**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

អេហ្ស៉ីប ទាមទារឱ្យអ៉ីស្រាអែលដកទ័ពចេញពីច្រកចេញ-ចូលទីក្រុង Rafah ដើម្បីដំណើរការសកម្មភាពនានាឡើងវិញ

គែរ៖ កិច្ចប្រជុំរវាងក្រុមមន្រ្តីអាមេរិក អ៉ីស្រាអែល និងអេហ្ស៉ីបនៅក្នុងរដ្ឋធានីគែរ បានបញ្ចប់ទៅកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដោយអេហ្ស៉ីបបានទាមទារឱ្យ អ៉ីស្រាអែលត្រូវតែ​ដក​កងទ័ព​ចេញ​ពី​ផ្លូវចេញ-ចូល​ទីក្រុង Rafah ដើម្បី​ឱ្យខ្លួនអាច​ដំណើរការ​ច្រកឆ្លងកាត់នេះឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤។

សន្តិសុខអេហ្ស៉ីពីររូប បាននិយាយថា កិច្ចប្រជុំនោះមានភាពវិជ្ជមាន ទោះបីជាគ្មានកិច្ចព្រមព្រៀងស្តីពីការបើកច្រកឆ្លងកាត់ឡើងវិញក្តី។

គណៈប្រតិភូអេហ្ស៉ីប បាននិយាយ នៅឯកិច្ចប្រជុំថាខ្លួននឹង​បើក​ចំហ​ដល់​ក្រុមអ្នក​ឃ្លាំ​មើល​អឺរ៉ុប​នៅ​ព្រំដែន​ ដើម្បី​ត្រួត​ពិនិត្យលើ​ប្រតិបត្តិការ​របស់​ខ្លួន ដែលប្រតិបត្តិការដោយ​​អាជ្ញាធរ​ប៉ាឡេស្ទីន ប្រសិន​បើ​អាជ្ញាធរ​ប៉ាឡេស្ទីន​ព្រម​ព្រៀងបន្ត​ការងារឡើងវិញ។ ដោយឡែក មន្ត្រី​អ៉ីស្រាអែល និងសហរដ្ឋ​អាមេរិក​​បានបញ្ជាក់ថា ពួក​គេ​នឹង​ធ្វើ​ការ​ឱ្យបានឆាប់​ ដើម្បី​លុប​បំបាត់​ឧបសគ្គ​នៃ​ប្រតិបត្តិការ​ឆ្លង​កាត់ទីក្រុង Rafah។

គួរបញ្ជាក់ថា ភាពតានតឹងរវាងអ៉ីស្រាអែល និងអេហ្ស៉ីបកាន់តែកើនឡើង ជុំវិញការចូលគ្រប់គ្រងរបស់ទាហានអ៉ីស្រាអែល នៅឯច្រកភាគខាងត្បូងនៃតំបន់ហ្កាហ្សាមួយនេះ។ ស្របពេលដែលអេហ្ស៉ីប បានសម្របសម្រួលឱ្យយកជំនួយចូលតាមច្រក Kerem Shalom កាលពីសប្តាហ៍មុន ការបើកដំណើរការច្រក Rafah ឡើងវិញគឺពិតជា មានសារៈសំខាន់ណាស់ និងចំពេលភ្នាក់ងារមនុស្សធម៌ កំពុងព្រមានអំពីគ្រោះទុរ្ភិក្សនៅទីនោះ៕

អត្ថបទដែលជាប់ទាក់ទង