**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង

សម្តេចព្រះសាក្យមុនី រ័ត្ន សារឿន និមន្តសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃទូទាំងខេត្តស្ទឹងត្រែង

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចព្រះសាក្យមុនី រ័ត្ន សារឿន ព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាសមាជិកថេរសភាព្រះពុទ្ធសាសនា បាននិមន្តសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃទូទាំងខេត្តស្ទឹងត្រែង ដើម្បីណែនាំអំពីការប្រតិបត្តិធម៌វិន័យ ការគ្រប់គ្រងអប់រំ ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមឌីជីថល និងការពង្រឹងតួនាទីភារកិច្ចរបស់មន្ត្រីសង្ឃខេត្តស្ទឹងត្រែង។

ក្នុងពិធីនេះ មានការនិមន្តចូលរួមពីព្រះមន្ត្រីសង្ឃខេត្ត ក្រុង ស្រុក និងព្រះចៅអធិការវត្តទូទាំងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម អន ធាងអាន រដ្ឋលេខាធិការ តំណាង ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា លោក ថោង ស្រាន់ អភិបាលរងខេត្ត តំណាង ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ គណៈកម្មការ អាចារ្យវត្តទូទាំងខេត្ត ផងដែរ។

បន្ទាប់ពី លោក ថោង ស្រាន់ អភិបាលរងខេត្តស្ទឹងត្រែង បានធ្វើរបាយការណ៍សង្ខេបរួចមក ឯកឧត្តម អន ធាងអាន បានពាំនាំនូវការផ្តាំសួរសុខទុក្ខនិងថ្វាយបង្គំពី ឯកឧត្តម ចាយ បូរិន ប្រគេនដល់ព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គ។ ដោយឯកឧត្តមបានស្នើសូមព្រះមន្រ្តីសង្ឃ និងព្រះចៅអធិការវត្តគ្រប់ព្រះអង្គត្រូវធ្វើការគ្រប់គ្រងវត្តឱ្យបានល្អស្របទៅតាមតួនាទីភារកិច្ចរបស់ព្រះមន្រ្តីសង្ឃវត្ត ពិសេសការគ្រប់គ្រងព្រះសង្ឃ គណៈកម្មការ ក្មេងវត្ត ឱ្យបានច្បាស់លាស់ជៀសវាងនូវអធិករណ៍ឬបញ្ហាផ្សេងៗដែលនាំឱ្យប៉ះពាល់តម្លៃព្រះពុទ្ធសាសនា។

ព្រមជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ស្នើសូមព្រះសង្ឃគ្រប់ព្រះអង្គប្រើប្រាស់បណ្តាញសង្គមនានាឱ្យបានត្រឹមត្រូវ ដើម្បីជាឧត្តមប្រយោជន៍ព្រះពុទ្ធសាសនា ជៀសវាងការចែករំលែកនូវសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់និងស្ថិរភាពនយោបាយជាដើម។

សម្ដេចព្រះសាក្យមុនី រ័ត្ន សារឿន ព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ មានសង្ឃដីកាថា សម្រាប់ពិធីសំណេះសំណាលរបស់គណៈសង្ឃនាយក គណៈមហានិកាយ និងក្រសួងធម្មការនិងសាសនា ជាមួយព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្តទូទាំងខេត្តនាពេលនេះ ក្នុងគោលបំណង ណែនាំអំពីការប្រតិបត្តិធម៌វិន័យ, ការគ្រប់គ្រងអប់រំព្រះស្សក្នុងវត្តអារាម, ការប្រើប្រាស់ប្រព័ន្ធ ទំនាក់ទំនងសង្គមឌីជីថល, និងការពង្រឹងតួនាទីភារកិច្ចរបស់ព្រះមន្ត្រីសង្ឃ ខេត្ត ក្រុង ស្រុក និងវត្ត ដើម្បីឱ្យមាននូវអភិសមាចារ គួរជាទីគោរពសក្ការៈ និងជាបុញ្ញក្ខេត្ត ស្រែបុណ្យរបស់ពុទ្ធបរិស័ទ។ ដូច្នេះ អ្នកបួសត្រូវរៀនធម៌វិន័យ និងប្រតិបត្តិធម៌វិន័យទៅតាមសមគួរដល់ធម៌វិន័យ ហើយត្រូវយកធម៌វិន័យទាំងនោះទៅអប់រំដល់ប្រជាពុទ្ធបរិស័ទគ្រប់គ្រប់រូប និងសូមព្រះចៅអធិការគ្រប់វត្តអារាមទាំងអស់ធ្វើការណែនាំពង្រឹងធម៌វិន័យ និងជំរុញការសិក្សារៀនសូត្រដល់ ភិក្ខុ សាមណេរឲ្យបានតឹងរឹង។

បន្ថែមពីនោះទៀត សម្ដេចព្រះសាក្យមុនី រ័ត្ន សារឿន បានមានសង្ឃដីកាបន្តថា ដើម្បីជួយជាតិដែលមានសន្តិភាពស្រាប់ឲ្យកាន់តែរីកចម្រើនថែមទៀត សម្តេច បានបញ្ជាក់បន្ថែមទៀតថា ព្រះសង្ឃត្រូវយល់ច្បាប់វិន័យ ចេះគោរពអ្នកបួសមុន វស្សាចាស់ជាង ឬព្រះឧបជ្ឈាយ៍ ត្រូវចេះនាំគ្នា យកវត្តប្រណិបតន៍ សុំឱវាទ នោះទើបយើងស្គាល់គ្នា និងក្រែងព្រះវិន័យ ច្បាប់ទម្លាប់បវរណីសង្ឃយើងបានខ្លះ។ ក្នុងនោះចំពោះព្រះមន្ត្រីសង្ឃ បើមានតួនាទីហើយត្រូវធ្វើការ ព្រះមេគណនិមន្តមកប្រជុំត្រូវតែមកប្រជុំ ប្រជុំហើយត្រូវចេះផ្សព្វផ្សាយដល់អ្នកដែលនៅក្រោមឱវាទរបស់ខ្លួនបន្ត។

សម្តេចបានបន្តផងដែរថា «សូមឱ្យព្រះមន្ត្រីសង្ឃ ព្រះសង្ឃ គណៈកម្មការ អាចារ្យគ្រប់វត្ត រួមទាំងពុទ្ធបរិស័ទទាំងអស់គ្នា បន្តខិតខំយក ចិត្តទុកដាក់ រួមគ្នាអនុវត្តតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ជាប្រមុខដឹកនាំ បានផ្តល់លទ្ធភាពគ្រប់បែបយ៉ាង ធ្វើឱ្យវិស័យព្រះពុទ្ធសាសនា កាន់តែមានជំនឿជឿ ជាក់ពីប្រជាពលរដ្ឋ ពីមួយថ្ងៃទៅមួយថ្ងៃគួរឱ្យកត់សម្គាល់ គឺព្រះពុទ្ធសាសនា បានរួមចំណែកអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធសង្គម ដូចស្ពាន វត្តអារាម សាលារៀន មន្ទីរពេទ្យ កាកបាទក្រហម ការងារសង្គម ការងារ មនុស្សធម៌ និងការអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ និងសុជីវធម៌ដល់ពុទ្ធបរិស័ទ សិស្សានុសិស្ស និងប្រជា ពលរដ្ឋក្នុងសង្គម» ៕

អត្ថបទដែលជាប់ទាក់ទង