**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញអបអរសាទរការបញ្ចប់ «គម្រោងលុបបំបាត់ភាពពិការភ្នែក ដោយជំងឺភ្នែកឡើងបាយ នៅខេត្តព្រៃវែង»

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តម លាំង ជិនយីង (Leung Chun Ying) ប្រធានមូលនិធិ GX និងជាអនុប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាគណៈអធិតីភាពក្នុងពិធីអបអរសាទរការបញ្ចប់ «គម្រោងលុបបំបាត់ភាពពិការភ្នែក ដោយជំងឺភ្នែកឡើងបាយ នៅខេត្តព្រៃវែង» និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងមូលនិធិ GX និងក្រសួងសុខាភិបាលកម្ពុជា លើ«គម្រោងប្រយុទ្ធនឹងជំងឺគ្រុនឈាម នៅខេត្តកំពង់ស្ពឺ»។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ព្រមទាំងមានការចូលរួមពីគ្រូពេទ្យស្ម័គ្រចិត្តចិន និងថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ក្រសួងសុខាភិបាល រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ អ្នកជំងឺភ្នែកឡើងបាយដែលបានជាសះស្បើយ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។

ថ្លែងក្នុងកម្មវិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ច សហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងការយកចិត្តទុកដាក់ខ្ពស់របស់ស្ថាប័នទាំងពីរ លើការថែទាំ ពិនិត្យ ផ្តល់សេវាសុខភាពភ្នែក ការព្យាបាល និងការវះកាត់ជំងឺភ្នែកឡើងបាយ ជូនប្រជាពលរដ្ឋនៅខេត្តព្រៃវែង តាមរយៈការអនុវត្តគម្រោងចាប់តាំងពីខែធ្នូ ឆ្នាំ២០២២។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសមូលនិធិ GX និងក្រុមគ្រូពេទ្យភ្នែកចិន ដែលបានចូលរួមយ៉ាងសកម្ម និងផ្តល់ការគាំទ្រ ដោយរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញ និងលើកកម្ពស់វិស័យសុខាភិបាល និងសុខភាពរបស់ប្រជាជនកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែមលើចំណុចនេះថា “គម្រោងទាំងអស់នេះ គឺជាសក្ខីភាពបង្ហាញពីមិត្តភាពជាប្រពៃណី ទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងយូរអង្វែងរវាងកម្ពុជា និងចិន ដែលវិវត្តពីដៃគូយុទ្ធសាស្ត្រទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងត្រូវបានប្រសិទ្ធិនាមថា «មិត្តភាពដែកថែប» ព្រមទាំងការដាក់ចេញនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីកសាងសហគមន៍ ជោគវាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។” “ទំនាក់ទំនង និងកិច្ចសហប្រត្តិការទ្វេភាគីដ៏រឹងមាំនេះ ប្រាកដណាស់ កើតចេញពីទំនាក់ទំនងពោរពេញដោយទំនុកចិត្ត ការគោរពឱ្យតម្លៃ និងការបន្តគាំទ្រគ្នាទៅវិញទៅមក។” ឯកឧត្តម បានបន្ថែម។
រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំ និងចង្អុលបង្ហាញដោយផ្ទាល់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមុំទី៣ នៃបញ្ចកោណទី១ “ការអភិវឌ្ឍមូល ធនមនុស្ស” ផ្តោតលើ “ការលើកកម្ពស់សុខភាព និងសុខុមាលភាព” និងបានសង្កត់ធ្ងន់លើការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ក្នុងអាទិភាពទី១ នៃកម្មវិធីគោលនយោបាយ។ ការដាក់ចេញនូវគោលនយោបាយជា យុទ្ធសាស្ត្រទាំងអស់នេះ បានឆ្លុះបញ្ចាំងពីអាទិភាព និងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់បំផុត របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

ទន្ទឹមនឹងការសម្រេចបានសមិទ្ធផលនៅខេត្តកំពង់ចាម និងខេត្តព្រៃវែង ឯកឧត្តម បានគូសបញ្ជាក់ថា “យើងបានត្រៀមខ្លួនយ៉ាងហ្មត់ចត់ សម្រាប់ការអនុវត្តកិច្ចសហប្រតិបត្តិការថ្មី រវាងក្រសួងសុខាភិបាល និងមូលនិធិ GX លើការប្រយុទ្ធនឹងជំងឺគ្រុនឈាម ក្នុងខេត្តកំពង់ស្ពឺ ដែលនឹងត្រូវចុះហត្ថលេខា នាពេលបន្តិចទៀត។” លើសពីនេះក្នុងនាមឯកឧត្តម ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការថ្មី លើការប្រយុទ្ធនឹងជំងឺគ្រុនឈាម ក្នុងខេត្តកំពង់ស្ពឺ ដែលនឹងជួយដល់ជីវិតប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជឿជាក់យ៉ាងមុតមាំថា គម្រោងកិច្ចសហប្រតិបត្តិការនេះ នឹងរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់សុខភាពសាធារណៈ ក្នុងខេត្តកំពង់ស្ពឺ ទាំងមូល ដែលនឹងជួយឱ្យប្រជាពលរដ្ឋកំពង់ស្ពឺ មានសុខភាពកាន់តែល្អប្រសើរ។

សូមជម្រាបថា ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង លោកស្រីសាស្ត្រាចារ្យ Emily Chan Ying Yang នាយិកាប្រតិបត្តិនៃមូលនិធិ និងឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល ក្រោមសក្ខីភាពរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី, ឯកឧត្តមប្រធានមូលនិធិ GX ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង