**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

ការសិក្សាបង្ហាញថា ការបំពុលបរិយាកាសធ្វើឱ្យមនុស្ស ១៣៥ លាននាក់ស្លាប់មុនអាយុ នៅទូទាំងពិភពលោក

សិង្ហបុរី៖ សាកលវិទ្យាល័យសិង្ហបុរីបានរកឃើញថា ការបំពុលពីការបំភាយឧស្ម័នដែលបង្កើតដោយមនុស្ស និងប្រភពផ្សេងទៀត ដូចជាភ្លើងឆេះព្រៃត្រូវបានផ្សារភ្ជាប់ទៅនឹងការស្លាប់មុនអាយុប្រហែល១៣៥លាននាក់ នៅទូទាំងពិភពលោកចន្លោះឆ្នាំ១៩៨០ និង២០២០។

ការសិក្សានេះដឹកនាំដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Nanyang Technological (NTU) បានបង្ហាញថា បាតុភូតអាកាសធាតុដូចជា El Nino និងបាតុភូត Dipole (គំរូអាកាសធាតុប៉ះពាល់ដល់មហាសមុទ្ទឥណ្ឌា) បានបង្កើនឥទ្ធិពលនៃការបំពុលកាន់តែអាក្រក់ទៅៗ។ សារធាតុភាគល្អិត PM 2,5 មានគ្រោះថ្នាក់ដល់សុខភាពមនុស្សនៅពេលស្រូបចូលទៅក្នុងរាងកាយ ដោយសារទំហំតូចៗរបស់វា។ សារធាតុនេះ មានប្រភពមកពីការបំភាយយានយន្ត និងឧស្សាហកម្ម ក៏ដូចជាប្រភពធម្មជាតិដូចជាភ្លើងឆេះព្រៃ និងព្យុះធូលីផងដែរ។

សាកលវិទ្យាល័យបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ស្តីពីការសិក្សា ដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Environment International ថា បញ្ហាភាគល្អិត PM 2.5 ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការស្លាប់មុនអាយុប្រហែល១៣៥លាននាក់នៅទូទាំងពិភពលោកពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០២០។

ការសិក្សា បាន រក ឃើញ ថា មនុស្សបានស្លាប់តិចជាងអាយុជាមធ្យមនៃអាយុរំពឹងទុកពីជំងឺ ឬលក្ខខណ្ឌដែលអាចព្យាបាល ឬការពារបាន រួមទាំងជំងឺ Heatstroke ជំងឺបេះដូង និងសួត និងជំងឺមហារីក។ ការ សិក្សា នេះ ក៏បាន រក ឃើញ ថា លំនាំ អាកាសធាតុ បាន បណ្តាល ឱ្យ អត្រានៃការស្លាប់បាត់បង់ជីវិតកើន ឡើង១៤ភាគរយ។ យោង

តាមការសិក្សា ចំនួនអ្នកស្លាប់មុនអាយុដោយសារសារធាតុពុល PM 2.5 នៅអាស៊ី ស្ថិតនៅកំពូលតារាង ដោយមានមនុស្សស្លាប់ជាង៩៨លាននាក់ ភាគច្រើននៅក្នុងប្រទេសចិន និងឥណ្ឌា។ ប្រទេសប៉ាគីស្ថាន បង់ក្លាដែស ឥណ្ឌូណេស៊ី និងជប៉ុន ក៏មានចំនួននៃការស្លាប់មុនអាយុខ្ពស់ ដែលមានចាប់ពី២ទៅ៥លាននាក់។ ការសិក្សាបានប្រើប្រាស់ទិន្នន័យរយៈពេល៤០ឆ្នាំ ដើម្បីផ្តល់នូវទិដ្ឋភាពនៃផលប៉ះពាល់នៃភាគល្អិតលើសុខភាព។

ការរកឃើញនេះ បានគូសបញ្ជាក់ពីតម្រូវការក្នុងការយល់ដឹង និងកំណត់អំពីគំរូអាកាសធាតុ នៅពេលដោះស្រាយការបំពុលបរិយាកាស ដើម្បីការពារសុខភាពរបស់ប្រជាជនពិភពលោក។ អ្នកស្រាវជ្រាវមកពីហុងកុង អង់គ្លេស និងចិន ក៏បានចូលរួមនៅក្នុងការសិក្សានេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង