**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

ក្រុមអត្តពលិកកម្ពុជា ត្រឡប់មកដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់បេសកកម្មប្រកួតកីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤

ភ្នំពេញ៖ ក្រុមអត្តពលិកកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយ នៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ក្រោយបញ្ចប់ភារកិច្ចក្នុងការប្រកួតកីឡាអូឡាំពិករដូវក្ដៅ Paris Summer Olympics Games លើកទី៣៣ ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីចុងសប្ដាហ៍កន្លងទៅ ដោយមានការទទួលស្វាគមន៍ពី ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) អមដំណើរដោយឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

ដំណើរមាតុភូមិនិវត្តន៍របស់ក្រុមអត្តពលិកកម្ពុជានេះដែរ ដឹកនាំដោយលោក ញ៉ាន សុខវិសាល នាយបេសកកម្មកម្ពុជា ព្រមទាំងមន្ដ្រីរដ្ឋបាល ក្រុមគ្រូពេទ្យ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ៣រូប ដែលទទួលបានសិទ្ធអនុគ្រោះពិសេស ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ពិភពលោកប្រចាំរដូវកាល ៤ឆ្នាំម្ដងខាងលើ គឺមានកីឡាករអត្តពលកម្ម ឈុន ប៊ុនថន ព្រមទាំងកីឡាករហែលទឹកខ្មែរ-បារាំង កូសុង ដឺ ឡាប៉ារ៉ង ឣង់ត្វ័ន ម៉ាតាំង ក្លូឌ និងកីឡាការិនីខ្មែរ-អាមេរិក សាក់ប៊ុន ឣប្សរា កាតារីណា។

គួរដឹងថា កីឡាអូឡាំពិករដូវក្ដៅឆ្នាំនេះ បានប្រព្រឹត្តទៅពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ សម្រាប់កម្ពុជា ដោយសារពុំមានអត្តពលិកជាប់ក្នុងការប្រកួតជម្រុះ គឺមានតែកីឡាករ-កីឡាការិនី ៣រូបខាងប៉ុណ្ណោះ ដែលទទួលបានសិទ្ធពិសេស ក្រោយឆ្លងកាត់ការជ្រើសរើសយ៉ាងល្អិតល្អន់ពីគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) និងសហព័ន្ធអន្ដរជាតិ ដើម្បីចូលរួមប្រកួត។ ជាលទ្ធផលពួកគេធ្វើពុំបានល្អប្រសើរនោះទេ។ តែយ៉ាងណាមិញ ការចូលរួមនេះ បានបង្ហាញនូវស្មារតីអូឡាំពិក ក្នុងនាមប្រទេសសមាជិក IOC ដើម្បីគាំទ្រព្រឹត្តិការណ៍អូឡាំពិក ហើយក៏ត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅពីម្ចាស់ផ្ទះ និងបណ្ដាប្រទេសចូលរួមផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង