**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

ប្រឡាយមេទុកស្រូវ នាំទឹកពីកសិណហ្លួងព្រះស្តេចកន ដើម្បីស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង

ភ្នំពេញ៖ ប្រឡាយមេទុកស្រូវស្ថិតនៅក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង មានចម្ងាយ ១៥៥គីឡូម៉ែត្រប៉ែកខាងជើងឆៀងខាងកើតរាជធានីភ្នំពេញ។ ប្រឡាយមេនេះកសាងតាំងពីសម័យប៉ុលពត បានទទួលទឹកពីប្រភពផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងពីកសិណហ្លួងព្រះស្តេចកន ដើម្បីធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលក្នុងស្រុកកញ្ជ្រៀច និងស្រុកកំចាយមារ ខេត្តព្រៃវែង។

ប្រឡាយមេទុកស្រូវបានជួបនូវស្ថានភាពគោករាក់ កកកំណកល្បាប់ស្ទើរតែទាំងស្រុង មិនអាចដំណើរការស្រោចស្រពបានតាមតម្រូវការនៅលើផ្ទៃដីបង្កបង្កើនផលកសិកម្មដែលមានស្រាប់ ជាហេតុបណ្តាលឱ្យប្រជាពលរដ្ឋក្នុងតំបន់ជួបញ្ហាខ្វះទឹកសម្រាប់ប្រើប្រាស់ក្នុងការងារបង្កបង្កើនផលកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃ។

ក្នុងគោលបំណងដើម្បីជួយដោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋ នាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យ និងធ្វើការសិក្សាប្រមូលទិន្នន័យចងក្រងឯកសារគម្រោងទៅតាមលក្ខណៈបច្ចេកទេស ក្នុងការស្តារប្រឡាយមេទុកស្រូវឡើងវិញ។

នៅឆ្នាំ២០២៣ ការងារស្តារប្រឡាយមេទុកស្រូវត្រូវបានអនុវត្តនៅជំហានទី១ ប្រវែង ៧៥០០ម៉ែត្រ ស្ថិតក្នុងឃុំគោកគង់ខាងកើត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ជាបន្ត នៅក្នុងឆ្នាំ២០២៤ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តគម្រោងស្តារប្រឡាយមេទុកស្រូវជំហានទី២ ប្រវែង ៧៥០០ម៉ែត្រ បន្ថែមទៀត ក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

បើតាមលោក ម៉េង វាសនា ប្រធានគ្រប់គ្រងការដ្ឋានស្តារប្រឡាយមេទុកស្រូវជំហានទី២ បានឱ្យដឹងថា ការងារសំខាន់ៗរួមមាន៖ ទី១)ស្តារប្រឡាយមេទុកស្រូវប្រវែង ៧៥០០ម៉ែត្រ ទី២)សាងសង់សំណង់លូយកទឹកលើភ្លឺប្រឡាយមេចំនួន ៦កន្លែង ទី៣)សាងសង់សំណង់លូដោះទឹកលើភ្លឺប្រឡាយមេចំនួន ៦កន្លែង ទី៤)សាងសង់សំណង់ស្ទាក់ទឹកលើប្រឡាយមេ(ទ្វារ២)ចំនួន ៣កន្លែង និងទី៥)សាងសង់សំណង់លូចម្លងលើប្រឡាយមេចំនួន ២កន្លែង។

លោកប្រធានគ្រប់គ្រងការដ្ឋានបានបន្តឱ្យដឹងថា ការងារស្តារប្រឡាយមេទុកស្រូវបានចាប់ផ្តើមតាំងពីខែមករា ឆ្នាំ២០២៤ គិតមកដល់ពេលនេះ វឌ្ឍនភាពការងារគម្រោងស្តារប្រឡាយមេទុកស្រូវជំហានទី២ និងការសាងសង់សំណង់សិល្បការ្យ សម្រេចបានប្រមាណ ៦៥% ហើយការងារនេះគ្រោងនឹងបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងតំបន់បានសម្តែងការសាទរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រុមការងារអនុវត្តគម្រោងនៃនាយកដ្ឋានវិស្វកម្ម ចំពោះការស្តារប្រឡាយមេទុកស្រូវ ដែលជាសមិទ្ធផលថ្មីប្រកបដោយសក្តានុពលបន្ថែមទៀតនៅក្នុងភូមិសាស្ត្រឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

ក្រោយពីការស្តារប្រឡាយមេទុកស្រូវជំហានទី២ និងសាងសង់សំណង់សិល្បការ្យបានរួចរាល់តាមលក្ខណៈបច្ចេកទេស ប្រជាពលរដ្ឋក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ប្រមាណ ១០០៩គ្រួសារ នឹងទទួលបានប្រឡាយមេនាំទឹកមកស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ស្រូវវស្សាចំនួន ៦៧៦ហិកតា ស្រូវប្រាំងចំនួន ៣៨០ហិកតា និងដំណាំរួមផ្សំចំនួន ១០ហិកតា។

ទន្ទឹមនឹងនេះ ភ្លឺប្រឡាយមេនឹងដើរតួជាផ្លូវគមនាគមន៍ដ៏មានសក្តានុពលសម្រាប់ដឹកជញ្ជូនកសិផល និងការធ្វើចរាចរណ៍ក្នុងមូលដ្ឋាន ព្រមទាំងចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុដូចជាគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ និងការពារធនធានធម្មជាតិដែលមាននៅក្នុងមូលដ្ឋាន ៕

អត្ថបទដែលជាប់ទាក់ទង