**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

សម្តេច ម៉ែន​ សំអន​ អញ្ជើញបើកប្រាក់ឧបត្ថម្ភ គោលនយោបាយ ១លើក ក្រោយពេលដាក់ឱ្យចូលនិវត្តន៍ ជូនអតីតយុទ្ធមិត្តបម្រើកងទ័ព ឆ្នាំ១៩៧៨ ចំនួន ៦៦៧នាក់

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត នាយឧត្តមសេនីយ៍ ម៉ែន​ សំអន​ និងជាប្រធានគណៈយុទ្ធមិត្ត បម្រើកងទ័ពឆ្នាំ១៩៧៨ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានកិត្តិយសគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ បានអញ្ជើញជា អធិបតីក្នុងពិធី ជួបជុំអតីតយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន ៦៦៧នាក់ មកពី១៨ រាជធានី-ខេត្ត ដើម្បីបើកប្រាក់ឧបត្ថម្ភគោលនយោបាយ ១លើក ក្រោយពេលដាក់ឱ្យសោធននិវត្តន៍ នៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ។

ថ្លែងក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិតបានលើកឡើងអំពីការបង្កើតគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ គឺក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាមគ្គុទេសឯក និងជាស្ថាបនិកនយោបាយឈ្នះ ឈ្នះ ដែលមាន គោលដៅវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រទេសជាតិ សង្គ្រោះអាយុជីវិត ប្រជាជនកម្ពុជា និងមានវិសាលភាពអនុវត្តតែចំពោះយុទ្ធជន យុវនារីដែលបានចូលបម្រី កងទ័ពចាប់ពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៤ និងស្ថិតក្រោមដឹកនាំ គ្រប់គ្រងបញ្ជាដោយ ផ្ទាល់របស់ សម្តេចតេជោ នាពេលនោះតែប៉ុណ្ណោះ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើរដល់អង្គពិធីទាំងមូលដូចតទៅ
– ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ការពារសមិទ្ធិផលរបស់រាជរដ្ឋាភិបាល និងសមិទ្ធិផល របស់គណបក្សឲ្យនៅស្ថិតស្ថេរគង់វង់សម្រាប់ទុកជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយ
– ត្រូវអប់រំកូនចៅអោយក្លាយ ជាកូនល្អ សិស្សល្អ​​ ពលរដ្ឋល្អនៅក្នុងសង្គមជាតិ រស់នៅ គោរពច្បាប់ចរាចរណ៍ និងចាក់ឆ្ងាយពីគ្រឿងញៀន ក្រុមក្មេងអន្ធពាល អាណាធិបតេយ្យ ដែលបានបំផ្លាញ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុង សង្គមជាតិយើង

– ចូលរួមការពារអនាម័យបរិស្ថានឱ្យបានស្អាត ដើម្បីខ្លួនយើង ដើម្បី ទាំងអស់គ្នា និងដើម្បីកិត្តិយសមោទនភាពជាតិរបស់យើង។

ទន្ទឹមនឹងនោះផងដែរ អតីតយុទ្ធជនដែលបានទទួលបានប្រាក់ឧបត្ថម្ភពី រាជរដ្ឋាភិបាល ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលតែងតែបានគិតគូរដល់សុខទុក្ខអតីតកងទ័ពនាពេលនេះ ដោយបានបង្ហាញ អំពីការយកចិត្តទុក្ខដាក់ និងការទទួលខុសត្រូវខ្ពស់ អំពីជីវភាពរស់នៅរបស់កងទ័ព៕

អត្ថបទដែលជាប់ទាក់ទង