**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

គណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រារព្ធពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស ជំនាន់ទី៨២

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ គណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល ប្រារព្ធពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស ជំនាន់ទី ៨២ ក្រោមអធិបតីភាពឯកឧត្តម ឯក សំអុល សមាជិក គណៈអចិន្រ្តៃយ៍ ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាល ដោយមានការចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម ប្រធាន អនុប្រធាននៃបណ្តាស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជូនសិក្ខាកាមដែលជាមន្រ្តីគណបក្សមកពីបណ្តា គណបក្សក្រសួង ស្ថាប័ន គណបក្ស រាជធានី ខេត្ត និងយុវជនបង្គោលរបស់គណបក្ស សរុប១៥០នាក់ នៅវិមាន ៧មករា ដ៏ធំស្កឹមស្កៃ ។

ក្នុងនាមគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស ឯកឧត្តម ឯក សំអុល បានសម្តែងនូវការសប្បាយរីករាយយ៉ាងខ្លាំង ដោយមានកិត្តិយសបានមកចូលរួមជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី៨២ នាពេលនេះ និងបាននាំមកនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខ និងសព្ទសាធុការពរដ៏ល្អបវរមហាប្រសើរពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា ពីសំណាក់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ពីសំណាក់សម្ដេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំទាំងអស់របស់គណបក្ស ជូនដល់អង្គពិធីទាំងមូល ។

ឯកឧត្តម ឯក សំអុល បានថ្លែងថា វគ្គអប់រំនយោបាយ ដែលកំពុងចាប់ផ្ដើមប្រព្រឹត្តទៅនេះ ស្របពេលដែលកម្ពុជាយើងបាន និងកំពុងបន្តបោះជំហានទៅមុខយ៉ាងរឹងមាំលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ។ រាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានប្រែក្លាយកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ទៅជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលជាគោលនយោបាយសម្រាប់ទ្រទ្រង់នូវការអនុវត្តកម្មវិធីនយោបាយនេះ ហើយដែលបាន និងកំពុងចាត់តាំងអនុវត្តលើគ្រប់វិស័យការងាររបស់រាជរដ្ឋាភិបាលយ៉ាងសកម្ម និងប្រកបដោយលទ្ធផលគួរជាទីពេញចិត្តយ៉ាងក្រៃលែង ។

ឯកឧត្តមបានគូសបញ្ជាក់ថា ការអប់រំបណ្តុះបណ្តាលមន្ត្រីដឹកនាំរបស់គណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែក គឺជាគោលការណ៍ចម្បងរបស់គណបក្ស ដែលតែងតែបានចាត់តាំងអនុវត្តក្នុងគ្រប់ដំណាក់កាលនៃការតស៊ូរបស់គណបក្ស ។ វគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី៨២ នាពេលនេះ មានគោលដៅបម្រើសំណូមពរពង្រឹងជួរមន្ត្រីគណបក្ស ជាពិសេសមន្ត្រីបន្តវេនឲ្យមានការយល់ដឹង មានការត្រិះរិះពិចារណាបានត្រឹមត្រូវ និងមានការឯកភាពគ្នាខាងទស្សនៈ សតិអារម្មណ៍ គោលជំហរ និងសកម្មភាពក្នុងការអនុវត្តលក្ខន្តិកៈកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្ដីសម្រេចនានារបស់គណបក្ស ។

ដើម្បីធានាឲ្យវគ្គអប់រំនយោបាយជំនាន់ទី៨២ នេះ ទទួលបានលទ្ធផលល្អ ឯកឧត្តម ឯក សំអុល ក៏បានស្នើឲ្យយកចិត្តទុកដាក់លើប្រការមួយចំនួនរួមមាន៖ ១.គណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល ដែលមានតួនាទីជាគណៈគ្រប់គ្រងវគ្គផងដែរនោះ ត្រូវខិតខំបំពេញភារកិច្ច និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងវគ្គអប់រំនេះឲ្យបានល្អ និងទាន់ពេលវេលា ។ ក្នុងករណីជួបប្រទះការលំបាក ត្រូវសុំយោបល់ដោះស្រាយពីគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ២.សូមគ្រូឧទ្ទេសនាមគ្រប់រូបយកអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញារបស់ខ្លួន ចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដែលខ្លួនមានដល់សិក្ខាកាមដោយទឹកចិត្តទូលំទូលាយ ៣.សិក្ខាកាមគ្រប់រូបត្រូវប្រមូលផ្ដុំអារម្មណ៍ក្នុងការរៀនសូត្រ ការគោរពបទបញ្ជាផ្ទៃក្នុង និងវិន័យរបស់វគ្គដោយស្មារតីភ្ញាក់រឭក និងទទួលខុសត្រូវខ្ពស់ ធានាឲ្យការសិក្សាទទួលបានលទ្ធផលល្អ សំដៅយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីការរៀនសូត្រនេះទៅបម្រើប្រជាជន គណបក្ស និងប្រទេសជាតិឲ្យកាន់តែបានល្អ និងមានប្រសិទ្ធភាពថែមទៀត និងទី ៤.សូមទាំងអស់គ្នាយកចិត្តទុកដាក់ដល់ការថែទាំសុខភាព ទាំងខាងផ្លូវកាយ និងផ្លូវចិត្ត ថែរក្សាទំនាក់ទំនងមិត្តភាព សាមគ្គីភាព រវាងសិក្ខាកាម និងសិក្ខាកាម រវាងគណៈគ្រប់គ្រងវគ្គ គ្រូឧទ្ទេសនាមជាមួយសិក្ខាកាម រវាងសិក្ខាកាម និងមន្ត្រីបុគ្គលិកបម្រើការងាររបស់វគ្គដោយស្មារតីយោគយល់ និងសុខដុមរមនា ៕

អត្ថបទដែលជាប់ទាក់ទង