**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

កម្ពុជារកចំណូលបានជិត១ពាន់លានដុល្លារ ពីការនាំចេញស្រូវ និងអង្ករទៅកាន់ទីផ្សារក្រៅប្រទេស រយៈពេល៥ខែឆ្នាំនេះ

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ឱ្យដឹងថា កម្ពុជារកចំណូលបានជិត១ពាន់លានដុល្លារ ពីការនាំចេញស្រូវ និងអង្ករសរុប២,៧លានតោន ទៅកាន់ទីផ្សារក្រៅប្រទេស ក្នុងរយៈពេល៥ខែដំបូងឆ្នាំ២០២៤នេះ។

របាយការណ៍ដដែលបានឱ្យដឹងទៀតថា ការនាំចេញទាំងជាង២,៧លានតោន មានការនាំចេញស្រូវជាង២,៤លានតោន និងអង្ករចំនួនជាង៣០ម៉ឺនតោន។ ចំនួននេះធ្វើឱ្យកម្ពុជាប្រមូលចំណូលបានសរុបជិត១ពាន់លានដុល្លារ ដែលក្នុងនោះជាង២១៩លានដុល្លារ បានពីការនាំចេញអង្ករ និងជាង៧១០លានដុល្លារផ្សេងទៀត បានពីការនាំចេញស្រូវទៅកាន់ប្រទេសជិតខាង។ អង្ករកម្ពុជាជាង៣០ម៉ឺនតោន ដែលបាននាំចេញ ត្រូវបានក្រុមហ៊ុន៤៩ផ្សេងគ្នានាំចេញទៅកាន់៦៣ប្រទេស ឬគោលដៅ។ ក្នុងនោះមាន ២៦ប្រទេសនៅក្នុងទ្វីបអឺរ៉ុប ស្មើនឹងបរិមាណជាង១៣ម៉ឺនតោន គិតជាទឹកប្រាក់ជាង១០០លានដុល្លារអាម៉េរិក។ នាំចេញទៅកាន់២៧ប្រទេសនៅអាហ្រ្វិក មជ្ឈិមបូព៌ា ជាមួយនឹងបរិមាណជាង២ម៉ឺន៧ពាន់តោន គិតជាតិទឹកប្រាក់ជិត២៣លានដុល្លារ។

បន្ទាប់មកអង្ករកម្ពុជាចូលទៅក្នុងទីផ្សារចិន មានប្រមាណ៧ម៉ឺន៣ពាន់តោន គិតជាទឹកប្រាក់ជាង៤៦លានដុល្លារ។ អង្ករកម្ពុជាក៏ត្រូវបាននាំចេញទៅប្រទេសភូមិផងរបងជាមួយគ្នា និងក្នុងតំបន់អាស៊ានជារួមផងដែរ ពោលគឺបាននាំចេញ៦ម៉ឺន៥ពាន់តោន មានទឹកប្រាក់សរុបជាង៤៦លានដុល្លារ។ ក្នុងចំណោមប្រភេទអង្ករផ្សេងៗគ្នាជាច្រើន កម្ពុជាបាននាំចេញអង្ករក្រអូមច្រើនជាងគេដល់ទៅជាង៧០ភាគរយ បន្ទាប់មកអង្ករ-សគ្រាប់វែង មានជិត២៥ភាគរយ អង្ករចំហ៊ុយ២,៤ភាគរយ និងអង្ករសរីរាង្គ ១,៤ភាគេយ។ នេះបើតាមរបាយការណ៍ដដែលរបស់សហព័ន្ធស្រូវអង្ករ។

សូមជម្រាបថា កម្ពុជាកំពុងស្វែងរកទីផ្សារបន្ថែមទៀត សម្រាប់ការនាំចេញអង្ករកាន់តែច្រើនទៅកាន់សហរដ្ឋអាម៉េរិក ដោយកាលពីពេលថ្មីៗនេះ ភាគីកម្ពុជាទើបបានជួបជាមួយក្រុមហ៊ុន Otis McAllister ជាក្រុមហ៊ុនប្រមូលទិញ និងលក់អង្ករ និងគ្រាប់ធញ្ញជាតិនៅសហរដ្ឋអាម៉េរិក។

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បានលើកទឹកចិត្តដល់ក្រុមហ៊ុននាំចេញអង្ករធំៗចំនួន១៦ ដែលជាសមាជិកនៃសហព័ន្ធស្រូវអង្ករ ធ្វើការដោយផ្ទាល់ជាមួយក្រុមហ៊ុន Otis McAllister ដើម្បីឈានដល់កិច្ចព្រមព្រៀងនាំចេញអង្ករកម្ពុជាទៅកាន់សហរដ្ឋអាម៉េរិក ក្នុងពេលឆាប់ៗខាងមុខ។

ក្រុមហ៊ុនអាម៉េរិកខាងលើ ចាំបាច់ត្រូវត្រួតពិនិត្យស្ដង់ដារផលិតកម្មរបស់រោងម៉ាស៊ីនកិនស្រូវ កម្ពុជាជាមុនសិន មុននឹងយល់ព្រមទិញអង្ករកម្ពុជា សម្រាប់ទីផ្សារសហរដ្ឋអាម៉េរិក។

ទោះយ៉ាងណា លោកបានបដិសេធ មិន ទាន់ បញ្ចេញ ព័ត៌មាន ណា មួយ អំពី កិច្ច ព្រម ព្រៀងរវាងអាម៉េរិក នេះ នៅ ឡើយ ទេ ដោយអះអាងថា វា ជា បញ្ហា ផ្ទៃ ក្នុង របស់ ក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនអាម៉េរិកនៅឡើយ។ លោកគ្រាន់តែបង្ហើបថា មកទល់នឹងពេលនេះ មាន ក្រុមហ៊ុន ពីរ ដែល មាន លក្ខណៈ សម្បត្តិ តាម ស្ដង់ដារ ទីផ្សារ អាម៉េរិក ប៉ុន្តែលោក សុំ មិន បញ្ចេញ ឈ្មោះ ក្រុមហ៊ុនទេ។

គួរជម្រាបថា កម្ពុជា បាន នាំ អង្ករ ចេញ ទៅ អាម៉េរិក ក្នុង បរិមាណ ទាបប៉ុណ្ណោះ ចន្លោះ ពី២០០០ទៅ៣០០០តោន ក្នុង មួយ ឆ្នាំ ប៉ុន្តែ ប្រសិន បើ ក្រុមហ៊ុន Otis McAllister យល់ព្រម ទិញ អង្ករ កម្ពុជា វា នឹង កើន ឡើងពី៥០០០ទៅ២ម៉ឺន តោន ក្នុង មួយ ឆ្នាំ។ សូមបញ្ជាក់ថា បរិមាណ២ម៉ឺនតោននេះ ជាចំនួនដែលកម្ពុជាអាចផ្គត់ផ្គង់បាន៕

អត្ថបទដែលជាប់ទាក់ទង