទេសមួយទៀតឡើយ។

កិច្ចប្រជុំក៏បានពិភាក្សាអំពីការងារកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀតរវាងខេត្ត ជាប់ព្រំដែននៃប្រទេសទាំងពីរផងដែរ។ កិច្ចប្រជុំបានលើកទឹកចិត្តដល់អភិបាលខេត្ត ក្រុង ស្រុកជាប់ព្រំដែន ជួបប្រជុំគ្នាជាប្រចាំដោយផ្លាស់ប្តូរគ្នាធ្វើជាម្ចាស់ផ្ទះម្តងម្នាក់ ក្នុងពេលវេលាសមស្របមួយ ដែលបាន ព្រមព្រៀងគ្នាដោយអភិបាលខេត្ត ក្រុង ស្រុកជាប់ព្រំដែននៃប្រទេសទាំងពីរ។

ភាគីទាំងពីរមានសេចក្តីសោមនស្សរីករាយ ចំពោះខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅក្នុងឆ្នាំ២០២៥។ នៅចុងបញ្ចប់នៃកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើ កំណត់ហេតុនៃកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៨។

ភាគីទាំងពីរបានព្រមព្រៀងគ្នាថា កិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៩ នឹងប្រារព្ធធ្វើនៅព្រះរាជាណាចក្រថៃនាពេលវេលាសមស្របតាមការព្រមព្រៀងគ្នា។ កាលបរិច្ឆេទ និង ទីកន្លែងនៃកិច្ចប្រជុំនឹងធ្វើការប្រាស្រ័យទាក់ទងគ្នាតាមរយៈការទូត៕

អត្ថបទដែលជាប់ទាក់ទង