**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

រដ្ឋមន្ត្រី ឈាង រ៉ា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ នៅទីក្រុងវៀងចន្ទន៍

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន លើកទី១៦ (Retreat of the 16th ASEAN Health Ministers Meeting, AHMM) នៅទីក្រុងវៀងចន្ទន៍ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលមានការចូលរួមពី ប្រទេសជាសមាជិកអាស៊ានទាំង១០ និងទីម័រឡេស្តេ ក្រោមមូលបទ «បរិវត្តកម្មភាពធន់នៃការអភិវឌ្ឍវិស័យសុខាភិបាលអាស៊ានក្នុងបរិបទថ្មី៖ការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលក្រោយការរាតត្បាតនៃជំងឺ ដើម្បីលើកកម្ពស់ភាពធន់ក្នុងតំបន់»។

កិច្ចប្រជុំធ្វើឡើងក្រោមប្រធានបទ៖ ចក្ខុវិស័យ និងការរៀបចំអាទិភាពសុខាភិបាលសម្រាប់អាស៊ានក្រោយឆ្នាំ២០២៥ ក្នុងគោលបំណងចែករំលែកបទពិសោធន៍នៃអន្តរាគមន៍ជាយុទ្ធសាស្រ្ត និងវឌ្ឍនភាព ដើម្បីកំណត់ទស្សនៈវិស័យ អាទិភាពសុខភាព កិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ រក្សាសុខភាព និងសុខុមាលភាពប្រជាជាតិសហគមន៍អាស៊ាន។

រដ្ឋមន្រ្តីសុខាភិបាលអាស៊ានបានធ្វើអន្តរាគមន៍ ចែករំលែកទស្សនៈនិងការផ្លាស់ប្តូរផ្សេងទៀតលើប្រធានបទខាងលើ សម្រាប់តម្រង់ទិសដៅយុទ្ធសាស្ត្រសហគមន៍ប្រជាជាតិអាស៊ានក្រោយឆ្នាំ២០២៥ លើវិស័យសុខាភិបាល រួមទាំងអាទិភាពសុខភាពនាពេលអនាគត ពង្រឹងកម្មវិធី សកម្មភាពការងារ និងយន្តការដឹកនាំ វិស័យសុខាភិបាល និងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅដោយគ្មានជម្លោះផលប្រយោជន៍។

ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់ជូនជាទស្សនទានអំពីបញ្ហាប្រឈមចម្បងៗនៃថ្នាក់តំបន់អំពីសុខភាពជារួម ពិសេសអំពីជំងឺឆ្លង ក៏ដូចជាជំងឺមិនឆ្លង ដែលបាន និងបន្តកើតឡើងថែមទៀត ដែលតម្រូវឱ្យសហគមន៍អាស៊ានត្រូវតែត្រៀមខ្លួនឱ្យបានកាន់តែប្រសើរ និងមាំទាំបំផុតឱ្យបានឆាប់រហ័ស តាមរយៈយន្តការសុវត្តិភាពផ្សេងៗ ដែលជាដំណោះស្រាយកម្រិតតំបន់ ៕

អត្ថបទដែលជាប់ទាក់ទង