**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

ផ្លូវប្របមាត់ព្រែកប្រវែងជាង ៧០០ម៉ែត្រ ពីគល់ស្ពានថ្មីដល់ស្ពានចាស់ រួមជាមួយសួនកម្សាន្ត និងលេចរូបរាងក្នុងពេលឆាប់នេះ ក្នុងខេត្តកំពត

ភ្នំពេញ៖ គម្រោងស្ថាបនាឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានថ្មី និងស្ពានចាស់ដែលមានប្រវែងជាង ៦០០ម៉ែត្រ ត្រូវបានអាជ្ញាធរខេត្តកំពតពន្លឿនក្នុងការស្ថាបនាដើម្បីបើកឱ្យភ្ញៀវទេសចរចូលលេងកម្សាន្តក្នុងពេលដ៏ខ្លីខាងមុខនេះ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានដឹកនាំមន្ត្រី មន្ទីរ-អង្គភាពជំនាញ ចុះពិនិត្យ និងបើកការដ្ឋានស្ថាបនាផ្លូវប្របមាត់ព្រែកកំពង់បាយចាប់បីស្ពានថ្មី(ស្ពានកំពង់បាយ) រហូតដល់ស្ពានចាស់(ស្ពានឥន្ទធនូ) ដែលផ្លូវនេះមានប្រវែងប្រមាណជាង ៧០០ម៉ែត្រ។

ក្នុងដំណើរចុះពិនិត្យ និងបើកការដ្ឋានស្ថាបនាផ្លូវនេះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា សម្រាប់ផ្លូវនេះគឺធ្វើបត់បែនទៅតាមទម្រង់នៃសួនកម្សាន្ត មានទំហំទទឹងពីរផ្សេងគ្នា ក្នុងនោះផ្លូវទទឹង ៩ម៉ែត្រ មានប្រវែង ៧២៩ម៉ែត្រ និងផ្លូវទទឹង ១២ម៉ែត្រ មានប្រវែង ២១ម៉ែត្រ។

ទន្ទឹមនឹងនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់ប្រជាពលរដ្ឋដែលរស់នៅជាប់នឹងព្រែកកំពង់បាយ ហើយបានសាងសង់សំណង់ចូលក្នុងដីចំណីព្រែកដែលជាដីសាធារណៈរបស់រដ្ឋ ចូលរួមសហការរុះរើសំណង់ ក៏ដូចជាសហការជាមួយក្រុមការងារជំនាញដើម្បីស្ថាបនាផ្លូវនេះឱ្យបានរួចរាល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញដល់អាជ្ញាធរក្រុងកំពត រួមនឹងមន្ទីរជំនាញពាក់ព័ន្ធត្រូវសិក្សាលំអិតអំពីមធ្យោបាយក្នុងការបញ្ជូនកាកសំណល់រាវដែលហូរចេញពីក្រុងកំពត ធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ទឹកក្នុងព្រែកកំពង់បាយ ដែលទឹកនេះគឺជាទឹកស្អាត ទឹករស់មានប្រភពមកពីតំបន់ទំនប់វារីអគ្គិសនីកំចាយ ហើយអាចឱ្យភ្ញៀវទេសចរងូតលេងកម្សាន្តបាន។

ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ដែរថា គម្រោងស្ថាបនាឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានថ្មី(ស្ពានកំពង់បាយ) និងស្ពានចាស់(ស្ពានឥន្ទធនូ) ដែលមានប្រវែងជាង ៦០០ម៉ែត្រ ត្រូវរៀបចំឱ្យមានផ្លូវ សួនកម្សាន្ត ចំណតរថយន្ត និងឆ្នេរខ្សាច់ងូតទឹកលេងកម្សាន្ត រួមជាមួយនឹងការលេងកីឡាលើទឹកផ្សេងៗទៀងផងដែរ។ ឯកឧត្តមបានបន្ថែមថា តំបន់ឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានថ្មីនិងស្ពាន់ចាស់នេះគឺជាជាបេះដូងនៃក្រុងកំពត ហើយទៅថ្ងៃខាងមុខពេលមានព្រឹត្តិការណ៍ធំៗ នឹងត្រូវរៀបចំនៅទីនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តក៏បានលើកឡើងដែរថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានដាក់ចុះនូវយន្តការ និងគោលការណ៍ជាច្រើនដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញឱ្យអាជ្ញាធរតាមបណ្តារាជធានី-ខេត្តរៀបចំកែលម្អសោភ័ណភាព បង្កើតកន្លែងកម្សាន្ត ពិសេសអភិវឌ្ឍន៍កែលម្អបន្ថែមនៅតាមតំបន់ទេសចរណ៍នានាក្នុងភូមិសាស្ត្ររបស់ខ្លួន យ៉ាងណាម៉ិញខេត្តកំពត ក្រៅហេដ្ឋារចនានាសម្ព័ន្ធផ្លូវថ្នល់ រដ្ឋបាលខេត្តក៏មានគម្រោងកែលម្អសោភ័ណភាពក្រុងជាច្រើន ដោយបែងចែកទៅតាមដំណាក់កាលនីមួយៗ ធ្វើឱ្យក្រុងកំពតប្រែមុខមាត់ថ្មី៕

អត្ថបទដែលជាប់ទាក់ទង