**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ**ខេត្ត ៤នៅជាប់​សមុទ្រ មាន​ឱកាស​ការ​ងារ​ជិត ៦ពាន់កន្លែង កំពុងរង់​ចាំអតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ**ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ**ប្រកាសចូលកាន់តំណែង អភិបាលរងខេត្តកំពង់ឆ្នាំង!**បទវិភាគ​៖ ប្រទេសចិន​ដែលមិនអាច​ជំនួសបាន​៖ពី”រោងចក្រ​ពិភពលោក”​ដល់​”ដៃគូច្នៃប្រឌិតថ្មី​សកល”​**ទូតតួកគីយ៉េថ្មី​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)**រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**បេតិកភណ្ឌវប្បធម៌ក្នុងការទូតរបស់មហាអំណាច**លោក ត្រាំ ប្រកាសថា អាមេរិកនឹងបន្តបើកការវាយប្រហារទៅលើអ៊ីរ៉ង់សាជាថ្មី ប្រសិនបើមិនអាចទប់ស្កាត់ក្រុមហេសបូឡា មិនឱ្យបន្តបង្កអំពើហិង្សាទៀត**អនុប្រធានាធិបតីអាមេរិក ដឹកនាំកិច្ចពិភាក្សានៅក្នុងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយអ៊ីរ៉ង់**ការស្ទង់មតិ៖ ប្រជាពលរដ្ឋអ៊ីស្រាអែលភាគច្រើនលើសលប់ជឿជាក់ថា អ៊ីរ៉ង់កាន់តែមានឥទ្ធិពលខ្លាំងជាងមុន បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក

នាយឧត្តមសេនីយ៍ ស ថេត និងនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មាធិការសន្តិសុខឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ

ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ ព្រឹកថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធាន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន រួមនិងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មាធិការសន្តិសុខឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ។

ពិធីនេះ មានការចូលរួមពី ឯកឧត្តមអគ្គនាយក-អគ្គនាយករង អង្គភាព ចំណុះក្រសួងមហាផ្ទៃ ដែលជាអនុប្រធាន និងជាសមាជិកគណៈកម្មាធិការសន្តិសុខឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ។

គណៈកម្មាធិការសន្តិសុខឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ មាន៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធាន, ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានអចិន្រ្តៃយ៍, ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុប្រធាន, ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អនុប្រធាន រួមនិងឯកឧត្តមអគ្គនាយក-អង្គភាព ចំណុះក្រសួងមហាផ្ទៃ សមាជិក។

គណៈកម្មាធិការសន្តិសុខឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ មានភារកិច្ចដូចខាងក្រោម៖

-ដឹកនាំសម្របសម្រួល និងជំរុញការគ្រប់គ្រងសន្តិសុខឌីជីថល ដែលរួមមាន សន្តិសុខឌីជីថល ឧក្រិដ្ឋកម្មសាយប័រ ក្របខ័ណ្ឌក្រសួងមហាផ្ទៃ។

-ដឹកនាំសម្របសម្រួលកម្រិតគោលនយោបាយ និងដាក់វិធានការក្នុងការឆ្លើយតបឧប្បត្តិហេតុសន្តិសុខសាយប័រ និងការទប់ស្កាត់ហានិភ័យសន្តិសុខសាយប័រ។

-ពិនិត្យ និងសម្រេចលើសំណើរៀបចំកែសម្រួលលិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយពាក់ព័ន្ធ នឹងសន្តិសុខឌីជីថល និងឧក្រិដ្ឋកម្មសាយប័រ។

-ជំរុញ និងពិនិត្យអនុវត្តគោលនយោបាយយុទ្ធសាស្រ្ត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសន្តិសុខឌីជីថល និងឧក្តិដ្ឋកម្មសាយប័រ។

-សម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិពាក់ព័ន្ធសន្តិសុខឌីជីថល និងឧក្រិដ្ឋកម្មសាយប័រ។

-ជំរុញលើកទឹកចិត្ត និងគាំទ្រការកសាង ការអភិវឌ្ឍផ្នែកសន្តិសុខឌីជីថល និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មសាយប័រ។

-លើកគម្រោងសម្ភារៈបច្ចេកទេស គម្រោងអភិវឌ្ឍធនធានមនុស្ស និងគម្រោងចំណាយលើដំណើរការការងាររបស់គណៈកម្មាធិការសន្តិសុខឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ។

-សិក្សាស្រាវជ្រាវ និងធ្វើទំនើបកម្មកម្មវិធីឌីជីថល បម្រើដល់ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មសាយប័រ និងការការពារសន្តិសុខសាយប័រ។

-កៀគរធនធានហិរញ្ញវត្ថុ ធនធានបច្ចេកទេស និងធនធានមនុស្ស ដើម្បីកសាង និងអភិវឌ្ឍសន្តិសុខឌីជីថល ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ។

-បំពេញតួនាទី និងភារកិច្ចផ្សេងៗទៀតតាមការចាំបាត់។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានគណៈកម្មាធិការសន្តិសុខឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ បានបញ្ចាក់ថា ការបង្កើតសមាសភាពគណកម្មាធិការនេះឡើងក្នុងគោលបំណងទី១-ការរៀបចំបង្ការទប់ស្កាត់នូវរាល់បទល្មើសបច្ចេកវិទ្យា និងទី២-ការរៀបចំប្រព័ន្ធទំនាក់ទំនងរបៀបរបបការងារប្រចាំថ្ងៃ ក៏ដូចជាការគ្រប់គ្រងនូវមុខសញ្ញាផ្សេងៗ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ទៀតថា កន្លងទៅបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាបានកើតឡើងនៅតាមជនបទ មីក្រូហិរញ្ញវត្ថុ ធនាគារ ក្រុមហ៊ុនឯកជន ការឆបោកតាមប្រព័ន្ធអនឡាញ ការគម្រាមតាមប្រព័ន្ធអនឡាញ ក៏ដូចជាការបន្លំទិន្នន័យផ្សេងៗ ដើម្បីបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសទាំងនេះអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជាសេនាធិការក៏បានបង្កើតក្រុមការងារ Hotline Scam 24/7 និងបានធ្វើការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានច្រើន ហើយប្រជាពលរដ្ឋក៏មានការសាទ និងសប្បាយចិត្តចំពោះការដោះស្រាយរបស់សមត្ថកិច្ចផងដែរ ដែលក្នុងនោះជនរងគ្រោះអាចធ្វើការបំពេញពាក្យបណ្តឹងអនឡាញ ដោយមិនចាំបាច់ចំណាយពេលវេលាមកដាក់ពាក្យបណ្តឹងដោយផ្ទាល់ ដើម្បីអោយសមត្ថកិច្ចបើកការស្រាវជ្រាវ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានបន្តថា កន្លងមកអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានសហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក៏ដូចជាអគ្គនាយកដ្ឋានផ្សេងៗដទៃទៀតក្នុងការបង្កើនសមត្ថភាពប្រយុទ្ធប្រឆាំងទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះដែរ ដែលជាបទល្មើសមួយថ្មីមិនមែនប្រពៃណី ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់សមស្របសម្រាប់បទល្មើសនៅពេលបច្ចុប្បន្ន។ ក្នុងនោះ យើងក៏បានធ្វើការបណ្តុះបណ្តាលមន្ត្រីជាច្រើនរយនាក់ ក្នុងន័យដើម្បីរួមគ្នា និងសិក្សាបន្ថែមទៀតដើម្បីរារាំងបទល្មើសនេះកាន់តែស៊ីជម្រៅកុំឲ្យគ្រោះថ្នាក់ដល់សង្គម។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏បានថ្លែងគាំទ្រចំពោះការគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងបទល្មើស ដូចជា ប្រព័ន្ធគ្រប់គ្រងបទល្មើសព្រហ្មទណ្ឌ (E-Crime) ដើម្បីងាយស្រួលគ្រប់គ្រងទាំងចំនួនបទល្មើស និងសកម្មភាពនៃបទល្មើស៕

អត្ថបទដែលជាប់ទាក់ទង