**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

ឯកឧត្តម ឈិន កេតនា៖ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំនេះ នឹងប្រារព្ធឡើងនៅខេត្តស្ទឹងត្រែង

ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានប្រសាសន៍ថា ទិវាអក្ខរកម្មជាតិ ឆ្នាំ២០២៤ និងប្រារព្ធរៀបចំឡើងនៅខេត្តស្ទឹងត្រែង ក្រោមប្រធានបទ “អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹងបំណិន និងនវានុវត្តន៍”  ។

ឯកឧត្តម លើកឡើងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំ
ជាមួយអន្តរក្រសួង ព្រឹកថ្ងៃថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីពិភាក្សាការត្រៀមលក្ខណៈរៀបចំកម្មវិធីបុណ្យជាតិនិងអន្តរជាតិសំខាន់ៗចំនួន៤មាន ÷ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា, ទិវាសន្តិភាពអន្តរជាតិ លើកទី២២ ថ្ងៃទី២១ ខែកញ្ញា, និងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ។

ឯកឧត្តម លើកឡើងដែរថា ថ្ងៃទី៨ ខែកញ្ញា ជាថ្ងៃដែលត្រូវ​បាន​ប្រកាស​ជាទិវាអក្ខរកម្មអន្តរជាតិ​ដោយ​អង្គការយូណេស្កូនៅ​ថ្ងៃទី១៧ វិច្ឆិកា ១៩៦៥។ ទិវានេះត្រូវ​បាន​ប្រារព្ធ​ឡើងជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ ១៩៦៦ ក្នុងគោល​បំណង​ ​ដើម្បី​លើក​យក​និងផ្សព្វផ្សាយអំពីសារៈ​សំខាន់​នៃ​អក្ខរភាព​ទៅដល់សាធារណៈជន ​សហគមន៍​និង​សង្គមនានានៅជុំវិញពិភពលោក​។ រៀងរាល់ឆ្នាំ នៅ​ថ្ងៃនៃទិវាអក្ខរកម្មអន្តរជាតិ ​អង្គការយូណេស្កូបាន​រំលឹក​ជូន​សហគមន៍​អ​ន្ដ​រ​ជាតិទាំងឡាយ អំពីស្ថានភាព​នៃ​អក្ខរកម្ម​ និងការសិក្សារបស់​មនុស្ស​ពេញវ័យ ទូទាំងសកលលោក​។ ការ​ប្រារព្ធ​ទិវាអក្ខរកម្មអន្តរជាតិនេះ ត្រូវបានធ្វើឡើងតាមបណ្ដាប្រទេសនានានៅ​ជុំវិញ​ពិភពលោក​។

ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំ បានលើកឡើងអំពីខ្លឹមសារនៃផែនការណែនាំនីមួយៗ ស្ដីអំពីការត្រៀមលក្ខណៈរៀបចំកម្មវិធីបុណ្យជាតិនិងអន្តរជាតិសំខាន់ៗចំនួន៤ខាងលើ ជូនអង្គប្រជុំអោយបានជ្រាប និង បានឯកភាពជាគោលការណ៍ធ្វើការកំណត់បែងចែកភារកិច្ចជូនក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត សម្រាប់អនុវត្តន៍ ។

ឯកឧត្តម ក៏បានលើកឡើងអំពីការត្រៀមរៀបចំទិវាអក្ខរកម្មជាតិ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ និងខេត្តគោលដៅ ពោលគឺឆ្នាំនេះរៀបចំឡើងនៅខេត្តស្ទឹងត្រែង ឱ្យប្រព្រឹត្តទៅដោយរលូន និងស្របតាមខ្លឹមសារដែលបានកំណត់ក្នុងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធជាធរមាន ហើយ ឯកឧត្តម បានណែនាំឲរដ្ឋបាលខេត្តស្ទឹងត្រែងរៀបចំបង្កើតគណៈកម្មការ និងអនុគណៈកម្មការ ដើម្បីអនុវត្តភារកិច្ចរៀបចំទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២៤ ព្រមទាំងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ប្រារព្ធមីទ្ទិញមហាជន អបអរសាទរទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២៤ នៅបរិវេណសាលាខេត្តស្ទឹងត្រែង។

អត្ថបទដែលជាប់ទាក់ទង