**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»

ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា លើកឡើងពីតួនាទី និងសារៈសំខាន់នៃ ការចាត់តាំងក្រុមការងារចុះមូលដ្ឋាន

ភ្នំពេញ៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបវេល បានលើកឡើងពីតួនាទី និងសារៈសំខាន់នៃ ការចាត់តាំងក្រុមការងារចុះមូលដ្ឋាន ក្នុងពិធីប្រកាសសមាសភាពក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរវេល ខេត្តបាត់ដំបង នៅសាលាស្រុកបវេល នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ។

តួនាទីនិងសារៈសំខាន់ នៃការចាត់តាំងក្រុមការងារចុះមូលដ្ឋាន រួមមានដូចខាងក្រោម៖
– ចាប់តាំងពីប្រទេសជាតិត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រាជរដ្ឋាភិបាលបានបង្កើតឱ្យមានក្រុមការងារចុះមូលដ្ឋានជាបន្តបន្ទាប់ ពីមួយអាណត្តិទៅមួយអាណត្តិ ដើម្បីចុះជួយគាំទ្រនិងពង្រឹងការអភិវឌ្ឍនមូលដ្ឋាន ក្នុងការបម្រើសំណូមពរ សេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋ និងការចូលរួមដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន។

– ការចាត់បញ្ជូនមន្ត្រីពីថ្នាក់ជាតិ ថ្នាក់ខេត្ត បង្កើតឡើងនូវក្រុមការងារចុះមូលដ្ឋាន គឺជា របៀបរបបបំពេញការងារនិងការធ្វើគណនេយ្យភាពដោយផ្ទាល់របស់រាជរដ្ឋាភិបាលមកពីគណបក្ស ប្រជាជនកម្ពុជាចំពោះប្រជាពលរដ្ឋ ដើម្បីផ្សារភ្ជាប់ រួមសុខរួមទុកជាមួយប្រជាពលរដ្ឋ គ្រប់កាលៈ ទេសៈ។

– ម្យ៉ាងទៀត ការចុះបំពេញការងារតាមមូលដ្ឋាន ក៏ជាឱកាសដែលមន្ត្រីរាជការគ្រប់ លំដាប់ថ្នាក់ហ្វឹកហ្វឺនរបៀបរបបបំពេញការងារដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ជាមួយមន្ត្រីអាជ្ញា ធរមូលដ្ឋានដើម្បីបម្រើសំណូមពរ សេចក្តីត្រូការរបស់ប្រជាពលរដ្ឋដែលធ្វើឱ្យមន្ត្រីរបស់យើងគ្រប់ ថ្នាក់បានហាត់ពត់លត់ដំខ្លួនជាមួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

– ទន្ទឹមនេះ ការចុះបំពេញការងារដោយផ្ទាល់នៅតាមមូលដ្ឋានរបស់ថ្នាក់ដឹកនាំ និងមន្ត្រី នៅថ្នាក់ជាតិ គឺជាឱកាសដែលថ្នាក់ដឹកនាំ និងមន្ត្រីតាមក្រសួង ស្ថាប័ននានា បានស្រាវជ្រាវវាយ តម្លៃដោយផ្ទាល់នៅមូលដ្ឋានអំពីប្រសិទ្ធភាព និងបញ្ហាប្រឈមក្នុងការអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត និងវិធានការណ៍នានាដែលបានដាក់ចេញដើម្បីកែលម្អជំរុញការ អនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែឆ្លើយតបថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង