**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

សម្តេច ម៉ែន សំអន អញ្ជើញប្រកាសខេត្តក្រចេះ ជាខេត្តទី១៥ ជាខេត្តអស់មីន

ភ្នំពេញ៖ នាព្រឹកថ្ងៃថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសខេត្តក្រចេះ គឺជាខេត្តទី១៥ ជាខេត្តអស់មីននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានលើកឡើងថា រយៈជាង៤០ឆ្នាំនេះ ប្រជាពលរដ្ឋខេត្តក្រចេះបានរស់នៅ និងរងគ្រោះដោយសាឃាតករលាក់មុខ (គ្រាប់មីន) និងបានបណ្តាលឲ្យប្រជាពលរដ្ឋក្លាយជាអ្នកកំព្រា អ្នកមេម៉ាយ ពោះម៉ាយ តែពេលនេះខេត្តក្រចេះអស់មីន គឺបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍ខេត្តផងដែរ។

ឯកឧត្តម​បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អ​នុ​ប្រធាន​​​ទី១ អាជ្ញាធរមីន​ បានលើកឡើងថា រយៈពេល​​ជាង​ ៣០​​ឆ្នាំ ចាប់ពី​ឆ្នាំ​​​១៩៩២ រហូត​ដល់​​​ឆ្នាំ​២០២៣​​ កម្ពុជា បាន​រំដោះ​ផ្ទៃដី​ពី​ការ​គំរាម​ដោយ​សារមីន​ និង​​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម​​បាន​ចំនួន​ ៣.០២៤ គីឡូ​ម៉ែត្រ​ក្រឡា ​សម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម ៧៦% ហេដ្ឋា​រចនា​​​​​​សម្ព័ន្ធ ៥% និងផ្សេងៗ ១៩% រួម​មាន​ការ​សាង​សង់​លំនៅដ្ឋាន ភូមិករ សាលារៀន មណ្ឌល​សុខភាព ជាដើម ដោយ​ប្រជាពលរ​ដ្ឋ​ទទួល​ផល​ជាង​ ១១លាននាក់ ក្នុង​នោះ​ខេត្ត​ចំនួន​ ១៥ ត្រូវ​បាន​ប្រកាស​ជាខេត្តអស់មីន​ រួមទាំង​ខេត្តក្រចេះ​ នា​ថ្ងៃនេះ​។ ចំនួនជនរង​គ្រោះ ​បាន​ថយ​ចុះ​ពី ៤,៣២០នាក់ ក្នុងឆ្នាំ​១៩៩៦ មកត្រឹម ៣២​នាក់ ក្នុងឆ្នាំ​២០២៣ និង​មកនៅក្រោម​ ​១០០នាក់ ក្នុង​មួយ​ឆ្នាំ​ជា​មធ្យម រយៈពេល ១០ឆ្នាំ​ និង​មកក្រោម ៥០នាក់ ក្នុង​មួយ​​ឆ្នាំជាមធ្យមរយៈពេល ០៥ឆ្នាំ​ ចុង​ក្រោយ​។ ដោយ​ឡែក​​ឆ្នាំ​២០២៣ កន្លង​ទៅ គឹ​ជាឆ្នាំ​ប្រវត្តិសាស្រ្ត​​នៃ​ការ​ងារ​បោស​សម្អាត​​មីន​ និង​គ្រាប់​ ​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ការ​បោសសម្អាត​​ច្រើ​ន​ជាង​គេ​ក្នុង​រយៈ​ពេល​ជាង​ ៣០​ឆ្នាំ​ រហូត​ផ្ទៃដីចំនួន ៤៤៤ គីឡូ​ម៉ែត្រ​​ក្រឡា​ ក្នុង​នោះបានរកឃើញ និង​បំផ្លាញ​ចោល​មីន​ប្រឆាំង​មនុស្ស​ចំនួន ២៣,៩៤៦គ្រាប់ មីន​ប្រឆាំង​រថក្រោះ​ចំនួន ​២០៤គ្រាប់ និងគ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន ៦៦,៣៧៤គ្រាប់​។​

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ដើម្បីជាការដឹងគុណដល់យុទ្ធជន និងយុវនារីដែលបានពលីជីវិតដើម្បីរំដោះជាតិ គឺត្រូវគ្នាថែរក្សាសុខសន្តិភាព និងប្រព្រឹត្តតែអំពើល្អ។ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានបន្តទៀតថា សមិទ្ធផលខេត្តក្រចេះអស់មីន គឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនទៀតក្នុងរយៈពេល ៧ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដោយទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ និងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន រួមជាមួយនឹងការចូលរួមដ៏សប្បុរសបណ្តាប្រទេសជាមិត្ត ដៃគូអភវិឌ្ឍន៍ និងសប្បុរសជននានា។ រយៈពេល​ ៧ខែ​ នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី៧​ មានខេត្ត​ចំនួន​០៣​ ត្រូវ​បាន​ប្រកាស​ជា​ខេត្ត​អស់​មីន​ រួម​មាន ​ខេត្ត​កំពង់ស្ពឺ​ ខេត្ត​មណ្ឌលគីរី​ និង​ខេត្ត​ក្រចេះ​។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាន សំណូមពរដល់អាជ្ញាធរមីន ប្រតិបត្តិករជាតិ អន្តរជាតិទាំងអស់ ផ្តល់នូវកិច្ច​សហការ​​​ជាមួយអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ បង្កើនការចូលរួមឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ក្នុងការអប់រំ និង​ផ្សព្វផ្សាយ​ ​ការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្គ្រាមដល់​ប្រជាសហគមន៍ សិស្សានុសិស្ស និង កុមារា កុមារី ដែលរស់នៅក្បែរតំបន់ដែលមានចម្ការមីន និងតំបន់​ដែល មាន​បន្សល់នូវសំណល់ជាតិផ្ទុះពីសង្គ្រាមនិង ស្នើសុំដល់អាជ្ញាធរមីន រៀបចំកំណត់តំបន់ និងបរិវេណ ទីតាំង​ដែលមាន​ចំការមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យបាន ច្បាស់លាស់ ហើយលើក ស្លាកសញ្ញាបង្ហាញ​លើទីតាំងដែលមាន​មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យបានច្រើន ដើម្បីឱ្យប្រជាពលរដ្ឋមើលឃើញច្បាស់ ដែលអាចជៀសវាង​បាននូវគ្រោះថ្នាក់ដែលអាចកើតមាន ឡើងជាយថាហេតុ ៕

អត្ថបទដែលជាប់ទាក់ទង