**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការធ្វើតេស្តរកសារធាតុញៀននៅក្នុងក្របខណ្ឌមន្ត្រីរាជការក្រសួងព័ត៌មាន គ្មាននរណាម្នាក់ត្រូវបានរកឃើញថាមានសារធាតុញៀននោះទេ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ការធ្វើតេស្ត រកសារធាតុញៀននៅក្នុងក្របខណ្ឌមន្ត្រីរាជការនៃក្រសួងព័ត៌មាន បានបិទបញ្ចប់ហើយកាលពីម្សិលមិញ ដែលក្រសួងព័ត៌មានបានអនុវត្ត កាលពីថ្ងៃទី៧ និងទី៨ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មានផ្ទាល់ ដោយបានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ជាលទ្ធផល ក្នុងចំណោម ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទីប្រឹក្សា មន្ត្រីជាប់កិច្ចសន្យា នៃក្រសួងព័ត៌មានចំនួន ១,៧៣១ រូបដែលបានអញ្ជើញមកធ្វើតេស្តរកសារធាតុញៀនក្នុងក្របខណ្ឌនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺគ្មាននរណាម្នាក់ត្រូវបានរកឃើញថាមានសារធាតុញៀនទេ ហើយគ្មាននរណាម្នាក់ត្រូវបានបណ្តេញចេញពីក្របខណ្ឌដោយសារតែមានសារធាតុញៀន និងពាក់ព័ន្ធនឹងគ្រឿងញៀនឡើយ។

ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍គូសបញ្ជាក់ថា នេះជាការចូលរួមក្នុងការបំពេញកាតព្វកិច្ចនេះប្រកបដោយជោគជ័យ ក៏ដូចជាសម្រាប់ជាគំរូដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពដទៃទៀត ផងដែរ ដែលកិច្ចការសំខាន់រួមចំណែកក្នុងយុទ្ធនាការដើម្បីសម្រេចឱ្យបាននូវការប្តេជ្ញាចិត្ត«កម្ពុជាជាប្រទេសគ្មាន គ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន» ! ជាពិសេសគឺក្នុងក្របខណ្ឌនៃការអនុវត្តបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា លេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

យោងតាមរបាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនគិតត្រឹមថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នេះ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានអនុវត្តតាមបទបញ្ជាលេខ០១ បប   ដោយបានធ្វើតេស្តរហ័ស រកសារធាតុញៀន ក្នុងទឹកមូត្រ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា សរុបបាន ចំនួន ៨០,០៥៩ រូប ក្នុងនោះ អ្នកធ្វើតេស្តចំនួន ៧៩,៩៦៧ នាក់ បានទទួលលទ្ធផលអវិជ្ជមាន។ ចំណែកឯអ្នកត្រូវបានរកឃើញមានផ្ទុកសារធាតុញៀននោះគឺមានចំនួន៩២នាក់ ដែលត្រូវទទួលការអនុវត្តបទបញ្ជាម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល គឺមានន័យថាត្រូវទទួលវិធានការបណ្តេញចេញពីក្របខ័ណ្ឌ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍កាលពីពេលថ្មីៗកន្លងទៅនេះថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបន្តអនុវត្តបទបញ្ជា ០១ បប ប្រកបដោយប្រសិទ្ធិភាព ដោយធ្វើការកៀគរជំនួយ ដើម្បីទទួលបានឧបករណ៍ធ្វើតេស្តបន្ថែម។  ក្នុងនោះដែរគឺ សហការជាមួយក្រសួងសុខាភិបាល បង្កើតក្រុមការងារចំពោះកិច្ចមួយឡើង សម្រាប់ធ្វើតេស្តបញ្ជាក់ឡើងវិញ ក្នុងករណីមានការតវ៉ាពីមន្ត្រីលើលទ្ធផលតេស្ត, បើកវគ្គបណ្តុះបណ្តាលដល់គ្រូបង្គោលតាមស្ថាប័ន អង្គភាព, ណែនាំដល់សាមីក្រសួង-ស្ថាប័ន ដែលបានបណ្តេញមន្ត្រីវិជ្ជមានសារធាតុញៀនចេញ ឱ្យបញ្ជូនពួកគាត់ទៅទទួលការព្យាបាល និងស្តារនីតិសម្បទា៕

អត្ថបទដែលជាប់ទាក់ទង