**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ**ខេត្ត ៤នៅជាប់​សមុទ្រ មាន​ឱកាស​ការ​ងារ​ជិត ៦ពាន់កន្លែង កំពុងរង់​ចាំអតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ**ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ**ប្រកាសចូលកាន់តំណែង អភិបាលរងខេត្តកំពង់ឆ្នាំង!**បទវិភាគ​៖ ប្រទេសចិន​ដែលមិនអាច​ជំនួសបាន​៖ពី”រោងចក្រ​ពិភពលោក”​ដល់​”ដៃគូច្នៃប្រឌិតថ្មី​សកល”​**ទូតតួកគីយ៉េថ្មី​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ

ជំនន់ទឹកភ្លៀង បន្តវាយប្រហារស្រូវកសិករជាង ៦ពាន់ហិកតា ក្នុងភូមិចំនួន១៧៦ នៃស្រុក-ក្រុងចំនួន៨ ក្នុងខេត្តកំពង់ធំ

ភ្នំពេញ៖ ជំនន់ទឹកភ្លៀងរដូវវស្សានៅតែបន្តវាយប្រហារស្រូវរបស់ប្រជាកសិករ ៤ ៨៤១គ្រួសារ ក្នុងភូមិចំនួន១៧៦ នៃស្រុក-ក្រុងចំនួន៨ ក្នុងខេត្តកំពង់ធំ ខណៈស្រូវមួយចំនួនធំរបស់កសិករដែលរងផលប៉ះពាល់នេះ ភាគច្រើនស្ថិតក្នុងអាយុកាល ដាក់ម្សៅ និងទុំស្លាបសេក។

លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញរបាយការណ៍ថា ជំនន់ទឹកភ្លៀងបានប៉ះពាល់លិចដំណាំស្រូវប្រជាកសិករចំនួន៨ ក្រុង-ស្រុក រួមមាន៖ ស្រុកកំពង់ស្វាយ, ក្រុងស្ទឹងសែន, ប្រាសាទសំបូរ, សណ្តាន់, បារាយណ៍, សន្ទុក, ស្រុកស្ទោង និងតាំងគោក គិតត្រឹមថ្ងៃទី៥ សីហា។ ក្នុងនោះផ្ទៃដីប៉ះពាល់មានចំនួន ៦៨០៦ហិកតា ស្ថិតនៅក្នុងឃុំចំនួន៣៦។ រីឯដំណាំស្រូវដែលខូចខាតទាំងស្រុងមានចំនួន ៣ ២៧៤ហិកតា របស់ប្រជាកសិករ ២ ៤២៩គ្រួសារ។ គិតជាភាគរយ ផ្ទៃដីប៉ះពាល់សរុបនេះស្មើនឹង ៣,៣៣ភាគរយ រីឯការខូចខាត ស្មើនឹង ១,៦០ភាគរយ បើធៀបនឹងផ្ទៃដីដាំដុះអនុវត្តក្នុងខេត្ត។

ចំពោះស្ថានភាពកម្រិតកម្ពស់ទឹកស្ទឹងសែនមានកម្ពស់ ១៣,៩៤ម៉ែត្រ ធៀបម្សិលមិញទឹកនៅតែបន្តកើនឡើង ខណៈមន្ទីរធនធានទឹក និងឧតុនិយមខេត្តក៏បានព្យាករនៅថ្ងៃទី៦ សីហានេះថា រយៈពេល៣ថ្ងៃខាងមុខទឹកនៅបន្តកើនឡើងបន្ថែមទៀតដូច្នេះមន្ទីរអំពាវនាវដល់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន។ គួរជម្រាបថា ការងារបង្កបង្កើនផលក្នុងខេត្តកំពង់ធំ ក្នុងឆ្នាំ២០២៤ នេះ សម្រេចបានលើផ្ទៃដីចំនួន១៩៨០៥៣ហិកតា ស្មើនឹង៩២,៨៥ភាគរយ នៃផែនការ២១៣៣០០ហិកតា ខ្ពស់ជាងឆ្នាំមុន១២៧៩ហិកតា៕

អត្ថបទដែលជាប់ទាក់ទង