**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ

ពិធីរត់ភ្លើងគប់ ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ បានធ្វើដំណើរមកដល់ខេត្តព្រះសីហនុ កាលពីព្រឹកមិញនេះ

ភ្នំពេញ៖ ពិធីរត់ភ្លើងគប់ ការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ បានធ្វើដំណើរមកដល់ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ព្រមទាំងមន្រ្តីប្រតិភូក្រសួងអប់រំយុវជន យុវជន និងកីឡាជាច្រើនរូបផងដែរ។

ជាមួយគ្នាកម្មវិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មន្រ្តីរាជការ ក្រសួងស្ថាប័ន សិស្សានុសិស្ស និស្សិត ពលរដ្ឋជាច្រើននាក់ ដែលបង្ករបរិយាកាសនាបរិវេណឆ្នេរ នៃខេត្តតំបន់ទេសចរណ៍មួយនេះមានសភាពឱឡារិក និងសប្បាយរីករាយ។

ថ្លែងក្នុងពិធីរត់ភ្លើងគប់នោះដែរ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវអារម្មណ៍រីករាយ និងសប្បាយចិត្តជាខ្លាំងដែលខេត្តព្រះសីហនុ ទទួលបានសិទ្ធរៀបចំពិធីរត់ភ្លើងគប់ អបអរសាទរការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤។

ឯកឧត្តម វ៉ាត់ ចំរើន បានវាយតម្លៃខ្ពស់ចំពោះការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន សិស្សនុសិស្ស និស្សិត និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ដែលបានចូលរួមរត់ និងហែរហមអមដំណើរ នៃពិធីរត់ភ្លើងគប់លើកដំបូងនៅខេត្តតំបន់ទេសចរណ៍មួយនេះ។

ឯកឧត្តម រដ្ឋលេខាធិការ ក៏បានបន្ថែមផងដែរថា ការចូលរួមដ៏ច្រើនកុះករនេះសបញ្ជាក់ឱ្យឃើញថា ស្មារតីរួមរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ គឺស្រលាញ់ និងលើកស្ទួយវិស័យកីឡា ដើម្បីឈានដំណើរទៅការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩។

សំរាប់ខេត្តព្រះសីហនុ បានចុះឈ្មោះចូលរួម ប្រកួត ១០ប្រភេទកីឡា សរុបអ្នកចូលរួមមានចំនួន ៧៨នាក់ក្នុងនោះមានស្រី ១៥នាក់ ប្រតិភូដឹកនាំថ្នាក់ខេត្ត ០៣នាក់ ប្រតិភូដឹកនាំក្រុម ០២នាក់ គ្រូបង្វឹក០៩នាក់ គ្រូជំនួយ០១នាក់ និងកីឡាករ កីឡាការិនី ៦៣នាក់ (កីឡាការិនី១៣នាក់)។ លទ្ធផលទទួលបាននាពេលកន្លងមកក្នុងព្រឹត្តិការណ៍កីឡាជាតិរួមមាន មេដាយមាស៧ ប្រាក់៩ និងសំរឹទ្ធ១០ សរុប២៦មេដាយ។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុ ទទួលសិទ្ធរៀបចំការប្រកួតកីឡា ០២ប្រភេទរួមមាន៖ កីឡាទូកក្តោង និងកីឡាម៉ូតូទឹក។ ព្រះសីហនុ ជាខេត្តទី២បន្ទាប់ពីខេត្តកែប ដែលបានបា្ររព្ធពិធីរត់ភ្លើងគប់កីឡា អបអរសាទរ! ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤។ ដំណើរភ្លើងគប់កីឡា នឹងធ្វើដំណើរទៅកាន់ខេត្តកំពង់ឆ្នាំង និងបន្តទៅខេត្តស្វាយរៀង មុនធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីបើកផ្លូវការនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

សូមរំលឹកថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ៕

អត្ថបទដែលជាប់ទាក់ទង