**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ**ខេត្ត ៤នៅជាប់​សមុទ្រ មាន​ឱកាស​ការ​ងារ​ជិត ៦ពាន់កន្លែង កំពុងរង់​ចាំអតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ**ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ**ប្រកាសចូលកាន់តំណែង អភិបាលរងខេត្តកំពង់ឆ្នាំង!**បទវិភាគ​៖ ប្រទេសចិន​ដែលមិនអាច​ជំនួសបាន​៖ពី”រោងចក្រ​ពិភពលោក”​ដល់​”ដៃគូច្នៃប្រឌិតថ្មី​សកល”​**ទូតតួកគីយ៉េថ្មី​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)**រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**បេតិកភណ្ឌវប្បធម៌ក្នុងការទូតរបស់មហាអំណាច

កម្ពុជា-ហ្វីលីពីន នប្តេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិប្រទេសទ្វេភាគី ដើម្បីនាំមកនូវផលប្រយោជន៍ ដល់ពលរដ្ឋប្រទេសទាំងពីរ និងតំបន់​ រួមទាំងសកលលោក

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ផ្លេរីដា អាន កាមីល ប៉េ ម៉ាយ៉ូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅកម្ពុជា នៅវិមានរដ្ឋសភា។
នៅក្នុងជំនួបនេះ សម្តេចប្រធានរដ្ឋសភា និងលោកជំទាវឯកអគ្គរដ្ឋទូត បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា​ និងហ្វីលីពីន ទាំងស្ថាប័នរដ្ឋសភា រដ្ឋាភិបាល និងទំនាក់ទំនងរវាងប្រជាជន​ និងប្រជាជន។​

ភាគីទាំងពីរបានបានប្តេជ្ញាចិត្តយ៉ាងមោះមុត បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋកម្ពុជា​ និងហ្វីលីពីន ក៏ដូចជាការរួមចំណែកដល់ការសម្រេចបាននូវគោលដៅជោគវាសនារួមរបស់អាស៊ាន និងការធានាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដល់តំបន់ និងសកលលោកផងដែរ។

សម្តេចរដ្ឋសភាធិបតីបានគូសបញ្ជាក់ថា វត្តមានរបស់លោកជំទាវឯកអគ្គរដ្ឋទូតនៅកម្ពុជានាពេលនេះ ចំពេលដែលកម្ពុជាបានកំពុងឆ្លងកាត់នៅរបត់ថ្មីជាប្រវត្តិសាស្រ្តមួយនៃការផ្ទេរការដឹកនាំប្រទេសពីឥស្សរជនជំនាន់មុនមកឥស្សរជនបន្តវេន តាមរយៈការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ កន្លងទៅ ដែលមានប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ ចំនួនជាង៨៤% បានចេញទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ ដែលមានគណបក្សចំនួន១៨ ចូលរួមប្រកួតប្រជែង។ ជាលទ្ធផលពលរដ្ឋបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាង ៨២% និងមានគណបក្សចំនួនពីរទទួលបានអាសនៈក្នុងរដ្ឋសភា។

លទ្ធផលបោះឆ្នោតជាប្រវត្តិសាស្រ្តនេះបានធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន ស្ថាបនិកមគ្គទេសក៍ឯកនៃសន្តិភាព និងជាប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះរបស់កម្ពុជា បានសម្រេចចិត្តប្រកបដោយគតិបណ្ឌិត ក្នុងការផ្ទេរការដឹកនាំប្រទេសជូនឥស្សរជនបន្តវេន មាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី និងដែលមានសមាសភាពគណៈរដ្ឋមន្រ្តី ភាគច្រើនជាយុវជន មានទាំងចំណេះដឹង ឆន្ទៈ និងសីលធម៌ ដើម្បីធានាការពារនូវសុខសន្តិភាព និងការអភិវឌ្ឍជូនប្រជាពលរដ្ឋ ក្នុងរយៈពេលយូរអង្វែងតទៅ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ទំាងរាជរដ្ឋាភិបាល និងរដ្ឋសភានីតិកាលទី៧នេះ បានផ្តល់អាទិភាពលើការភ្ជាប់ទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា​ ទាំងក្នុងតំបន់​ និងអន្តរជាតិ ដើម្បីនាំមកនូវសេចក្តីសុខ និងការរីកចម្រើនជូនប្រទេសជាតិ​ និងសកលលោក។ សម្តេចប្រធានរដ្ឋសភា បានគាំទ្រជំនួបទ្វេភាគីរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយ​ ឯកឧត្តមប្រធានាធិបតីហ្វីលីពីន នៅប្រទេសអូស្រ្តាលី កាលពីពេលថ្មីៗ ក៏ដូចជាគាំទ្រដល់គណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ (JCBC) ដែលបានបង្កើតឡើងកាលពីឆ្នាំ២០០០ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវទូតហ្វីលីពីន ដែលបានជំរុញឱ្យមានជើងហោះហើរត្រង់កម្ពុជា​ និងហ្វីលីពីន និងការនាំអង្ករ និងផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ប្រទេសហ្វីលីពីនឱ្យបានកាន់តែច្រើនឡើង។ សម្តេចក៏បានអរគុណដល់រដ្ឋាភិបាលហ្វីលីពីន ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងផ្តល់ជំនួយសង្គមនានាដល់កម្ពុជា។

លោកជំទាវឯកអគ្គរដ្ឋទូតហ្វីលីពីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាទទួលជួបពិភាក្សាការងារនាឱកាសនេះ។ លោកជំទាវ ក៏បានសម្តែងនូវការអរគុណចំពោះរដ្ឋសភាកម្ពុជា ដែលបានបញ្ជូនគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣១ (APPF-31) ដែលជាការបង្ហាញនូវការគាំទ្រ និងពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងបណ្តាប្រទេសអាស៊ាន។ ជាមួយគ្នានេះដែរ លោកជំទាវបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ នៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរឹងមាំឡើង​ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ លោកជំទាវក៏បានជម្រាបសម្តេចប្រធានរដ្ឋសភា ពីកម្មវិធីមនុស្សធម៌ជាច្រើន ដែលប្រជាជនហ្វីលីពីន បានកំពុងអនុវត្តនៅកម្ពុជា ពិសេសនៅតាមសហគមន៍នានានៅតំបន់ជនបទ។ លោកជំទាវបានលើកឡើងដែរថា​ ប្រទេសហ្វីលីពីននឹងនៅតែបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា។

លោកជំទាវឯកអគ្គរដ្ឋទូត និងសម្តេចប្រធានរដ្ឋសភា ក៏បានគូសបញ្ជាក់នូវភាពសកម្ម និងការទទួលខុសត្រូវក្នុងវេទិកាអន្តរសភា ដែលសភាប្រទេសទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភាជាច្រើនមកហើយ មានដូចជា អន្តរ-សភាអាស៊ាន (AIPA) ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) និងសហភាពអន្តរសភា (IPU) សភាតំបន់អាស៊ី(APA) វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ជាដើម។
សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា ទំនាក់ទំនងសភា​ និងសភាមានសារៈសំខាន់ណាស់ ពីព្រោះសភាតំណាងឱ្យប្រជាជន ហើយទំនាក់ទំនងនេះនឹងលើកកម្ពស់ដល់ទំនាក់ទំនងប្រជាជន​ និងប្រជាជន ដែលជាស្នូលនាំដល់ការបង្កើនទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការលើវិស័យនានា ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ទេសចរណ៍ និងសុខាភិបាល ជាដើម​ ៕

អត្ថបទដែលជាប់ទាក់ទង