**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំប្រជុំផ្សព្វផ្សាយ ការរៀបចំកសាងផែនការអភិវឌ្ឍន៍ ៥ឆ្នាំ និងសេចក្ដីណែនាំស្ដីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់រដ្ឋបាលខេត្ត

ភ្នំពេញ៖ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ការរៀបចំកសាងផែនការអភិវឌ្ឍន៍ ៥ឆ្នាំ (២០២៥-២០២៩) និងសេចក្ដីណែនាំស្ដីពីការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) របស់រដ្ឋបាលខេត្ត ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់កងឯកភាព អភិបាល អភិបាលរងក្រុង-ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ធ្វើឡើងនៅសាលប្រជុំ (ធំ) នៃសាលាខេត្តបន្ទាយមានជ័យ។

លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបានមានប្រសាស៍ថា កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការរៀបចំនិងកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំខេត្ត (២០២៥-២០២៩) និងសេចក្តីណែនាំស្តីពីការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧)របស់រដ្ឋបាលខេត្ត នាឱកាសនេះ គឺមានគោលបំណងផ្សព្វផ្សាយព័ត៌មានដល់ អ្នកពាក់ព័ន្ធ ដើម្បីរៀបចំឯកសារ និង ព័ត៌មាននានាពាក់ព័ន្ធនឹងការក្រសួងផែនការអភិវឌ្ឍន៍ខេត្ត និងផ្សព្វផ្សាយពីការចាប់ផ្តើមដំណើរការរៀបចំ ផែនការអភិវឌ្ឍន៍ខេត្ត (2025-2029) ដើម្បីឲ្យអ្នកពាក់ព័ន្ធបានយល់ដឹង និងបានចូលរួមក្នុងដំណើរការ នៃការរៀបចំ និង កសាងផែនការអភិវឌ្ឍន៍ខេត្ត គឺដើម្បីឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ បានរស់នៅ ប្រកបដោយសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម កំណើនសេដ្ឋកិច្ចរយៈពេលវែង ការអភិវឌ្ឍប្រកបដោយចីរភាព និងការបែងចែកផលនៃកំណើនទាំងនោះ ប្រកបដោយសមធម៌ កែលម្អ ជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ការការពារបរិស្ថាន ការលើកស្ទួយវប្បធម៌ និងអត្ត សញ្ញាណជាតិ ឱ្យឆ្លើយតបទៅនឹងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (២០១៦-២០៣០) និងគោលនយោបាយស្តីពីប្រព័ន្ធផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស កម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដើម្បីឆ្ពោះទៅសម្រេចបាន ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលកម្ពុជា នឹងក្លាយជាប្រទេសមានចំណូលខ្ពស់។

លោក ឈឿន ក្រៃយ៉ុង បន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយ យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យកអាទិភាពគន្លឹះ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” និង ផែនទីបង្ហាញផ្លូវសម្រាប់វិស័យឌីជីថល ដែលជាមធ្យោបាយដ៏ចាំបាច់សម្រាប់ឆ្លើយតបទៅនឹងបដិវត្ត ឧស្សាហកម្មទី៤ និងបរិវិត្តន៍កម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។

ជាចុងក្រោយ គណៈអធិបតី ក៏បានសំណូមពរអោយ អ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ សហការចូលរួមអនុវត្តន៍ក្នុងការរៀបចំកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីនិយោគបីឆ្នាំរំកិលប្រចាំឆ្នាំ ឲ្យអស់ពីកម្លាំងកាយចិត្តតាមលំដាប់លំដោយនៃប្រតិទិនការងារដែលក្រុមប្រឹក្សាខេត្ត បានពិនិត្យនិងអនុម័ត។ ហើយត្រូវយកចិត្តទុកដាក់លើការ ធ្វើបទបង្ហាញរបស់ក្រុមការងារអំពី ប្រតិទិនការងារសម្រាប់រៀបចំ និងកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ (២០២៥-២០២៩), គោលការណ៍ណែនាំផ្នែកគោលនយោបាយសម្រាប់កសាងផែនការអភិវឌ្ឍន៍និងកម្ម វិធីនិយោគបីឆ្នាំរំកិល, សេចក្តីណែនាំស្តីពីការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២៥- ២០២៧) និងទម្រង់ធាតុចូលនានាដែលក្រុមការងារនឹងបង្ហាញជូន និងមានការសួរបញ្ជាក់ថាឲ្យបានច្បាស់ លាស់នូវបញ្ហា ចម្ងល់ទាំងឡាយដែលកើតមានជាក់ស្តែង ដើម្បីយកទៅរៀបចំឲ្យបានត្រឹមត្រូវ និងបញ្ជូនមក ក្រុមការងារវិញបានទាន់ពេលវេលាកំណត់ ៕

អត្ថបទដែលជាប់ទាក់ទង