**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ

លោក ទូច សុខៈ ៖ គម្រោងព្រែកជីកហ្វូណន ជាសិទ្ធិអត្តនោម័តរបស់កម្ពុជា ក្នុងនាមរដ្ឋអធិបតេយ្យ

ភ្នំពេញ៖ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានបញ្ជាក់ថា ក្នុងក្របខណ្ឌអ្នកនាំពាក្យក្រសួងមហាផ្ទៃ និងខ្លួនខ្ញុំផ្ទាល់ សូមប្រកាសជាឱឡារិក គាំទ្រយ៉ាងពេញទំហឹងគម្រោង«ព្រែកជីកហ្វូណនតេជោ» ដែលជាមរតកនៃការសម្រេចចិត្តដើម្បីបុព្វហេតុជាតិដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដែលបានកំពុងបន្តអនុវត្តយ៉ាងសកម្មក្លៀវក្លាដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់និងទស្សនវិស័យជឿនលឿនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

«ព្រែកជីកហ្វូណនតេជោ ត្រូវតែដំណើរការដោយសិទ្ធិអត្តនោម័តរបស់កម្ពុជា ក្នុងនាមជារដ្ឋអធិបតេយ្យ ស្របច្បាប់អន្តរជាតិ និងជាសមាជិកអង្គការសហប្រជាជាតិ»។

ក្រោមបូរណភាពដែនដីកម្ពុជា យើងមើលឃើញថា គម្រោងដ៏មហិមានេះ មានគោលដៅបម្រើឱ្យវិស័យសេដ្ឋកិច្ចនិងសង្គមសុទ្ធសាធ ជាពិសេសសម្រួលការដឹកជញ្ជូនតាមផ្លូវទឹកក្នុងវិស័យពាណិជ្ជកម្ម ពីកម្ពុជាឆ្ពោះទៅនិងមកពីបណ្ដាប្រទេសនានាលើពិភពលោកតាមរយៈផ្លូវសមុទ្រ។ ដូច្នេះ ការទាញភ្ជាប់ជាអត្តនោម័តរបស់អ្នកនយោបាយក្បត់ជាតិ បំផ្លាញផលប្រយោជន៍ប្រជាជន ក៏ដូចជាជនបរទេសទាំងឡាយ ដែលថា «ព្រែកជីកហ្វូណាតេជោ» មានការគម្រាមកំហែងដល់អធិបតេយ្យជាតិ និងសន្តិសុខតំបន់ គឺជាការបង្ហាញយ៉ាងច្បាស់ក្រឡែតនូវចរិតចោរម្សៀតគ្មានថ្ងៃកែរបស់ក្រុមជ្រុលនិយម និងជាចេតនាទុច្ចរិតប៉ុនប៉ងរារាំងម្ដងហើយម្ដងទៀតរបស់បរទេសមួយចំនួនដែលមិនចង់ឃើញភាពរុងរឿងក្រោមម្លប់សន្តិភាពរបស់កម្ពុជា។

ក្នុងឋានៈជាក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ និងក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំសូមចូលរួមបរិច្ចាគប្រាក់ខែចំនួន៣ខែ ប្រសិនរាជរដ្ឋាភិបាលបង្កើតមូលនិធិ។ ទន្ទឹមនេះ ខ្ញុំសូមប្រកាសអំពាវនាវដល់បងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស សូមចូលរួមឱ្យបានសកម្មផុលផុស គាំទ្រគម្រោង «ព្រែកជីកហ្វូណនតេជោ» ឱ្យទៅជា «ចលនាជាតិដ៏រស់រវើក» ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីឈានទៅសម្រេចឱ្យបានជោគជ័យនូវ យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាពិសេសក្ដីសង្ឃឹមប្រកបដោយការជឿជាក់ក្នុងការប្រែក្លាយកម្ពុជាឱ្យឈានឡើងទៅជា ប្រទេស មាន ប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០៕

អត្ថបទដែលជាប់ទាក់ទង