**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:**ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦**សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា**សម្ដេចធិបតី ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា**សម្ដេចធិបតី៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧**សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ»**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់**សម្ដេចធិបតី៖ ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង**សម្ដេចធិបតី៖ កំណាត់ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងប្រមូលព័ត៌មានអំពីស្ថានភាពជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ52 ដល់លេខ59 ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**មនុស្សចំនួន ៦នាក់បានបាត់បង់ជីវិត ពេលដែលអគារមួយដួលរលំ ក្នុងទីក្រុង Mumbai ខណៈភ្លៀងមូសុង បានវាយប្រហារមជ្ឈមណ្ឌលហិរញ្ញវត្ថុនៃប្រទេសឥណ្ឌា

ក្រសួងសុខាភិបាល ប្រជុំពង្រឹងការងារគ្រប់គ្រងគម្រោងមូលនិធិសកល សម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ និងរបេង ឆ្នាំ២០២៤ ដល់ ២០២៦

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកលនៃក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រងគម្រោងមូលនិធិសកល ដើម្បីឱ្យការអនុវត្តគម្រោងកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ ប្រកបដោយគណនេយ្យភាព តម្លាភាព និងនវានុវត្តន៍។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការ និងជានាយករងគម្រោងមូលនិធិសកល ឯកឧត្តមប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង លោកប្រធានមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ព្រមទាំង លោក លោកស្រី តំណាងមជ្ឈមណ្ឌលជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្តក្នុងគម្រោងមូលនិធិសកលទាំងអស់។

គោលបំណងនៃកិច្ចប្រជុំ ដើម្បីពិនិត្យទៅលើការអនុវត្តការងារក្នុងគម្រោងហិរញ្ញប្បទានឥតសំណងមូលនិធិសកល សម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង និងកម្មវិធី C19RM ឱ្យកាន់តែរលូនទៅមុខបន្ថែមទៀត។ ការិយាល័យគ្រប់គ្រងគម្រោងមូលនិធិសកលនៃក្រសួងសុខាភិបាល (MOH-LIT) ជាភ្នាក់ងារកណ្តាលក្នុងការសម្របសម្រួលដល់អង្គភាពអនុវត្តបន្តទាំងអស់ ដូចជា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាយកដ្ឋានមន្ទីរពេទ្យ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន និងមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ក្នុងការរៀបចំផែនការថវិកា ការងារបច្ចេកទេស ឱ្យស្របតាម SOP និងលក្ខខណ្ឌតម្រូវរបស់មូលនិធិសកល។

ក្នុងនេះដែរ លោកជំទាវនាយកគម្រោង បានផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកអនុវត្តគម្រោងទាំងអស់ សូមខិតខំប្រឹងប្រែងអនុវត្តការងារតាមតួនាទីភារកិច្ចរបស់ខ្លួន ជាមួយនឹងស្មារតីក្រុម ដោយសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវ របស់ក្រុមការងារត្រួតពិនិត្យបច្ចេកទេស នៃមូលនិធិកសល ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការអនុវត្តគម្រោងមូលនិធិសម្រេចបានលទ្ធផល និងគោលដៅដែលរំពឹងទុក៕

អត្ថបទដែលជាប់ទាក់ទង