**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន

ពលការិនីមកពីអារ៉ាប៊ីសាអូឌីតសប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ និងមើលថែតាំងពីនៅអារ៉ាប៊ីសាអូឌីត រហូតមកដល់ស្រុកខ្មែរ

ភ្នំពេញ៖ បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមពលការិនីខ្មែរមកពីប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយ និងអរគុណរាជរដ្ឋាភិបាលចំពោះការយកចិត្តទុកដាក់ និងមើលថែតាំងពីនៅអារ៉ាប៊ីសាអូឌីតរហូតមកដល់ប្រទេសកម្ពុជា ជាពិសេសបានជួបឪពុកម្ដាយ បងប្អូន និងសាច់ញាតិរបស់ពួកគាត់។ ការមកដល់របស់ពលការិនីខ្មែរទាំង ៥នាក់នេះ មិនខុសពីពលការិនីមុនៗឡើយ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀត។

ពលការិនី ឌឿន ភាព ដែលជាពលការិនីខ្មែរធ្វើការក្រុមហ៊ុន BAB នៅប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញពីការសប្បាយចិត្តជាខ្លាំងដែលបានមកដល់ស្រុកកំណើតវិញ ហើយក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកកម្ពុជាដែលបានដុតដៃដុតជើង ដើម្បីជួយឲ្យពួកគាត់បានវិលត្រឡប់មកស្រុកខ្មែរវិញដោយសុវត្ថិភាព។ ពលការិនីដដែលបញ្ជាក់ថា៖«អារម្មណ៍ខ្ញុំរំភើបសប្បាយរីករាយដែលបានមកដល់ប្រទេសកម្ពុជាយើងវិញ។ និយាយរួមតាំងពីព្រលានប្រទេសអារ៉ាប់ រហូតដល់ព្រលានថៃ ព្រលានខ្មែរ គឺគាត់យកចិត្តទុកដាក់មែនទែន»។

ចំណែក ពលការិនី ចំរើន ស្រីស ដែលជាពលការិនីម្នាក់ទៀត បានរៀបរាប់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានជួយជ្រោមជ្រែងពលការិនីតាំងពីនៅប្រទេសអារ៉ាប៊ីសាអូឌីត រហូតមកដល់កម្ពុជា តាំងពីកន្លែងស្នាក់នៅ និងការហូបចុក ជាដើម។ ពលការិនីរូបនេះក៏បានអរគុណដល់រាជរដ្ឋាភិបាលយ៉ាងខ្លាំង ដោយពលការិនីបញ្ជាក់ថា៖«មានអារម្មណ៍ថាសប្បាយចិត្ត នៅពេលខ្ញុំមកដល់ឃើញជាក់ស្ដែងខ្ញុំអួលដើមករ ពួកគាត់ទទួលរាក់ទាក់ខ្ញុំមែនទែន»។

ដោយឡែក ពលការិនី វេន ចន្ធី និងពលការិនី យ៉េ ធឿន ក៏មិនខុសគ្នាប៉ុន្មានពីពលការិនីខាងលើដែរ ដោយបានបង្ហាញអារម្មណ៍សប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធបានជួយសម្របសម្រួលឲ្យពួកគាត់មកខ្មែរវិញ ពិសេសស្ថានទូតខ្មែរ និងក្រសួងការងារ មានការយកចិត្តខ្លាំងចំពោះក្រុមពលការិនី តាំងពីនៅប្រទេសអារ៉ាប៊ីសាអូឌីត រហូតបានមកដល់ប្រទេសកម្ពុជា។ «ខ្ញុំសប្បាយចិត្តខ្លាំងមែនទែន គ្មានអ្វីប្រៀបបានទេ ខ្ញុំអរគុណខ្លាំងមែនទែន»។ នេះជាសម្ដីរបស់ពលការិនីទាំងពីរ។

សូមបញ្ជាក់ថា បន្ទាប់ពីសម្របសម្រួលពលការិនីចំនួន ៥នាក់ ឲ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតែបន្តសហការយ៉ាងសកម្មជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធក្នុងការសម្របសម្រួលជូនពលការិនីផ្សេងទៀតឱ្យបានវិលត្រឡប់មកមាតុប្រទេសវិញនៅពេលឆាប់ៗ ជាបន្តបន្ទាប់ ៕

អត្ថបទដែលជាប់ទាក់ទង