**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

គណៈកម្មការទី៨ នៃរដ្ឋសភា ជម្រុញឱ្យអាជ្ញាធរខេត្តកំពង់ចាមបន្តផ្សព្វផ្សាយពីផលប៉ះពាល់ នៃជំងឺមិនឆ្លង

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ និងមានការអញ្ជើញចូលរួមពីតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត ដើម្បីពិនិត្យ និងស្វែងយល់អំពីប្រសិទ្ធិភាពការងារ នៃការអនុវត្តច្បាប់ ដែលពាក់ព័ន្ធជាមួយវិស័យគណកម្មការទទួលបន្ទុក នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

តាមសេចក្តីរាយការណ៍របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលលខេត្ត បានបង្ហាញថា សម្រាប់វិស័យសុខាភិបាលខេត្តកំពង់ចាម មានមន្ទីរពេទ្យខេត្ត ចំនួន០១កន្លែង ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន០៩កន្លែង មន្ទីរពេទ្យបង្អែកស្រុកចំនួន០៨កន្លែង មណ្ឌលសុខភាពមានចំនួន៩៤កន្លែង ប៉ុស្តិ៍សុខភាពចំនួន០៤កន្លែង និងមានបុគ្គលិកសុខាភិបាលចំនួន១,៥៤៥នាក់ និងវេជ្ជបណ្ឌិតជំនាញ១៨៣នាក់ សម្រាប់ព្យាបាលជំងឺទូទៅ និងតាមជំនាញរៀងៗខ្លួន ព្រមទាំងមានគ្លីនិកឯកជន សម្រាប់ព្យាបាលជំងឺផ្សេងៗ និងឱសថស្ថានជាច្រើនទៀត ដែលបានចុះបញ្ជីតាមផ្លូវច្បាប់រួចរាល់អស់ហើយ។ មន្ទីរសុខាភិបាលខេត្ត បានបង្ហាញនូវវិធីសាស្ត្រ យុទ្ធនាការជាច្រើន ដើម្បីផ្សព្វផ្សាយពីបញ្ហាជំងឺមិនឆ្លងដល់ប្រជាពលរដ្ឋផងដែរ។ មន្ទីរនៅជួបការលំបាកមួយចំនួន ដូចជាខ្វះធនធានមនុស្ស ខ្វះអគារសម្រាក និងព្យាបាល ប៉ុន្តែគ្រប់អង្គភាពចំណុះវិស័យសុខាភិបាលជុំវិញខេត្ត បាននឹងកំពុងខិតខំផ្តល់សេវាឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាព ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។

ចំពោះវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរមានមន្ត្រីក្របខណ្ឌចំនួន៣៩នាក់ និងមន្ត្រីជាប់កិច្ចសន្យា ចំនួន៣នាក់ ព្រមទាំងបានខិតខំអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩  បានបើកប្រាក់ឱ្យគ្រួសារសរុបចំនួន៤៨,៣៥៨ គ្រួសារ និងបានឧបត្ថម្ភសាច់ប្រាក់ជូនដល់អ្នកទទួលផលពីស្ត្រីមានផ្ទៃពោះ និងកុមារក្រោម២ឆ្នាំ ចំនួន២៨៦នាក់ និងបានឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យក្នុងកំឡុងពេលអតិផរណាលើកទី៣(បញ្ចប់ការបើកផ្តល់) ចំនួន១៤,៧៤៥នាក់ ព្រមទាំងបានឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលងាយរងផលប៉ះពាល់ធ្ងន់ដោយសារទឹកជំនន់ ចំនួន៨,១៨០នាក់ និងមានការចុះធ្វើអធិការកិច្ច ក្នុងការថែទាំកុមារកំព្រានៅតាមមណ្ឌលសហគមន៍ និងមណ្ឌលកុមារកំព្រាខេត្ត។

វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទូទាំងខេត្ត មានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន៥១៤កន្លែង មានកម្មករ និយោជិតសរុប៤០,៩៨១នាក់ និងមានរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងសរុបចំនួន២១រោងចក្រ មានកម្មករចំនួន២៥,៣៦០នាក់ សហគ្រាសចុះបញ្ជីការតាមប្រព័ន្ធស្វ័យប្រវត្តិកម្មចំនួន២០៧សហគ្រាស។ ទន្ទឹមនឹងនោះរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ដោយមិនមានការបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែផងដែរ។

ចំពោះសាខាបេឡាជាតិសន្តិសុខសង្គម ( ប.ស.ស ) ខេត្តកំពង់ចាម មានមន្ត្រី ចំនួន០៣នាក់ និងបុគ្គលិកកិច្ចសន្យាសរុបចំនួន៣០នាក់ ដែលបម្រើសេវានៅខេត្ត និងស្រុកជើងព្រៃ។ មន្ទីរប.ស.សខេត្ត បានធ្វើការចុះបញ្ជីតាមរោងចក្រសហគ្រាស ជូនកម្មករនិយោជិក និងបងប្អូនប្រជាពលរដ្ឋក្រៅប្រព័ន្ធឱ្យបានចំនួនច្រើន ដែលក្នុងនោះមានមន្ត្រីរាជការជាច្រើនបាននាំកូនមកចុះឈ្មោះចូលក្នុងប.ស.សផងដែរ។

ជាមួយគ្នានេះមន្ទីរប.ស.សខេត្ត មានបញ្ហាប្រឈម ដោយប្រជាពលរដ្ឋនៅឆ្ងាយ ពិបាកធ្វើដំណើរមក និងការចុះបញ្ជីប័ណ្ណប.ស.ស និងខុសបច្ចេកទេស ដោយប្រជាពលរដ្ឋ មិនបានជួយផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ និងធ្វើឱ្យមានការយឺតយ៉ាវផងដែរ។

វិស័យកិច្ចការនារី បានបំពេញការងារយ៉ាងសកម្មក្នុងការលើកកម្ពស់សមភាពយេនឌ័រ តាមរយៈវេទិការផ្សព្វផ្សាយនានានៅតាមសហគមន៍ និងសិក្ខាសាលាបំប៉នសមត្ថភាពដល់ស្ត្រីជាថ្នាក់ដឹកនាំ ភូមិ-ឃុំផងដែរ។ ទន្ទឹមនិងនោះ មន្ទីរបានធ្វើការលើកកម្ពស់ការអប់រំស្ត្រី និងក្មេងស្រីឱ្យចេះថែទាំសុខភាពមាតាមុន និងក្រោយសម្រាល យល់ដឹងពីជំងឺមហារីកស្បូន មហារីកសុដន់ យល់ដឹងពីអំពើហឹង្សាក្នុងគ្រួសារ និងមានការការពារតាមផ្លូវច្បាប់សម្រាប់ស្ត្រី និងក្មេងស្រី។

បន្ទាប់ពីបានស្តាប់របាយការណ៍ខេត្ត និងមន្ទីរពាក់ព័ន្ធទាំង៤រួចមក លោកជំទាវ ឡោក ខេង ប្រធានប្រតិភូ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តទាំងមូល និងបានអំពាវនាវ សូមឱ្យរដ្ឋបាលខេត្តបន្តយកចិត្តទុកដាក់ និងផ្សព្វផ្យាយឱ្យបានទូលំទូលាយ អំពីផលប៉ះពាល់ និងហានិភ័យនៃជំងឺមិនឆ្លង ដើម្បីប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់ អំពីវិធីសាស្រ្តការពារនិងទប់ស្កាត់ ជំងឺមិនឆ្លង នៅក្នុងខេត្តកំពង់ចាម ក៏ដូចជានៅក្នុងប្រទេសកម្ពុជា នឹងឈានទៅសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស  និងទទួលបានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ តាមការកំណត់ ៕

អត្ថបទដែលជាប់ទាក់ទង