**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ

អ្នកនាំពាក្យក្រសួងការងារ​ បង្ហាញ​យន្តការសំខាន់ៗ ៨ចំណុច ក្នុងកិច្ចគាំពារពលករទេសន្តរប្រវេសន៍កម្ពុជា

ភ្នំពេញ៖ ឯកឧត្ដម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះដោយបានបង្ហាញយន្តការ ៨ចំនុចក្នុងកិច្ចគាំពារពលករទេសន្តរប្រវេសន៍កម្ពុជា។

យន្តការ​ទាំង​៨ចំណុច​នោះរួម​មាន​៖
ទី១. រាជរដ្ឋាភិបាលបាន និងកំពុងបន្តចុះអនុស្សារណៈយោគយល់គ្នាជាមួយប្រទេសទទួលពលករដើម្បីធានាការទទួលខុសត្រូវ និងកិច្ចការពារសិទ្ធិពលករធ្វើការនៅក្រៅប្រទេស។

ទី២. កិច្ចការមុនពេលចេញដំណើររបស់ពលករគឺ ការភ្ជាប់ប្រព័ន្ធទិន្នន័យតាមអនឡាញ(Online) ដោយដាក់ឱ្យដំណើរការលិខិតបញ្ជាក់តម្រូវការកម្លាំងពលកម្ម និងបញ្ជីឈ្មោះពលករ ក្នុងគោលបំណងកាត់បន្ថយរយៈពេលដំណើរការការងារឱ្យកាន់តែខ្លី។ ទន្ទឹមនេះ ធ្វើការបណ្តុះបណ្តាលពលករអំពីបែបបទរស់នៅ វប្បធ៌ម ប្រពៃណី សិទ្ធិ និងច្បាប់នៃប្រទេសទទួលពលករ។

ទី៣ .ជំរុញឱ្យមានចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករធ្វើការនៅក្រៅប្រទេស និងពេលត្រឡប់មកវិញ ដើម្បីពលកររក្សាបានរបបសន្តិសុខសង្គម។

ទី៤ .បន្តណែនាំទីភ្នាក់ងារជ្រើសរើសពលករឯកជនឱ្យបំពេញបែបបទសហគ្រាស និងមានការទទួលខុសត្រូវចំពោះពលករ។ ចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះក្រុមហ៊ុនជ្រើសរើសពលករដែលបំពានច្បាប់ និងរំលោភសិទ្ធិពលករ។

ទី៥.ផ្តល់កិច្ចការពារ និងជំនួយផ្នែកច្បាប់ដល់ពលករតាមរយៈស្ថានឯកអគ្គរាជទូត ស្ថានកុងស៊ុល និងអនុព័ន្ធការងារកម្ពុជាក្នុងករណីមានបញ្ហាកើតឡើងចំពោះពលករ។ ពលករអាចទំនាក់ទំនងតាមរយៈ លេខទាក់ទងបន្ទាន់ (Hotline) ១២៩៧ ឬ ១២៨៦, ក្រុមតេលេក្រាម«សម្រាប់ពលករទេសន្តរប្រវេសន៍, នាយកដ្ឋានមុខរបរ និងហត្ថពលកម្ម ឬទូរស័ព្ទលេខ ០១១ ៨៩៨ ៩១២ ឬ ០៩៧ ៩២០ ២០២៣ ឬ ០៨៧ ២១៥ ២១៥ ឬ ០៨៩ ៩៥៧ ៧៨៩, មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត។

ទី៦.សហការជាមួយភាគីពាក់ព័ន្ធក្នុងការផ្លាស់ប្តូរព័ត៌មាន និងគាំទ្រដល់ពលករ។

ទី៧.បន្តផ្តល់ការអប់រំណែនាំពលករអំពីអត្ថប្រយោជន៍ និងការចេញទៅធ្វើការនៅក្រៅប្រទេសស្របច្បាប់ ចៀសវាងការទៅធ្វើការក្រៅប្រទេសដោយខុសច្បាប់។

និងទី៨.ផ្តល់ការបណ្តុះបណ្តាលជំនាញ និងស្វែងរកការងារជូនពលករពេលត្រឡប់មកមាតុប្រទេសវិញ។

តាមការបញ្ជាក់បន្ថែមរបស់ឯកឧត្ដម​ កក្តា អ៊ន ការដាក់ចេញនូវវិធានការទាំងនេះគឺដើម្បីលើកកម្ពស់សិទ្ធិ និងកិច្ចគាំពារពលករខ្មែរដែលធ្វើការនៅក្រៅប្រទេស។ បច្ចុប្បន្នកម្ពុជា មានពលករជាង ១,៣ លាននាក់ ធ្វើការនៅតាមប្រទេសដូចជា ថៃ  ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី សិង្ហបុរី តំបន់រដ្ឋបាលពិសេសហុងកុង និងប្រទេសអារ៉ាប៊ីសាអូឌីត។ ពលករទេសន្តរប្រវេសន៍ បានផ្ញើរថវិកាមកក្រុមគ្រួសារប្រមាណជិត៣ពាន់លានដុល្លារអាមេរិករៀងរាល់ឆ្នាំ ដែលថវិកាទាំងនេះបានជួយលើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង