**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា៖ រយៈពេលជាង ២០ឆ្នាំកន្លងមកនេះ អង្គភាពដែលបានចាត់តាំងចុះមូលដ្ឋាន ស្រុកបវេលមិនមានការប្រែប្រួលឡើយ**ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យការងារជួសជុលប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកតាសាល និងការងារថែទាំប្រឡាយមេរលាំងជ្រៃខាងជើង ក្នុងខេត្តកំពង់ស្ពឺ**កម្ពុជាពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកាណាដា**ឯកឧត្តម ឈាង រ៉ា ថ្លែងអំណរគុណអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដែលបានសម្របសម្រួល និងជំនួយជាបច្ចេកទេសក្នុងការត្រៀមចូលរួម មហាសន្និបាតសុខភាពពិភពលោក លើកទី៧៧**រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរ យានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្នក្នុងអំឡុងពេលប្រារព្ធមីទ្ទីង បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ នីតិកាលទី៤**ឯកឧត្តម នេត្រ ភក្ត្រា៖ បន្ទប់សុខភាពមន្ត្រីជាផ្នែកមួយក្នុងក្របខណ្ឌនៃការផ្តល់ការគាំពារដល់មន្ត្រីនៃក្រសួងព័ត៌មានក្នុងការថែទាំសុខភាព**លោកជំទាវ គឹម សេដ្ឋានី ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ស្តីពីការកសាងភាពធន់អាកាសធាតុ ចាប់ផ្តើមពីការអប់រំកុមារតូច ដើម្បីអនាគតប្រកបដោយចីរភាព**រដ្ឋមន្ត្រីក្រសួងផែនការ ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងសម្រាប់អនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០**ឯកឧត្តម គី តិច ប្រកាសលេខទូរសព្ទ័ឱ្យពលរដ្ឋរងគ្រោះពាក់ពន្ធ័នឹងក្រុមហ៊ុន លោកស្រី ឡេង ចាន់ណា ដើម្បីទទួលបានការការពារសិទ្ធិ និងតំណាង ពីមេធាវីរាជរដ្ឋាភិបាល**ក្រសួងមហាផ្ទៃ គាំទ្រនូវសំណើសុំអនុញ្ញាតឱ្យគណៈមេធាវីសហការជាមួយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សាឃុំ សង្កាត់ ភូមិ និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់**កិច្ចប្រជុំពិភាក្សាពីកង្វល់ និងបញ្ហាក្នុងសហគមន៍ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ក្នុងស្រុកមង្គលបូរី**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា លើកឡើងពីតួនាទី និងសារៈសំខាន់នៃ ការចាត់តាំងក្រុមការងារចុះមូលដ្ឋាន**រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកវគ្គបណ្តុះបណ្តាលការរៀបចំវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**សម្តេចធិបតី តែងតាំងសមាសភាពគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម**ឯកឧត្តម ហ៊ុន ម៉ានី ជួបពិភាក្សាការងារជាមួយ ឧបការីរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តចិន**រដ្ឋមន្រ្តីបរិស្ថាន ជំរុញឱ្យមានការរួមសាមគ្គីចូលរួមផ្សព្វផ្សាយព័ត៌មាន ដែលមានភាពប្រាកដនិយម ក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា**កងការពារព្រំដែនលេខ ៦០១ យោធភូមិភាគពិសេស ប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារព្រំដែន**រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យើងមិនលុបបំបាត់សហគមន៍ចាស់ទេ តែយើងធ្វើលើអ្វីដែលមានស្រាប់ ហើយប្រែក្លាយមកជាសហគមន៍កសិកម្មទំនើប**មន្ត្រីជាន់ខ្ពស់ធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យស្ថានភាពទំនប់អាងទឹកបឹងធំ ក្នុងស្រុកក្រូចឆ្មារ**ឧត្តមសេនីយ៍ឯក តុប នេត ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីសម្រេច ស្ដីពីរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចថ្នាក់ផ្នែកចំណុះការិយាល័យចំនួន០២ នៃនាយកដ្ឋានរដ្ឋបាល-សរុប

២ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តត្បូងឃ្មុំ មានភ្ញៀវទេសចរចូលលេងជាង២២ម៉ឺននាក់

ភ្នំពេញ៖ រយៈពេល២ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ត្រូវនឹងនៅថ្ងៃទី១៣ និង១៤ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក នៅទូទាំងខេត្តត្បូងឃ្មុំមានភ្ញៀវទេសចរដើរលេងកម្សាន្តតាមតំបន់រមណីយដ្ឋាននានាសរុបចំនួន ២២១,៣០០នាក់។

បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានឱ្យដឹងទៀតថា ក្នុងនោះនាថ្ងៃទី១៣ ខែមេសា មានភ្ញៀវទេសចរសរុបមានចំនួន១០០,៧៧០នាក់ និងថ្ងៃទី១៤ ខែមេសា មានចំនួន១២០,៥៣០នាក់។

ចំពោះតំបន់ដែលមានពលរដ្ឋទៅលេងច្រើនជាងគេ គឺនៅបុរីរដ្ឋបាលទីរួមខេត្ត ដែលរដ្ឋបាលខេត្តរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តត្បូងឃ្មុំ» រយៈពេល២ថ្ងៃ មានភ្ញៀវទេសចរសរុបប្រមាណ ១៧៦,០០០នាក់។ ក្រោមការដឹកនាំរៀបចំដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន នៅរង្វង់មូលមុខសាលាខេត្តត្បូងឃ្មុំ។

សូមជម្រាបថា ព្រឹត្តិការណ៍សង្ក្រាន្តត្បូងឃ្មុំ ឆ្នាំនេះ រដ្ឋបាលខេត្តបានរៀបចំលេងល្បែងប្រជាប្រិយខ្មែរ ទាញព្រ័ត្រ, លាក់កន្សែង, វាយក្អម, ឡើងសសរខា្លញ់។ ជាមួយគ្នានេះ ក៏មានរៀបចំ «តំបន់ត្រជាក់» បាញ់ទឹក និងប្រគុំតន្រ្តីរាំលេងកម្សាន្តសប្បាយ។

បន្ថែមពីនេះ មានកម្មវិធីលេងកម្សាន្តសប្បាយៗជាច្រើនទៀត ព្រមទាំងរៀបចំស្តង់ពិព័រណ៍ ការប្រគុំតន្រ្តីសម័យ និងការបាញ់កាំជ្រួច អមជាមួយការតុបតែងភ្លើងលម្អនាពេលរាត្រីយ៉ាងស្រស់ស្អាតផងដែរ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំសង្ក្រាន្តត្បូងឃ្មុំ នៅទីរួមខេត្ត រយៈពេល៤ថ្ងៃ គឺថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាបង្កបរិយាកាសសប្បាយរីករាយជូនពលរដ្ឋ (ក្រោមម្លប់សុខសន្តិភាព) ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង