**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:**ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦**សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា**សម្ដេចធិបតី ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា**សម្ដេចធិបតី៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧**សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ»**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់**សម្ដេចធិបតី៖ ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង**សម្ដេចធិបតី៖ កំណាត់ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងប្រមូលព័ត៌មានអំពីស្ថានភាពជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ52 ដល់លេខ59 ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**មនុស្សចំនួន ៦នាក់បានបាត់បង់ជីវិត ពេលដែលអគារមួយដួលរលំ ក្នុងទីក្រុង Mumbai ខណៈភ្លៀងមូសុង បានវាយប្រហារមជ្ឈមណ្ឌលហិរញ្ញវត្ថុនៃប្រទេសឥណ្ឌា

កងទ័ពជើងគោកកូរ៉េ និងកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាន ប្តេជ្ញាពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិសុខ និងស្ថិរភាព ក្នុងតំបន់

ភ្នំពេញ៖ ដោយមានការអនុញ្ញាតពីក្រសួងការពារជាតិ អគ្គមេបញ្ជាការ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានដឹកនាំប្រតិភូចូលរួមពិព័រណ៌ឧស្សាហកម្មការពារជាតិកងទ័ពជើងគោកសាធារណរដ្ឋកូរ៉េ និងសន្និសីទមេបញ្ជាការកងទ័ពជើងគោកកូរ៉េ-អាស៊ាន លើកទី១ ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តក្នុងកម្រិតកងទ័ពជើងគោក» ទីក្រុងដេជុន សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤។

នាយឧត្តមសេនីយ៍ PARK AN-SU មេបញ្ជការកងទ័ពជើងគោកសាធារណរដ្ឋកូរ៉េ បានថ្លែងថា៖ «ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច រវាងសាធារណរដ្ឋកូរ៉េ និងអាស៊ាន មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ដូចនេះការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តក្នុងកម្រិតកងទ័ពជើងគោក និងកិច្ចសន្ទនាពហុភាគី ជាមួយបណ្តាប្រទេសសមាជិកអាស៊ាន គឺមានសារៈសំខាន់ ដើម្បីឆ្លើយតបទៅបញ្ហាប្រឈមនានា»។

នាយឧត្តមសេនីយ៍ PARK AN-SU បានបន្ថែមថា៖ «កងទ័ពជើងគោកសាធារណរដ្ឋកូរ៉េ នឹងបន្តផ្តល់ការគាំទ្រដល់កងទ័ពជើងគោកបណ្តាប្រទេសសមាជិកអាស៊ាន តាមរយៈការហ្វឹកហ្វឺន ការផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធការងារភ័ស្តុភារ ជំនាញប្រឆាំងភេរវកម្ម និងសន្តិសុខអ៊ីនធើណែត»។

ក្នុងនាមប្រទេសកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានអញ្ជើញថ្លែងសុន្ទរកថាស្តីពី៖ «ការសម្របសម្រួលប្រតិបត្តិការមនុស្សធម៌សកល» ដោយបានលើកឡើងអំពីការចូលរួមរបស់ កងយោធពលខេមរភូមិន្ទ ក្នុងបេសកកម្មរក្សាសន្តិភាព និងក្នុងក្របខណ្ឌគ្រប់គ្រងគ្រោះមហន្តរាយរបស់អាស៊ាន តាមរយៈមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌លើការគ្រប់ គ្រងគ្រោះមហន្តរាយ (AHA Centre) និងក្រុមការងារវាយតម្លៃ និងឆ្លើយតបគ្រោះអាសន្នអាស៊ាន (ASEAN-ERAT) ដែលបញ្ជាក់អំពីការតាំងចិត្តរបស់ កងយោធពលខេមរភូមិន្ទ និយាយជារួម និងកងទ័ពជើងគោក និយាយដោយឡែក ចំពោះចក្ខុវិស័យរបស់អាស៊ាន អំពីតំបន់ដែលមានសុវត្ថិភាព និងភាពធន់។

ក្នុងឱកាសនៃការចូលរួមក្នុងសន្និសីទនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ PARK AN-SU មេបញ្ជការកងទ័ពជើងគោកសាធារណរដ្ឋកូរ៉េ, នាយឧត្តមសេនីយ៍ MUHAMMAD HAFIZUDDEAIN BIN JAN TAN មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី, ឧត្តមសេនីយ៍ឯក ROY M. GALIDO មេបញ្ជាការកងទ័ពជើងគោកសាធារណរដ្ឋហ្វីលីពីន និងឧត្តមសេនីយ៍ឯកបម្រុង NGUYEN VAN NGHIA អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម។

ក្នុងជំនួបទ្វេភាគីនិមួយៗ សមភាគីទាំងអស់បានពិភាក្សា និងឯកភាពជម្រុញសកម្មភាពកិច្ចសហប្រតិបត្តិការ លើគ្រប់យន្តការដែលមានស្រាប់ និងទិសដៅផ្ដោតលើកិច្ចការអាទិភាពមួយចំនួន រួមមាន៖ ១. ការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត, ២.ការហ្វឹកហ្វឺន បណ្តុះបណ្តាលធនធានមនុស្ស និង ៣.ការធ្វើលំហាត់រួមគ្នា ៕

អត្ថបទដែលជាប់ទាក់ទង