**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

សម្តេចតេជោ៖ យើងត្រូវតែប្រឹងពង្រឹងឯករាជ្យភាព ផ្នែកសេដ្ឋកិច្ច និងនយោបាយ តែជាប្រទេសក្រីក្រពិតជាលំបាកណាស់ ដូច្នេះអ្វីដែលអាចធ្វើបានធ្វើចុះ ដើម្បីឯករាជ្យភាព

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងឲ្យដឹងថា យើងត្រូវតែប្រឹងប្រែងពង្រឹងឯករាជ្យភាពទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ព្រមទាំងគ្រប់ផ្នែកផ្សេងទៀត ប៉ុន្ដែជាការពិតវាពិតជាលំបាកណាស់ ក្នុងស្ថានភាពជាប្រទេសក្រីក្រ ដូច្នេះអ្វីដែលអាចធ្វើបានគឺត្រូវតែធ្វើ ដើម្បីឯករាជ្យភាពរបស់ប្រទេស។

ក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធព្រែកជីក ហ្វូណនតេជោ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា «ខ្ញុំផ្ដាំហើយផ្ដាំទៀតថា ខិតខំពង្រឹងខ្លួនឡើង ឲ្យមានឯករាជ្យភាពទាំងនយោបាយ និងសេដ្ឋកិច្ច ព្រមទាំងគ្រប់ផ្នែក ប៉ុន្ដែវាលំបាកធ្វើណាស់ ក្នុងស្ថានភាពនៃប្រទេសក្រីក្រ ប៉ុន្ដែអ្វីដែលយើងអាចធ្វើបានធ្វើចុះ ដើម្បីឯករាជ្យភាពរបស់ប្រទេស»។

សម្ដេចតេជោបន្ដថា «បើសួរត្រឡប់មកវិញថា ឥឡូវនេះមិនឯករាជ្យទេឬ? ចម្លើយគឺឯករាជ្យ ប៉ុន្ដែវាត្រូវពឹងគេ ឯករាជ្យពឹងទៅលើគេនេះហើយដែលលំបាក ខ្ញុំតែងតែនិយាយថា អុកស៊ីសែនដែលត្រូវបានគេយកមកដាក់ គេចង់ឲ្យក៏ឲ្យ គេមិនចង់ឲ្យក៏ផ្ដាច់។ ប្រទេសកម្ពុជាទទួលបានឯករាជ្យក្នុងឆ្នាំ១៩៥៣ បោះឆ្នោតក្នុងឆ្នាំ១៩៥៥ រហូតដល់ឆ្នាំ១៩៧០ ក្នុងរយៈពេល១៦ឆ្នាំ តើពេលនោះកម្ពុជាយើងមានអ្វីខ្លះ លទ្ធភាពធ្វើបានប៉ុណ្ណឹង ក្នុងជំនាន់សម្ដេចឪរបស់យើង លទ្ធផលប៉ុណ្ណឹងគឺច្រើនណាស់ទៅហើយ ដែលទុកឲ្យកូនចៅជំនាន់ក្រោយបានទទួលផល ពីសន្ដិភាពតែខ្វះស្ថេរភាព»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា «ម្ដេចបានខ្ញុំនិយាយថា សន្ដិភាពខ្វះស្ថេរភាពនេះ គឺក្នុងជំនាន់ព្រះករុណាបិតា​ សង្គមរាស្រ្ដនិយម ដោយសារតែមានពួកក្រហម, ពួកខៀវ, ពួកស ធ្វើបាបព្រះអង្គរដែរ ងាកទៅមើលខ្មែរក្រហមនៅពេញព្រៃ, ពួកខ្មែរខៀវនៅតាមព្រំដែនជាមួយថៃ ចំណែកពួកខ្មែរស នៅតាមព្រំដែនជាមួយវៀតណាម នេះនៅខាងក្នុងប្រទេស ក្រៅពីនោះក៏មានការទម្លាក់គ្រាប់បែកដោយអាមេរិក និងវៀតណាមខាងត្បូងតាមព្រំដែន នោះហើយដែលហៅថា សន្ដិភាព តែខ្វះស្ថេរភាព»។
សម្ដេចតេជោបានថ្លែងបញ្ជាក់ថា បន្ទាប់ទៅកម្ពុជាបានធ្លាក់ចូលក្នុងសង្គ្រាមក្នុងឆ្នាំ១៩៧០-១៩៧៥ ក្រោយរដ្ឋប្រហារ បន្ទាប់មកយើងធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ទម្រាំរើបំរាស់រួចពីរបបប្រល័យពូជសាសន៍ប៉ុលពត ត្រូវប្រើពេលប៉ុន្មានទៀត ដូច្នេះសូមមើលរូបភាពពីអតីតកាលឆ្នាំ១៩៧៩ តើយើងមានអ្វីខ្លះ? តើក្នុងស្ថានភាពពេលនោះ យើងត្រូវជីកព្រែក ឬត្រូវរកបាយឲ្យប្រជាជនទទួលទានសិន?។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ដថា ពេលនោះមិនដូចពេលបច្ចុប្បន្នឡើយ ពេលនោះគ្រាន់តែបញ្ហាផ្លូវជាតិ យើងមានត្រឹមតែ៧ម៉ែត្រប៉ុណ្ណោះ ដែល៧ម៉ែត្រនេះគឺធំជាងគេ ដោយបានប្រឹងប្រែងជួសជុលថែទាំផ្លូវ៧ម៉ែត្រនោះ ដើម្បីដើរបន្ដដំណើរទៅមុខ ប៉ុន្ដែពេលនេះ៧ម៉ែត្រគឺទៅលែងរួចហើយ នៅទីក្រុងភ្នំពេញមានស្ពានអាកាស, ផ្លូវថ្នល់ខ្វាតខ្វែងនៅស្ទះចរាចរណ៍។

សម្ដេចតេជោ លើកឡើងថា ស្ថានភាពមិនដូចគ្នាទេ ពីមុនមិនមានលទ្ធភាពធ្វើឡើយ ដូច្នេះសូមស្គាល់ពីប្រវត្តិរបស់ខ្លួនឯង អ្នកនិយាយខ្លះក៏ធ្លាប់រស់នៅក្នុងរបបប៉ុលពតដែលម្ដេចបានមិនស្គាល់រឿង អ្នកភ្លេចប្រវត្តិសាស្រ្ដ ភ្លេចកំណើតដើមខ្លួនឯងនេះ មិនខុសពីមេអំបៅនោះឡើយ ដែលខ្លួនកើតចេញពីដង្កូវ តែទីបំផុតទៅខ្ពើមរអើមសត្វដង្កូវទៅវិញ៕

អត្ថបទដែលជាប់ទាក់ទង